ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនជាង ៥០,០០០គ្រាប់ និងចាប់ខ្លួនជនសង្ស័យ ៥នាក់ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ។ បង្ក្រាបនេះ ធ្វើឡើងតាមបញ្ជា នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់...
កិច្ចប្រជុំពេញអង្គលើកទី៦ របស់គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិនអាណតិ្តទី១៩ នឹងបើកធ្វើពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនៅក្រុងប៉េកាំង ។ របៀបវារៈសំខាន់ ក្នុងកិច្ចប្រជុំពេញអង្គលើកនេះ គឺធ្វើការសិក្សាស្រាវជ្រាវ ជាសំខាន់និងបូកសរុបដោយ គ្រប់ជ្រុងជ្រោយនូវសមិទ្ធផល គួរឱ្យកត់សម្គាល់ និងបទពិសោធន៍ក្នុង ប្រវតិ្តសាស្ត្រតស៊ូព្យាយាមរបស់ បក្សកុម្មុយនិស្តចិនក្នុងរយៈពេល មួយរយឆ្នាំកន្លងមក ។ កិច្ចប្រជុំពេញអង្គលើកនេះ ជាកិច្ចប្រជុំមានសារៈសំខាន់ ប្រកបដោយលក្ខណៈទូទៅ និងលក្ខណៈជាប្រវតិ្តសាស្ត្រមួយលើក។...
ភ្នំពេញ៖ ក្រុមហ៊ុនអាម៉េរិក បានសម្តែងសុទិដ្ឋិនិយម ក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្ម របស់ខ្លួននៅកម្ពុជា ជាពិសេស ជួយគាំទ្រស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូ នៃក្រុមប្រឹក្សា ធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ASEAN BUSINESS COUNCIL) ដឹកនាំដោយ ឯកអគ្គរដ្ឋទូត មៃឃើល មីចាឡាក់ Amb....
វ៉ាស៊ីនតោន៖ កុមារអាមេរិកដែលមានអាយុពី ៥ ទៅ ១១ ឆ្នាំអាចនឹងឆាប់ទទួលបាន វ៉ាក់សាំងជំងឺកូវីដ-១៩ កម្រិតទាបដែលផលិត ដោយក្រុមហ៊ុន Pfizer-BioNTech ខណៈដែលទីប្រឹក្សា មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC) បានបោះឆ្នោតជាឯកច្ឆ័ន្ទ កាលពីថ្ងៃអង្គារ ដើម្បីណែនាំការចាក់វ៉ាក់សាំង សម្រាប់ក្រុមអាយុនេះ មានចំនួនប្រហែល ២៨លាននាក់។ វិទ្យុសាធារណៈជាតិ (NPR)...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃអង្គារបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២២នាក់ បានបាត់បង់ជីវិតនិង ១៦នាក់ទៀត រងរបួសនៅក្នុងការវាយប្រហារ មួយសំដៅមន្ទីរពេទ្យយោធា នៅក្នុងរដ្ឋធានីក្រុងកាប៊ុល។ អ្នកនាំពាក្យរបស់ក្រុមតាលីបង់ បានបញ្ជាក់ថា ហេតុការណ៍ផ្ទុះបានកើតឡើងចំនួន ២ដង ដែលម្តងកើតឡើងនៅចំពីមុខមន្ទីរពេទ្យ Sardar Daud Khan និងម្តងទៀតនៅក្បែរទៅនឹង មន្ទីរពេទ្យដដែលនេះ។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក បានប្រាប់ថា សហរដ្ឋអាមេរិក កំពុងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បន្ថែមចំនួន១,៥លានដូស ដល់កោះតៃវ៉ាន់ ដោយបង្កើនដល់ទៅ ៤លានដូស នៃចំនួនការចាក់សរុប ដែលផ្តល់ដោយក្រុងវ៉ាស៊ីនតោន ទៅកាន់កោះដែល គ្រប់គ្រងដោយខ្លួនឯង ដែលស្ថិតក្រោមសម្ពាធ...
សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៤៧០ករណី ខណៈដែលមានមនុស្ស ១៤នាក់ទៀត បានស្លាប់ដោយសារផលវិបាក ដោយសារវីរុសនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ អ្នកស្លាប់មានអាយុចន្លោះពី ៥៦ ទៅ ៩៥ ឆ្នាំ។ ពួកគេទាំងអស់ លើកលែងតែបុគ្គល ដែលមិនបានទទួលថ្នាំបង្ការ មានលក្ខខណ្ឌជំងឺផ្សេងៗ។ ក្រសួងសុខាភិបាល (MOH)...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា រុស្ស៊ីនឹងមានប្រតិកម្មគ្រប់គ្រាន់ ចំពោះការប៉ុនប៉ង បរទេសណាមួយដើម្បី “បំបែកសមភាព ជាយុទ្ធសាស្រ្តរបស់ខ្លួន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ជាមួយមន្ត្រីការពារជាតិ ជាន់ខ្ពស់នៅទីក្រុង Sochi របស់រុស្ស៊ីថា “សហសេវិកបរទេសមួយចំនួន របស់យើងមិនបោះ បង់ចោលការប៉ុនប៉ង...
ភ្នំពេញ៖ មន្ត្រីសមត្ថកិច្ចកង រាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជូនជនសង្ស័យចំនួន ២នាក់ ដែលជាមន្ត្រីកងរាជអាវុធហត្ថ ទៅកាន់តុលាការខេត្តក្រចេះ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សាដ៏ឃោរឃៅ និង អមនុស្សធម៌ ទៅលើក្មេងស្រីចំនួនពីរនាក់ ដែលជាកូនឈ្មួល ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅក្នុងផ្ទះវិឡាដ៏ធំ ស្កឹមស្កៃរបស់ ជនសង្ស័យ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ឬបាក់ឌុបឆ្នាំនេះ ត្រូវតែរៀបចំប្រឡងជាដាច់ខាត ដោយគ្មានការសុំជាប់ ដោយស្វ័យប្រវត្តិនោះទេ ។ ក្នុងពិធីប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ កុមារអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចបានមានប្រសាសន៍ថា...