ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសថា ចាប់ពីថ្ងៃស្អែកដល់ថ្ងៃ៨ មិថុនា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ហើយលើផ្ទៃសមុទ្រវិញ នឹងមានភ្លៀងលាយខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ ស្ថានភាពបែបនេះក្រសួង បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ និងអ្នកដំណើរសមុទ្របង្កើនការ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសវៀតណាបានប្រកាសថា នឹងធ្វើការធ្វើតេស្តទៅលើ ពលរដ្ឋរបស់ខ្លួនទាំងអស់ដែលរស់នៅក្នុងទីក្រុងហូជីមិញ ដើម្បីធ្វើឲ្យប្រាកដអំពី បញ្ហាវិរុសកូវីដពូជក្លាយថ្មី។ គួរឲ្យដឹងដែរថា ប្រទេសវៀតណាមត្រូវបាន គេចាត់ទុកថាជាប្រទេស ដែលអាចគ្រប់គ្រងទៅលើ ស្ថានភាពកូវីដបានល្អជាងគេបំផុត ក្នុងចំណោមប្រទេសក្នុងតំបន់ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្ថានភាពហាក់ដូចជាកាន់ តែអាក្រក់ឡើងដោយក្នុងនោះ កាលពីចុងសប្តាហ៍ទៅនេះ អជ្ញាធរបានព្រមានអំពីវិរុសកូវីដពូជក្លាយថ្មី មួយទៀតដែលមានភាពកាចសាហាវ ខ្លាំងជាងមុនត្រូវបានរកឃើញមាន...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សំងាត់ របស់ប្រទេសដាណឺម៉ាក បានជួយដល់សហរដ្ឋអាមេរិក ក្នុងការលួចប្រមូលទិន្នន័យទាំងឡាយ នៃក្រុមអ្នកនយោបាយ សំខាន់ៗរបស់អ៊ឺរ៉ុប ដែលក្នុងនោះមានទាំង លោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel ផងដែរចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។ ព័ត៌មានបែកធ្លាយនេះត្រូវបាន ធ្វើការចេញផ្សាយដំបូង ដោយសារព័ត័មានក្នុងស្រុក របស់ដាណឺម៉ាកដែលមានឈ្មោះថា Danmarks...
ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ មិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះកម្ពុជានៅតែបន្តរកឃើញ តួលេខអ្នកឆ្លងជំងឺកូវីដ១៩ច្រើន ជារៀងរាល់ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជានាថ្ងៃ៣១ ឧសភា។ លោកស្រីបញ្ជាក់ទៀតថា “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ គឺមិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះយើងនៅតែបន្តរកឃើញ តួលេខអ្នកឆ្លងជំងឺកូវីដ១៩...
វ៉ាស៊ីនតោន៖ រដ្ឋបាលសហរដ្ឋអាមេរិក របស់លោកប្រធានាធិបតី ចូ បៃដិន បានចេញផ្សាយនូវសំណើថវិកាចំនួន ៦ទ្រីលានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ ២០២២ ខណៈដែលខ្លួនមានផែនការវិនិយោគ យ៉ាងច្រើនក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងកំណត់ទីតាំងប្រទេស ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន ឲ្យកាន់តែប្រសើរ។ ថវិកាសម្រាប់ឆ្នាំនេះចាប់ផ្តើមពីថ្ងៃទី១ ខែតុលា បានចំណាយ ៧១៥ ពាន់លានដុល្លារ សម្រាប់ក្រសួងការពារជាតិរួមទាំង ៥,០៩...
បរទេស៖ ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក លោក David Sassoli នៅពេលថ្មីៗនេះ បានស្នើឲ្យធ្វើការរឹតបន្តឹង ទណ្ឌកម្មប្រឆាំងរុស្ស៊ី ហើយលោកបាននិយាយអំពីរឿងនេះ នៅក្នុងបទសម្ភាសន៍បោះពុម្ពផ្សាយ ក្នុងកាសែត Funke នៅថ្ងៃអាទិត្យនេះ។ លោក David Sassoli បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងត្រូវតែរឹតបន្តឹងទណ្ឌកម្ម ប្រឆាំងមន្ត្រីរុស្ស៊ី ប៉ុន្តែក៏ចាំបាច់ត្រូវបង្កើត ទំនាក់ទំនងគ្នាដ៏ជិតស្និទ្ធឡើង ជាមួយប្រជាជននិងសង្គមស៊ីវិល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា បញ្ហាជាមួយនឹងប្រទេសចិន និងការបើកដំណើរការ ឡើងវិញនៅច្រកព្រំដែន របស់ប្រទេសនឹងត្រូវធ្វើឡើង នៅក្នុងជំនួបរវាងមេដឹកនាំ នៃប្រទេសញូវស៊ីឡេន និងប្រទេសអូស្ត្រាលី។ ប្រភពដដែលបានឲ្យទៀតដែរថា កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំដោយផ្ទាល់ ជាមួយគ្នាជាលើកដំបូងនៃ ប្រទេសទាំងពីរគិតចាប់តាំងតែពី បញ្ហារាតត្បាតកូវីដ បានចាប់ផ្តើមកន្លងមក និងធ្វើឲ្យមានទៅដល់ការ បិទទ្វាប្រទេសរៀងខ្លួនផងដែរ។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison...
សេអ៊ូល៖ កិច្ចប្រជុំកំពូលសកលស្តីពីអាកាសធាតុ និងកំណើនប្រកបដោយចីរភាព បានចាប់ផ្តើមធ្វើនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យដោយ ប្រទេសម្ចាស់ផ្ទះកំពុងស្វែងរក តួនាទីកាន់តែធំនៅក្នុងវិស័យនេះ។ យោងតាមសារព័ត៌មាន Yonhap ចេញផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចប្រជុំកំពូលសេអ៊ូល P4G 2021 រយៈពេល ២ ថ្ងៃ ធ្វើឡើងទាំងក្នុងប្រព័ន្ធអ៊ីនធឺណេត និងក្រៅបណ្តាញ ជាមួយនឹងប្រធានបទ...
ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២០ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសារក្រើនរំលឹកថា ទោះបីជាជោគជ័យក្នុងការមើល ការខុសត្រូវលើកុមារពីសំណាក់ ភាគីពាក់ព័ន្ធយ៉ាងណាក៏ដោយ ប៉ុន្តែកុមារកម្ពុជាមួយចំនួន កំពុងស្ថិតក្នុងភាពរងគ្រោះ និងរងគ្រោះដោយសារតែឪពុក-ម្តាយ បានធ្វើទេសន្តរប្រវេសន៍ និងបោះបង់ចោលរយៈពេលយូរ ។ នៅថ្ងៃស្អែកទី១ មិថុនា គឺជាខួបលើកទី៧២ នៃទិវាកុមារអន្តរជាតិ១មិថុនា...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ថា មន្ត្រីជាន់ខ្ពស់មួយរូបទទួល បន្ទុកកិច្ចការគ្រោះមហន្តរាយ បាននិយាយថា នាវាដឹកអ្នកដំណើរចំនួន ១គ្រឿង ដែលបានផ្ទុកពលរដ្ឋប្រមាណ ២០០នាក់ មានអគ្គីភ័យឆាបឆេះឡើង នៅលើដែនទឹកនៃខេត្ត North Maluku ស្ថិតនៅភាគខាងកើត នៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ ហើយអ្នកដែលនៅលើនាវានោះ ត្រូវបានជួយសង្គ្រោះប្រកបដោយសុវតិ្ថភាព ។...