អូស្ត្រាលី៖ ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនគាំទ្រផែនការរបស់ប្រទេសអូស្ត្រាលី ដែលធ្វើឲ្យវេទិកាឌីជីថលធំបំផុតបង់ថ្លៃព័ត៌មាន ដើម្បីជួយអាជីវកម្មខ្នាតតូចផ្ទេរ ការផ្សាយពាណិជ្ជកម្មរបស់ពួកគេទៅ Bing ប្រសិនបើ Google ចាកចេញពីប្រទេស នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន Microsoft បានកំណត់ជំហរខ្លួន ដើម្បីបង្កើនចំណែកទីផ្សារសម្រាប់ ម៉ាស៊ីនស្វែងរករបស់ខ្លួន Bing បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Google...
ភ្នំពេញ៖ រថយន្ដដឹកកម្មកររោចក្រ ទៅធ្វើការមួយគ្រឿងបានក្រឡាប់ផ្ងារជើង ចូលក្នុងដីស្រែពេលធ្វើដំណើរតាមផ្លូវ នៅភូមិត្រពាំងក្រសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បណ្តាលឲ្យកម្មករកម្មការិនីជាច្រើន នាក់រងរបួសធ្ងន់ស្រាល។
ភ្នំពេញ៖ សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្ត ក្នុងការគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ ២០២២ខណៈលោកឯកអគ្គរដ្ឋទូត W. Patrick Murphy មានការប្រជុំដ៏ល្អ ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ លើអាកាសធាតុ សុខភាពសកល និងការពង្រឹការអនុវត្តទណ្ឌកម្ម របស់សហប្រជាជាតិ។ យោងតាមគេហទំព័រហ្វេសប៊ុក...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុង ប្រទេសពីរបានរាយការណ៍ថា ប្រទេសឡាវបានទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន ៣០ ម៉ឺនដូសដែលផលិតដោយ ក្រុមហ៊ុនយក្សចិន Sinopharm ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានចាប់ផ្តើមចាក់ថ្នាំបង្ការជំងឺកូវីដ១៩រួចហើយ ទៅលើបុគ្គលិកពេទ្យជួរមុខចំនួន ៦០០...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា នាវាមុជទឹកជប៉ុនមួយគ្រឿង បានបុកជាមួយទូកនេសាទឯកជនមួយគ្រឿង នៅឯនាយឆ្នេរនៃខេត្តកូជី កាលពីថ្ងៃចន្ទ។ យោងតាមទីភ្នាក់ងារព័ត៌មានក្យូដូ គឺថាសមាជិកនៃនាវិកនាវាមុជទឹក ៣នាក់ ត្រូវបានគេបារម្ភថា អាចរងរបួស ខណៈពេលដែលទូកនេសាទឯកជននោះ ត្រូវបានទុកចោលដោយគ្មានសុវត្ថិភាព។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា កងការពារស្វ័យការពារ ដែនសមុទ្រជប៉ុនបានបញ្ជាក់ថា ទូកនេសាទត្រូវបានបុក...
បរទេស៖ នៅថ្ងៃចន្ទប៉ូលីស នៅប្រទេសមីយ៉ាន់ម៉ា ក្នុងទីក្រុង Nay Pyi Taw បានឈានទៅដល់ការប្រើប្រាស់ ការបាញ់ទឹកទៅលើក្រុមកម្មករជាច្រើនរយនាក់ ដែលកំពុងនាំគ្នាធ្វើការបាតុកម្ម ប្រឆាំងទៅនឹងរដ្ឋប្រហារ របស់យោធានាពេលកន្លងមក ។ បាតុកម្មដែលត្រូវបានគេដឹងថា បានឈានចូលទៅដល់ថ្ងៃទី៣ នៅតាមដងផ្លូវនានាបាននាំគ្នាធ្វើការ អំពាវនាវឲ្យមានការដោះលែងលោកស្រី Aung San Suu Kyi និងធ្វើឲ្យប្រជាធិបតេយ្យអាច...
ភ្នំពេញ៖ គណបក្សយុវជនកម្ពុជា ដែលមានលោក ពេជ្រ ស្រស់ ជាប្រធាននឹងធ្វើសមាជ ព្រមទាំងពិធីគម្រប់ខួប ៥ឆ្នាំ នៃការបង្កើតបក្សនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ នៅសាលប្រជុំទី២ នៃផ្សារខេស៊ី ស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ៕
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទបានឲ្យដឹងថា អ្នកកាសែតអូស្ត្រាលីម្នាក់គឺលោកស្រី Cheng Lei បន្ទាប់ត្រូវបានទទួលរងការចាប់ខ្លួន អស់រយៈពេលជាច្រើនខែមកហើយនោះ នៅពេលនេះត្រូវបានចិនចេញមុខ មកប្រកាសអះអាងអំពីករណីនេះហើយ។ នៅក្នុងការបញ្ជាក់របស់រដ្ឋាភិបាលចិន ក៏បានប្រកាសទៀតថាការចាប់ខ្លួនលោកស្រី Lei គឺដោយសារតែរកឃើញថា គាត់គឺជាមនុស្សដែលបានធ្វើសកម្មភាពក្នុងការលួចយក ទិន្នន័យសំងាត់របស់ចិន ទៅឲ្យបណ្តាប្រទេសផ្សេងទៀត ។ គួរឲ្យដឹងដែរថា នៅមុនការចាប់ខ្លួនរបស់គាត់ ស្ត្រីជនជាតិអូស្ត្រាលីកើត...
បរទេស៖ ប្រទេស អាហ្រ្វិកខាងត្បូង បាន បញ្ឈប់ការដាក់ឲ្យប្រើប្រាស់នូវវ៉ាក់សាំង Oxford-AstraZeneca បន្ទាប់ពីការសិក្សាស្រាវជ្រាវមួយ បានបង្ហាញពីលទ្ធផលគួរឱ្យខកចិត្ត ប្រឆាំងនឹងវីរុសដែលបំលែងខ្លួនថ្មី។ អ្នកវិទ្យាសាស្រ្តនិយាយថា មេរោគកូវីដ១៩ ដែលបំលែងខ្លួនថ្មី មានចំនួន ៩០% នៃករណីឆ្លងថ្មីជំងឺកូវីដ១៩ នៅអាហ្វ្រិកខាងត្បូង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា តំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ លោក Siddharth Chatterjee បានធ្វើការលើកឡើងថា រហូតមកដល់ពេលនេះប្រទេសចិន បានក្លាយទៅជា ប្រទេសដែលមានភាពគំរូដ៏ល្អមួយ ដល់បណ្តាប្រទេសផ្សេងទៀត ក្នុងការគ្រប់គ្រងស្ថានភាពកូវីដ១៩ ។ លោក Chatterjee ដែលមន្ត្រីសម្របសម្រួលប្រចាំ នៅក្នុងប្រទេសចិនថ្មីបានបន្តទៀតថា ខ្ញុំពិតជារំពឹងទុកនូវពេល វេលាដើម្បីចូលរួមជាមួយ នឹងក្រុមគ្រួសាររបស់អង្គការសហប្រជាជាតិ...