វ៉ាស៊ីនតោន៖ រដ្ឋធានីរបស់សហរដ្ឋអាមេរិក ស្ថិតនៅលើការប្រុងប្រយ័ត្នខ្ពស់ មុនពេលលោកប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន ចូលកាន់តំណែងជាផ្លូវការ នៅសប្តាហ៍ក្រោយ ជាមួយនឹងតំបន់សំខាន់ៗ នៃឧទ្យានជាតិនៅចំកណ្តាល ទីក្រុងវ៉ាស៊ីនតោន ដែលបានបិទពីថ្ងៃសុក្រ ចំពេលមានការព្រួយបារម្ភអំពីភាពវឹកវរ កាន់តែខ្លាំងឡើងបន្ទាប់ពី កុបកម្មនៅវិមានកាពីតូល។ ការបិទជាសាធារណៈ នៃផ្សារទំនើបជាតិ ដែលជាកន្លែងដែល មនុស្សភាគច្រើនប្រមូលផ្តុំគ្នា សម្រាប់ពិធីស្បថចូលកាន់តំណែង របស់លោក បៃដិន...
ញូវយ៉ក៖ មរណភាពដោយសារជំងឺរាតត្បាតកូវីដ-១៩ បានកើនឡើងដល់ជាង ២ លាននាក់កាលពីថ្ងៃសុក្រ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ CSSE នៅសាកលវិទ្យាល័យ Johns Hopkins។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោក បានកើនឡើងដល់ ២០០០,៩០៥ នាក់ដែលមានចំនួនសរុបជាង ៩៣,៤លានករណី នៅទូទាំងពិភពលោកគិតត្រឹមម៉ោង ១២ និង២២នាទី ម៉ោងនៅក្នុងស្រុក ម្សិលមិញនេះ នេះបើយោងតាមទិន្នន័យរបស់...
បរទេស៖ ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃសុក្រនេះ ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះទណ្ឌកម្មថ្មីថ្មីដែល សហរដ្ឋអាមេរិកដាក់លើក្រុមហ៊ុនចិន ក្រោយរដ្ឋបាលលោក ត្រាំ បានបន្ថែមក្រុមហ៊ុនចិនចំនួន៩ ចូលទៅក្នុងបញ្ជីក្រុមហ៊ុន ពាក់ព័ន្ធយោធាចិនរបស់មន្ទីរបញ្ចកោណ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រដ្ឋាភិបាលចិន ប្រកាសផ្ដល់វ៉ាក់សាំងប្រឆាំង កូវីដ១៩ ចំនួន១លានដូស មកដល់កម្ពុជាសម្រាប់ចាក់ ជូនប្រជាពលរដ្ឋ៥០ម៉ឺននាក់ ហើយវ៉ាក់សាំងនេះ ត្រូវបានថ្នាក់ដឹក នាំចិន ប្រធានាធិបតីឥណ្ឌូនេស៊ី និងមនុស្សរាប់លាននាក់ នៅលើពិភពលោក បានប្រើប្រាស់ផងដែរ។ តាមរយៈសារសំឡេងពិសេសរបស់ សម្ដេចតេជោ ហ៊ុន...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងដកខ្លួនចេញពីសន្ធិសញ្ញា បើកចំហជើងមេឃ ដោយនិយាយថា កិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យ មានការហោះហើរឃ្លាំមើលមិនបំពាក់អាវុធ លើប្រទេសជាសមាជិកនោះ ត្រូវបានប៉ះពាល់ធ្ងន់ធ្ងរដោយសារការដកខ្លួន របស់ទីក្រុងវ៉ាស៊ីនតោន។ ការដកខ្លួនចេញដែល ក្រសួងការបរទេសរុស្ស៊ីបានប្រកាសនេះ គឺត្រូវបានធ្វើឡើង ក្នុងពេលប៉ុន្មានថ្ងៃមុនការ ឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី២០ ខែមករាខាងមុខនេះ...
បរទេស៖ មន្ត្រីសុខាភិបាលបាននិយាយថា មនុស្ស ២៣ នាក់បានស្លាប់ នៅក្នុងប្រទេសន័រវែស ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer សម្រាប់ដូសដំបូង ក្នុងនោះ អ្នកស្លាប់ ១៣នាក់ ជាមនុស្សវ័យចំណាស់។ យោងតាមសារព័ត៌មាន New York Post ចេញផ្សាយនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២១...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់រដ្ឋបាលរាជធានី-ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេច ស ខេង បានឲ្យដឹងថា ផ្អែកតាមស្មារតីសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំធ្វេីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកំពង់សៀម អញ្ជើញចុះពិនិត្យ គម្រោងផ្លូវកៅស៊ូប្រភេទ DBST មួយខ្សែប្រវែង ៨.០០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវ...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងសភាប្រទេសទាំងពីរ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹរបស់ រដ្ឋសភា នៅថ្ងៃទី១៥...