ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៦០នាក់ ជាសះស្បើយ ចំនួន១៦នាក់ និងស្លាប់ ចំនួន១នាក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩...
បរទេស៖ លោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា តៃវ៉ាន់នឹងធ្វើការពិភាក្សាអំពី ការបន្ធូរបន្ថយការនាំចូល និងនាំចេញថ្នាំវ៉ាក់សាំងកូវីដ១៩ ជាមួយសហរដ្ឋអាមេរិក នៅពេលខ្លួនប្រារព្ធធ្វើកិច្ចពិភាក្សា ជំនួញជាមួយទីក្រុងវ៉ាស៊ីនតោន នាសប្ដាហ៍នេះ ដែលនឹងជួយនាំឲ្យការរាតត្បាត ឆ្លងស្ថិតក្រោមការគ្រប់គ្រង។ ភាគីទាំងពីរ នឹងត្រូវបន្តកិច្ចពិភាក្សា ជំនួញដែលជាប់គាំងជាយូរ នៅថ្ងៃពុធសប្ដាហ៍នេះ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន ស្វះស្វែងធ្វើការគាំទ្រកាន់តែស៊ីជម្រៅ ចំពោះកោះដែលចិនអះអាងកម្មសិទ្ធិនេះ និងស្របពេលដែលតៃវ៉ាន់...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ការដែលមន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសជប៉ុន ហៅកោះតៃវ៉ាន់ថា ជាប្រទេសនៅក្នុងពេលថ្មីៗនេះនោះ គឺជាការរំលោភបំពានដ៏ធំមហិមានិងធ្ងន់ធ្ងរ។ អនុរដ្ឋមន្រ្តីការពារជាតិជប៉ុន កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការព្រមានអំពី ការគម្រាមកំហែងកើនឡើង បង្កដោយកិច្ចសហការគ្នារវាងចិននិងរុស្ស៊ី និងបាននិយាយថា វាជារឿងដ៏ចាំបាច់ ដែលត្រូវភ្ញាក់ខ្លួនចំពោះសម្ពាធ របស់ទីក្រុងប៉េកាំងលើតៃវ៉ាន់ និងការពារកោះដែលជាប្រទេស លទ្ធិប្រជាធិបតេយ្យមួយនេះ។ កាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅ ប្រទេសជប៉ុន...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា វិទ្យាស្ថានជាតិឥណ្ឌា Serum និងក៏ជាអ្នកផលិតវ៉ាក់សាំង ធំបំផុតលើលោកផងដែរនោះ បានធ្វើការស្នើសុំទៅកាន់ សហភាពអ៊ឺរ៉ុបហើយដើម្បីឲ្យ អាចទទួលស្គាល់ នូវវ៉ាក់សាំងរបស់ខ្លួន ដែលមានឈ្មោះថា Covishield។ ការអំពាវនាវនេះបានធ្វើឡើង នៅបន្ទាប់ពីមានរបាយការណ៍ ចេញផ្សាយថា Covishield គឺនៅមិនទាន់អាចទទួលស្គាល់ដោយ សហភាពអឺរ៉ុបឡើយនៅក្នុង ដំណើរការចេញលិខិតធ្វើដំណើរឬហៅថា Digital Green...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូនេស៊ី អាចចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដល់កុមារបន្ទាន់ដើម្បីការពារ ដល់ពួកគេពីវីរុសកូរ៉ូណា ។ លោក Widodo បានថ្លែងឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយតែខ្សែវីដេអូ ថា ទីភ្នាក់ងារត្រួតពិនិត្យឳសថ...
ឡុងដ៌៖ យោងតាមតួលេខផ្លូវការ ចេញផ្សាយកាលពីថ្ងៃច័ន្ទបានឲ្យដឹងថា ប្រទេសអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២២៨៨៦៨ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំនេះ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា យោងតាមតួលេខផ្លូវការចុងក្រោយ បង្អស់បានឱ្យដឹងថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសនេះ មានចំនួន...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ មិនទាន់សម្រេចចិត្តលើការ ពង្រីកកិច្ចព្រមព្រៀងមុននេះ ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Khatibzadeh បានលើកឡើងថា“ កិច្ចព្រមព្រៀងជាមួយ IAEA គឺដើម្បីដោះស្រាយកង្វល់ មួយចំនួនរបស់ទីភ្នាក់ងារនេះ នៅក្នុងក្របខ័ណ្ឌនៃច្បាប់របស់សភា។ យើងបានយល់ព្រមមិន...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ បានជំរុញអង្គភាពសាងសង់ផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ត្រូវធ្វើឲ្យរឹងមាំ និងបានល្អ កុំឲ្យបរទេសមើលងាយ ជាសេសនោះ កុំចង់ចំណេញថវិកាបន្ដិចបន្ដួច ពីការធ្វើផ្លូវគ្មានគុណភាព។ ក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការសម្រេចផ្អាកដំណើរការ ផ្សារ សាមគ្គី ស្ថិតនៅក្នុងក្រុងកំពត ខេត្តកំពត រយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី២៩ មិថុនា ដល់៦ កក្កដា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៤៤នាក់បន្ថែមទៀត ។ រដ្ឋបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាក ។ ដោយឡែកអ្នកប៉ះប្រយោល ក៏ត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះឲ្យបានត្រឹមត្រូវ និងតាមដានសុខភាព ៕