បរទេស៖ យោងតាមឯកសាររបស់ប៉ូលីស ដែលត្រូវបានគេមើលឃើញនៅថ្ងៃពុធនេះ គឺប៉ូលីសបានដាក់ការចោទប្រកាន់ប្រឆាំងនឹង មេដឹកនាំដែលត្រូវបានបណ្តេញចេញ គឺលោកស្រីអ៊ុងសានស៊ូជី ពីបទរំលោភបំពានច្បាប់ នាំចេញនាំចូល និងស្វែងរកការឃុំខ្លួនលោកស្រីរហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ឯកសារពីស្ថានីយ៍ប៉ូលីសមួយ នៅក្នុងរដ្ឋធានីណៃពិដោ បានបញ្ជាក់ថា មន្រ្តីយោធាដែលបានឆែកឆេរ...
បរទេស៖ នៅថ្ងៃពុធ រដ្ឋាភិបាលថៃ បានរាយការណ៍ពីករណី ឆ្លងថ្មីជំងឺកូវីដ១៩ចំនួន ៧៩៥នាក់ថែមទៀត ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍មានចំនួន ៧៨៣ នាក់ និងការនាំចូលចំនួន ១២ នាក់ ដែលធ្វើឱ្យប្រទេសនេះ មានអ្នកជំងឺកូវីដ១៩សរុប កើនឡើងដល់ ២១ ២៤៩ នាក់។ យោងតាមសារព័ត៌មាន Bangkok Post...
បរទេស៖ មន្ត្រីជាន់ខ្ពស់អង្គការ សហប្រជាជាតិមួយរូប នៅពេលថ្មីៗនេះ បានជំរុញក្រុមប្រឹក្សាសន្តិសុខ ឲ្យរួបរួមគ្នាគាំទ្រដល់លទ្ធិ ប្រជាធិបតេយ្យនៅមីយ៉ានម៉ា នៅក្នុងអំឡុងកិច្ចប្រជុំបន្ទាន់មួយ ដែលប្រារព្ធធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីយោធាមីយ៉ានម៉ា ធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាល និងចាប់ខ្លួនថ្នាក់ដឹកនាំនានា។ លោកស្រី Christine Schraner Burgener ជាប្រេសិតពិសេសអង្គការ សហប្រជាជាតិសម្រាប់មីយ៉ានម៉ា បានថ្លែងប្រាប់ដល់ឯកអគ្គរដ្ឋទូត នៃក្រុមប្រឹក្សាមានសមាជិក១៥ប្រទេស នៅក្នុងអំឡុងកិច្ចប្រជុំសម្ងាត់មួយ និងបានអំពាវនាវឲ្យរួបរួមគ្នាគាំទ្រ...
បរទេស៖ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជា ប្រតិបត្តិជាបន្តបន្ទាប់មួយ ឲ្យធ្វើកំណែទម្រង់គោលនយោបាយ អន្តោប្រវេសន៍របស់រដ្ឋាភិបាលសហព័ន្ធ ដែលសេតវិមាននិយាយថា ត្រូវបានរចនាបង្កើតឡើង ដើម្បីឲ្យគ្រួសារជួបជុំគ្នា ជំរុញការធ្វើចំណាកស្រុកស្របច្បាប់ និងសិក្សាអំពីការឆ្លងព្រំដែនដោយខុសច្បាប់។ នៅមុនពេលធ្វើការ ចុះហត្ថលេខាលើបទបញ្ជាថ្មីនេះ លោក បៃដិន តាមសេចក្តីរាយការណ៍ បានថ្លែងប្រាប់អំពីចំនួននៃបទបញ្ជាប្រតិបត្តិ ដែលលោកធ្លាប់បានចុះហត្ថលេខា ចាប់តាំងពីឡើងកាន់តំណែងមក ដោយមានប្រសាសន៍ថា...
បរទេស៖ យោងតាមសេចក្តីរាយការណ៍ ពីសារព័ត៌មានមួយនាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បាននិងកំពុងតែកសាងឃ្លាំង ស្តុកប្រេងបន្ថែមទៀត នៅកំពង់ផែ Nampo ដោយមានអាងស្តុកប្រេងថ្មីចំនួនជាង៣០ បានកសាងរួចរាល់ គិតចាប់តាំងពីឆ្នាំ២០១៨មក។ ការវិភាគលើរូបភាពពីផ្កាយរណប ធ្វើឡើងដោយក្រុមអ្នកវិភាគ Maxar Technologies មានមូលដ្ឋាននៅរដ្ឋកូឡូរ៉ាដូ ដែលចែករំលែកលើកម្មវិធី Google Earth បង្ហាញឲ្យឃើញនូវតំបន់ Nampo...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តព្យាបាលពលករខ្មែរ មកពីប្រទេសថៃចំនួន ៤នាក់ដែលឆ្លងជំងឺកូវីដ១៩ ជាសះស្បើយ និងបានរកឃើញអ្នកឆ្លងថ្មីចំនួនម្នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស។ ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា អ្នកដែលរកឃើញឆ្លងជំងឺកូវីដ១៩ ជាអ្នកដំណើរមិនពាក់ព័ន្ធនឹង អ្នកដំណើរមកពីប្រទេសថៃនោះទេ។ គាត់ជាបុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរ មកពីប្រទេសគុយវ៉ែត បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង...
ភ្នំពេញ៖ លោក តាន់ វុទ្ធា អ្នកតាមដានស្ថានការណ៍ នយោបាយអន្តរជាតិបានបានលើកឡើងថា ចិនកំពុងទ្បោមព័ទ្ធឥណ្ឌា និងបំផ្លាញចោលផែនការអាមេរិក។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី៣ កុម្ភៈនេះ លោក តាន់ វុទ្ធា បានវិភាគនិងពន្យល់បន្ថែមថា ឆ្លៀតពេលដែលសហរដ្ឋអាមេរិក កំពុងវេទនារើខ្លួនមិនរួចដោយសារ Covid 19, ប្រទេសចិនបានរុញក្រទ្បាអុក នៃយុទ្ធសាស្រ្តឆ្ពោះទៅរកមហាអំណាចសមុទ្រ «Building...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Mustafa al-Kadhimi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានប្រកាសឲ្យដឹងកាលពីថ្ងៃអង្គារថា មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមរដ្ឋឥស្លាម (IS) ត្រូវបានសម្លាប់នៅជិតរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងនៅលើបណ្តាញសង្គម Twitter ថា លោក Mustafa al-Kadhimi...
ម៉ូស្គូ៖ តុលាការក្រុងមូស្គូ កាលពីថ្ងៃអង្គារបានកាត់ទោស មេដឹកនាំប្រឆាំងរុស្ស៊ីលោក Alexei Navalny ឱ្យជាប់ពន្ធនាគាររយៈពេល ៣.៥ ឆ្នាំក្នុងការប្រឆាំងនឹងសម្ពាធពីក្រុមអ្នកតវ៉ាក្នុងស្រុកនិងបណ្តាប្រទេសលោកខាងលិច។ លោក Navalny ត្រូវជាប់ពន្ធនាគាររយៈពេល ៣.៥ ឆ្នាំនៅខែធ្នូ ឆ្នាំ២០១៤ ពីបទឆបោកទាក់ទងនឹងក្រុមហ៊ុន គ្រឿងសំអាងបារាំងឈ្មោះ Yves Rocher បុន្ដែត្រូវបានព្យួរទោស ហើយលោក ត្រូវបានតម្រូវឲ្យបង្ហាញខ្លួននៅ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានអនុញ្ញាតឲ្យ លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបពិភាក្សារការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ៕