បរទេស៖ យោងតាមទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា នៅខែមិថុនានេះ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូង បន្ទាប់ពីអវត្តមានរយៈពេលជិតមួយខែ ដោយបានចូលរួមនៅក្នុងកិច្ចប្រជុំ លើកដំបូងនៃការិយាល័យនយោបាយ របស់គណបក្សគ្រប់គ្រងរដ្ឋាភិបាល ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកគីមជុងអ៊ុន...
បរទេស៖ តំណាងអចិន្ត្រៃយ៍រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិលោក Dmitry Polyanskiy បានពណ៌នាអំពីដំណោះស្រាយថ្មី របស់អង្គការសហប្រជាជាតិ ស្តីពី ប្រទេសមីយ៉ាន់ម៉ាថា មានលក្ខណៈនយោបាយនិងមាននិន្នាការ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងមហាសន្និបាតអង្គការ សហប្រជាជាតិកាលពីថ្ងៃសុក្រ បានអនុម័តសេចក្តីព្រាង សេចក្តីសម្រេចចិត្តមួយដោយអំពាវនាវ ឱ្យប្រទេសទាំងអស់បញ្ឈប់ការលក់ អាវុធទៅឱ្យប្រទេសមីយ៉ាន់ម៉ា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអនុប្រធានាធិបតីលោកស្រី Kamala Harris បានជំរុញឱ្យជនជាតិអាមេរិក ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីព្រោះប្រទេសនេះហាក់ដូចជា ខកខានគោលដៅរបស់សេតវិមាន សម្រាប់ការចាក់វ៉ាក់សាំងនៅខែក្រោយ ដោយសារមេរោគថ្មីដែលបង្កឱ្យមាន ការព្រួយបារម្ភយ៉ាងខ្លាំង។ នៅក្នុងសុន្ទរកថានៅឯសេតវិមានលោក បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថា នៅឯសេតវិមានដោយជំរុញឱ្យអ្នក ដែលមិនចេះខ្វល់ខ្វាយ និយាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ដែលបានចាក់ថ្នាំ...
យូអិន៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តនូវដំណោះស្រាយមួយ ដែលបរិហារដល់យោធាមីយ៉ាន់ម៉ា ក្នុងន័យខ្លាំងបំផុតលើរដ្ឋប្រហារខែកុម្ភៈរបស់ខ្លួន ដែលបានបណ្តេញមេដឹកនាំដែលជាប់ឆ្នោត ក៏ដូចជាការប្រើប្រាស់ អំពើហឹង្សាប្រឆាំងនឹងក្រុមអ្នកតវ៉ា ប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេស។ ដំណោះស្រាយដែល បានព្រមព្រៀងគ្នាក្នុងការ បោះឆ្នោតភាគច្រើនក៏ស្វែងរក “រារាំងលំហូរអាវុធ” ចូលក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះផងដែរ ខណៈដែលអំពាវនាវឱ្យមាន ការដោះលែងជាបន្ទាន់របស់ អតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំ ដែលជាប់ឃុំឃាំងដទៃទៀត។ ដំណោះស្រាយនេះ...
ប៉េកាំង៖ លោក Antonio Guterres ត្រូវបានជាប់ឆ្នោតជាថ្មី ក្នុងតំណែងជាអគ្គលេខាធិការ អង្គការសហប្រជាជាតិបន្ដទៀត និងមានមេដឹកនាំពិភពលោកជាច្រើនរូប បានសាទរចំពោះជ័យជំនះរបស់លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃសុក្របាន ផ្ញើសារអបអរសាទរដល់លោក Antonio Guterres និងប្រធានាធិបតីព័រទុយហ្កាល់លោក Marcelo Rebelo de...
ភ្នំពេញ៖ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមកាងារអន្តរ ក្រសួង ដើម្បីពិនិត្យពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ទឹកកខ្វក់ និងប្រព័ន្ធលូ បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្ត លើសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដោយមានការចូលរួមដោយផ្ទាល់ តាមប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងបន្ទុក និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ នាពេលថ្មីៗនេះ។ កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណង...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេច តែងតាំងសមាសភាព នៃអនុគណៈកម្មការនានា ចំណុះឲ្យគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ៕
ភ្នំពេញ៖ វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីក្រុមហ៊ុនចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។ វ៉ាក់សាំង ១លានដូស មកដល់កម្ពុជាព្រឹកនេះជាវ៉ាក់សាំង លើកទី៨ហើយ។ ដោយឡែក លើកទី៧ ចំនួន១លានដូស មកដល់កាលពីថ្ងៃទី១៣ មិថុនា ,លើកទី៦ ចំនួន១លានដូស មកដល់កាលពីថ្ងៃទី៨ មិថុនា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា សហភាពអ៊ឺរ៉ុបឬហៅកាត់ថា EU បានសម្រេចចិត្តក្នុងការដកចោល នូវបម្រាមធ្វើដំណើរពីសំណាក់បណ្តាប្រទេសជាច្រើនទៀតដូចជាអាមេរិក និងប្រទេសមួយចំនួននៅក្រៅតំបន់ផងដែរ ។ សហរដ្ឋអាមេរិក ព្រមទាំងបណ្តាប្រទេសមួយចំនួនទៀត ដូចជាលីបង់ ម៉ាសេដូនី ស៊ែប៊ី ចិន ហុងកុង ម៉ាកាវ និងកោះតៃវ៉ាន់ ត្រូវបានសហភាពអ៊ឺរ៉ុប ដាក់បញ្ចូលទៅក្នុងបញ្ជីដែលត្រូវបានគេហៅឈ្មោះថា White List...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើការប្រកាសជាសាធារណៈ ជាលើកដំបូងរបស់លោក ស្តីពីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរដ្ឋបាលលោក បៃដិន នៅថ្ងៃសុក្រនេះ ដោយនិយាយថា ទីក្រុងព្យុងយ៉ាងត្រូវតែត្រៀមខ្លួន ទាំងសម្រាប់ការពិភាក្សាគ្នា និងការប្រឈមមុខដាក់គ្នា ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន។ លោក គីម ជុងអ៊ុន បានធ្វើការសង្កត់ធ្ងន់ថា ប្រទេសកូរ៉េខាងជើង គួរតែត្រៀមខ្លួនឲ្យពេលលេញជាពិសេស...