យប់ថ្ងៃទី២៥ ខែមករា នៅទីក្រុងប៉េកាំង លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញ ចូលរួមកិច្ចប្រជុំសន្ទនាស្តីពី“របៀវារៈដាវ៉ូស” នៃវេទិកាសេដ្ឋកិច្ចពិភពលោកតាមប្រព័ន្ធវីដេអូ និងថ្លែងសុន្ទរកថា ពិសេសក្រោមចំណងជើងថា «សូមឱ្យពន្លឺគប់ភ្លើងនៃពហុភាគីនិយម បំភ្លឺមាគ៌ាឈានទៅមុខនៃមនុស្សជាតិ»។ លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ច្រកចេញនៃដំណោះស្រាយបញ្ហា ដែលប្រឈមក្នុងយុគសម័យឱ្យបានល្អ គឺការគាំពារនិងអនុវត្តពហុភាគីនិយម ជំរុញការបង្កើតសហគមន៍ រួមវាសនានៃមនុស្សជាតិ។...
បរទេស៖ ប្រទេសថៃបានកត់ត្រា ករណីឆ្លងវីរុសកូវីដ១៩ចំនួន ៩៥៩ នាក់ នៅថ្ងៃអង្គារនេះ រួមទាំងការឆ្លងចំនួន ៩១៤ នាក់ នៅខេត្តសាមុតសាខន ដែលបានប្រកាសកាលពីល្ងាចថ្ងៃច័ន្ទ ដែលនាំឱ្យចំនួនអ្នកឆ្លងវីរុសនេះ សរុបកើនឡើងដល់ ១៤ ៦៤៦នាក់ ចាប់តាំងពីការរាតត្បាតុំល និងមិនមានសេចក្តីរាយការណ៍ ពីការស្លាប់បន្ថែមទៀតទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៧៥ នាក់។ យោងតាមសារព័ត៌មាន...
បរទេស៖ សមាជជាតិនីតិកាលទី ១៣ នៃបក្សកុម្មុយនីស្តវៀតណាម បានបើកនៅឯមជ្ឈមណ្ឌលសន្និបាតជាតិ របស់ទីក្រុងហាណូយនៅព្រឹកថ្ងៃអង្គារនេះ។ ប្រតិភូសរុបចំនួន ១ ៥៨៧ នាក់តំណាងឲ្យសមាជិកសមាជិកាបក្ស ជាង ៥,១ លាននាក់ចូលរួមព្រឹត្តិការណ៍ដែល មានរយៈពេលរហូតដល់ថ្ងៃទី ២ ខែកុម្ភៈ។ ពិធីបើកសន្និបាតនេះក៏មាន ការចូលរួមពីអតីតថ្នាក់ដឹកនាំនៃបក្សរដ្ឋ និងមជ្ឈឹមរណសិរ្សមាតុភូមិ និងតំណាងអ្នកបដិវត្តជើងចាស់ វីរៈនារីយុទ្ធ អ្នកជំនាញឆ្នើមឥស្សរជនសាសនា...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃ២១ ខែធ្នូ ឆ្នាំ២០២០ ជូនបេក្ខជនដែលទើបបានសម្រេច ឲ្យជាប់ដោយស្វ័យប្រវត្តិដើម្បី យកទៅប្រើប្រាស់ តាមច្បាប់អនុញ្ញាត ៕
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នក ប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ត្រូវបញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ។ នេះបើយោងតាមគេហទំព័ហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។ ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប...
បរទេស៖ ប្រទេសឡាវបានរឹតបន្តឹង ការត្រួតពិនិត្យប្រឆាំងនឹងការ ចូលប្រទេសខ្លួនដោយខុសច្បាប់ បន្ទាប់ពីការនាំចូលវីរុសកូវីដ១៩ពីរនាក់ ពីប្រទេសថៃ ដែលបានបញ្ជាក់ពីការភ័យខ្លាចថា ការផ្ទុះវីរុសនៅក្នុងប្រទេសថៃ អាចរាលដាលដល់ព្រំដែន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត Vientiane Timesបានរាយការណ៍នៅថ្ងៃចន្ទថា អាជ្ញាធរឡាវបានបង្កើនវិធានការ ដើម្បីការពារការឆ្លងដែនខុសច្បាប់ បន្ទាប់ពីមានការកើនឡើងនូវករណីឆ្លងថ្មីៗ...
បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga នៅថ្ងៃចន្ទនេះ បានប្រឈមមុខនឹងសម្ពាធកើនឡើងជាថ្មី ជុំវិញការគ្រប់គ្រងរបស់លោក ចំពោះការរាតត្បាតនៃមេរោគកូរ៉ូណា ដោយការបោះឆ្នោតស្ទង់មតិថ្មីមួយបង្ហាញថា មនុស្សជាច្រើនជឿថា រដ្ឋាភិបាលយឺតយ៉ាវហួស ក្នុងការឆ្លើយតបចំពោះរលកដ៏ថ្មីបំផុតនៃមេរោគឆ្លង។ ក្រៅពីនេះ សមាជិករដ្ឋសភាមកពីបក្សប្រឆាំង ក៏បានខឹងសម្បារជាខ្លាំង ចំពោះបែបដឹកនាំគ្មានការពិភាក្សាគ្នារបស់លោក Yoshihide Suga និងទាមទារឲ្យលោកផ្តល់នូវចម្លើយយ៉ាងលម្អិត ចំពោះសំនួរស្តីពីវិបត្តិជម្ងឺកូវីដ១៩ និងរឿងកីឡាអូឡាំពិកនៅតូក្យូ...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល បានណែនាំទៅដល់អភិបាលរាជធានី-ខេត្ត ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ជាបន្ដទៀត ដើម្បីជំរុញ និងពង្រឹងការអនុវត្តវិធានការ ការពារការចម្លងជំងឺកូវីដ១៩ នៅតាមពិធី បុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍ នៅតាមមូលដ្ឋានរបស់ខ្លួន។ តាមរយៈលិខិតផ្ញើជូន អភិបាលរាជធានី-ខេត្ត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ លោក ម៉ម...
ឧត្តរមានជ័យ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលចុះ សួរសុខទុក្ខនឹងពាំនាំអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចគិតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវគ្រឿងឧបភោគបរិភោគដើម្បីចែកជូនដល់កងទ័ព កងនគរបាលវរះការពារព្រំដែនគោក៧០២ ក្នុងអំឡុងពេលបរិបទជំងឺកូវីដ-១៩ ដែលឈរជើងទិសសមរភូមិមុខ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ស្ថិតនៅភូមិអូរកន្សែងសង្កាត់សំរោងខេត្តឧត្តរមានជ័យ...
កំពង់ចាម៖ «សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ការអភិវឌ្ឍន៍» លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម បានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០...