ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៣៣នាក់ថ្មី នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន១,៦៥២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៩៨៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៦៨២នាក់ ស្លាប់១៧នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៤នាក់ថ្មី ក្នុងនោះអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៣១នាក់ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃចំនួន១៣នាក់ ខណៈមានករណីជាសះស្បើយចំនួន១១នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកក្កដា...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាស លក់ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ១៩ (Covid-19 Rapid Antigen Test) តម្លៃដើម ៣,៧ដុល្លារអាមេរិក ក្នុងមួយឧបករណ៍។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា «យោងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា...
ភ្នំពេញ៖ លោក Bjorn Haggmark ឯកអគ្គរាជទូតអែតប្រចាំកម្ពុជា ដែលត្រូវចប់អាណតិ្ត បានលើកឡើងថា ស៊ុយអែត នៅតែបន្តជួយដល់ប្រជាពលរដ្ឋខ្មែរ ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំង វិស័យមួយចំនួនទៀត។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កឹម សុខា អតីតមេបក្សប្រឆាំង កាលពីពេលថ្មីៗនេះ លោក Bjorn Haggmark...
ភ្នំពេញ៖ ក្នុងទិវាមច្ឆជាតិ១ កក្កដានេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកធំមួយចំនួនកុំយក បឹង ព្រែក ប្រើប្រាស់ខុសគោលដៅ ដូចជា នេសាទគ្រួសារ ដាំឈូក ឬចាក់ដីលុបដើម្បីកសាងសំណង់ផ្សេងៗ ។ តាមរយៈគេហទំព័ហ្វេសប៊ុក នាថ្ងៃទី៣០ ខែមិថុនា...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ចាប់ពីថ្ងៃ១ ខែកក្កដា ឆ្នាំ២០២១នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល បើកបររថយន្តធុនធ្ងន់ និងប្រឡងយកបណ្ណបើកបរជនបរទេស ក្នុងទីតាំងខណ្ឌឬស្សីកែវ បណ្តោយផ្លូវជាតិលេខ៥ ផ្អាករយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ។ សូមរំលឹកថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥០,៣៨៥នាក់...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀពូទីន នៅថ្ងៃពុធបាននិយាយថា លោកជំទាស់ទៅនឹងការតម្រូវឱ្យ ប្រជាជនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលចាំបាច់ស្ថិតនៅក្រោមច្បាប់ សម្រាប់ប្រជាជនរុស្ស៊ី ប៉ុន្តែបានជំរុញឱ្យប្រជាជនដែលមាន ការចាប់អារម្មណ៍ទទួលបានការចាក់ថ្នាំបង្ការ នៅពេលប្រទេសរបស់គាត់ប្រយុទ្ធនឹង រលកទីបីដែលស្លាប់។ យោងតាមសារព័ត៌មាន BARRON’S ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក ពូទីន បានធ្វើឡើងនៅពេលដែលប្រទេសរុស្ស៊ី...
បរទេស៖ ប្រធានមន្ត្រីចរចាជំនួញតៃវ៉ាន់ លោក John Deng បាននិយាយនៅថ្ងៃពុធនេះថា លោកបាននិយាយប្រាប់សហរដ្ឋអាមេរិកថា លោកសង្ឃឹមថា ប្រទេសទាំងពីរអាចចុះហត្ថលេខា លើកិច្ចព្រមព្រៀងជំនួញសេរីមួយ ដែលជាការបង្ហាញនូវការ គាំទ្រយ៉ាងខ្លាំងរបស់អាមេរិក ស្របពេលមានសម្ពាធពីចិនមកលើតៃវ៉ាន់។ ភាគីទាំងពីរ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ស្តីពីកិច្ចព្រមព្រៀងទម្រង់ការងារ ជំនួញនិងវិនិយោគ ហៅកាត់ថា TIFA ប៉ុន្តែកិច្ចពិភាក្សាគ្នានោះបានជាប់គាំង បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិក លោក...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបាននិងកំពុង ដឹកនាំកិច្ចប្រជុំនិងថ្លែងសារពិសេស ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ។
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ថា បុគ្គលិកធ្វើការនៅស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ (TV5) ខាងផ្នែកកាត់តចំនួន ២ នាក់ បានឆ្លងជំងឺកូវីដ១៩ ។ ដូច្នេះអ្នកដែលមានទំនាក់ទំនង ជាមួយពួកគាត់ទាំង ចាប់ពីថ្ងៃទី ១៨- ២៥ មិថុនា ត្រូវទៅធ្វើតេស្ត៕