ភ្នំពេញ៖ ម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០មុឺនដូសបន្ថែមទៀត នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២១។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា (ទទក)។ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីធ្លាប់បានបញ្ជាក់ច្បាស់ថា វ៉ាក់សាំង សម្រាប់ចាក់ចំនួន ៥២មុឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេ គឺថ្ងៃទី...
ភ្នំពេញ៖ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «ការរក្សាសុវត្ថិភាពលើបណ្ដាញអ៊ីនធឺណិត ក្នុងបរិបទកូវីដ-១៩» ដល់លោកគ្រូ-អ្នកគ្រូ មកបណ្ដារាជធានី-ខេត្ត ដើម្បីទប់ស្កាត់ហានីភ័យនានា លើបណ្ដាញអ៊ីនធឺណិត ស្របពេលអ៊ីនធឺណិតកំពុងក្លាយជាតម្រូវការចាំបាច់សម្រាប់ ការបំពេញ ការងារ និងការសិក្សា ក្នុងអំឡុងពេលរាំងខ្ទប់ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ កាលពីថ្ងៃទី៩ ឧសភា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បាននិយាយក្នុងពេលថ្មីៗនេះថា ប្រទេសរុស្ស៊ី កំពុងតែធ្វើការងារលើការ ពង្រឹងមូលដ្ឋានយោធាខ្លួន នៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន ហើយនឹងធ្វើគ្រប់យ៉ាងទាំងអស់ដែលខ្លួនអាច ដើម្បីគំាទ្រអតីតសាធារណរដ្ឋសូវៀតនេះ ស្របពេលមានក្តីព្រួយបារម្ភកើនឡើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នៅក្នុងជំនួបជាមួយលោក ពូទីន ក្នុងទីក្រុងមូស្គូ លោកប្រធានាធិបតីនៃប្រទេសតាហ្ស៊ីគីស្ថាន Imomali Rakhmon បានមានប្រសាសន៍ថា...
បរទេស៖ អង្គការសុខភាពពិភពលោក តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួននឹងចុះបញ្ជីថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនចិន Sinopharm សម្រាប់ការប្រើប្រាស់បន្ទាន់។ សេចក្តីប្រកាសនោះ មានន័យថា ថ្នាំវ៉ាក់សាំងដែលក្រុមហ៊ុន Sinopharm ផលិតរួមគ្នាជាមួយវិទ្យាស្ថានផលិតផល ជីវសាស្ត្ររបស់ទីក្រុងប៉េកាំង អាចនឹងត្រូវបានបង្កើតឲ្យ ជាផ្នែកនៃគោលគំនិត Covax ដើម្បីចូលចែកដូសវ៉ាក់សាំង នៅជុំវិញពិភពលោក។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន...
ភ្នំពេញ៖ រដ្ឋបាលស្រុកគិរីវង់ បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ ឈ្មោះ ញ៉ ស្រីនិត ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ជាកម្មការិនី រោងចក្រក្រយ៉ាក់ជីង ឯ.ក នៅភ្នំពេញ ។ នារីខាងលើ បានវិលត្រឡប់មកពីរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១...
ភ្នំពេញ ៖ លោក ពេជ ឬទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ដើម្បីកម្ពុជាអាចពង្រឹងភាពប្រកួតប្រជែង និង ត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍ តិចតួចប្រកបដោយជោគជ័យ ត្រូវធ្វើ ពិពិធកម្មទីផ្សារនាំចេញ និងជំរុញឱ្យមានកា រគាំទ្រពីដៃគូអភិវឌ្ឍន៍។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។ ក្នុងសិក្ខាសាលាស្តីអំពី «ផលប៉ះពាល់ នៃការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច មកលើវិស័យវាយនភ័ណ្ឌ និងសម្លៀក...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញករណីជំងឺកូវីដ-១៩(COVID-19) ចំនួន ១១រូប បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ ។ រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវ សូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយ បុគ្គលខាងលើ សូមដាក់ខ្លួនអោយនៅដាច់ដោយឡែក និង ទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់ នៅមន្ទីរពេទ្យបង្អែក...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ថាបណ្តាប្រទេសអ៊ឺរ៉ុប បានបដិសេធទៅលើសំណើ ដែលគាំទ្រដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដើម្បីបដិសេធសិទ្ធិប៉ាតង់លើ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយលើកហេតុផលថា គន្លឹះដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ កំពុងបង្កើត និងចែករំលែកវ៉ាក់សាំងឱ្យបានលឿន ។ លោក Emmanuel...
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា បើក ដំណើរការសកម្មភាពអាជីវកម្ម/ផលិតកម្មឡើងវិញ សម្រាប់កម្មករ-កម្មការិនីគឺមិនត្រូវមានភ្ជាប់លក្ខខណ្ឌ ទៅនឹងការចាក់វ៉ាក់សាំងឡើយ។ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោក អ៊ិត សំហេង បានបញ្ជាក់ថា «នៅក្នុងការបើកដំណើរការសកម្មភាព អាជីវកម្ម/ផលិតកម្មឡើងវិញនេះ គឺមិនត្រូវមានភ្ជាប់លក្ខខណ្ឌ...
បរទេស៖ នៅថ្ងៃសៅរ៍ រដ្ឋាភិបាលថៃបានកត់ត្រាការស្លាប់ដោយសារជំងឺកូវីដ-19 ចំនួន ១៩នាក់ បន្ថែមទៀត ដែលធ្វើអោយអ្នកស្លាប់ដោយសារជំងឺនេះ កើនឡើងដល់ ៣៨២ នាក់ ហើយក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ២ ៤១៩នាក់ ដែលបង្កើនចំនួនសរុបចាប់តាំងពី ការចាប់ផ្តើមរាតត្បាតដល់ ៨១ ២៧៤នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា...