ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ វាយប្រហារនៅក្នុងដី នៃប្រទេសអាហ្សង់ទីន ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា មាន៉គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ ស្ថិតនៅចម្ងាយ៤២គីឡូម៉ែត្រ ស្ថិតនៅភាគពាយព្យនៃក្រុង San Antonio de los Cobres ប្រទេសអាហ្សង់ទីន...
ភ្នំពេញ៖ ក្នុងថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២១ -២០២២ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចូលរួមអបអរសាទរ និងបង្ហាញសុទិដ្ឋិនិយមថា ឆ្នាំសិក្សានេះនឹងប្រព្រឹត្តទៅបានរលូន ប្រកបដោយជោគជ័យ និងសុវត្ថិភាព។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃនេះសហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា អបអរសាទរ...
ភ្នំពេញ៖ បន្ទាប់ពីលោកស្រី មូ សុខហួរ បានប្រកាសគម្រោងដឹកនាំ ក្រុមប្រឆាំងនៅក្រៅប្រទេស និងសកម្មជនវិលចូលកម្ពុជាវិញ តែត្រូវលើកពេលក្រោមលេសនេះ លេសនោះជាបន្តបន្ទាប់ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានត្បកឱ្យក្រុមប្រឆាំងថា កុំសង្ឃឹមគណបក្សប្រជាធិបតេយ្យ នៅអាមេរិកឈ្នះឆ្នោតហើយ អាចវិលចូលស្រុកខ្មែរបានវិញនោះ ព្រោះអាមេរិកមិនបានចាត់ទុកខ្មែរ ក្នុងយុទ្ធសាស្ត្រទេអាមេរិក មើលវៀតណាម ជាចំណុចពិសេស សម្រាប់ទប់ឥទ្ធិពលមហាយក្សចិន។...
បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថាលោកអនុប្រធានាធិបតី Mike Pence ត្រូវបានគេជឿជាក់ ថានឹងត្រូវចូលរួមនៅក្នុងពិធីឡើង កាន់តំណែងរបស់ប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden នៅពេលខាងមុខនេះ។ កន្លងមក CNN ធ្លាប់បានសរសេរដែរថាលោក Pence គឺមានផែនការរួចរាល់ទៅហើយ ក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែបញ្ហាត្រង់ថា លោកគឺកំពុងបាននៅរងចាំ លិខិតអញ្ជើញជាផ្លូវការមួយប៉ុណ្ណោះដើម្បីបញ្ជាក់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាអាកាសយានដ្ឋាន មួយដែលមានឈ្មោះថា Jalalabad ស្ថិតនៅភាគខាងកើត ប្រទេសអាហ្គានីស្ថានគឺ ត្រូវបានគេដឹងថាអាចបើកឲ្យដំណើរការឡើងវិញ ហើយជូនភ្ញៀវធ្វើដំណើរ ជាពលរដ្ឋស៊ីវិលបន្ទាប់ពីបានដាក់ឲ្យ ផ្អាកដំណើរការអស់រយៈ ១៨ឆ្នាំមកហើយ។ ប្រភពដដែលបានសរសេរទៀតថា វាគឺជាការធ្វើការហោះហើរ និងតេស្តសាកល្បងជោគជ័យ ជាលើកដំបូងបំផុតបន្ទាប់ពី ពេលដែលក្រុមយោធាបានប្រគល់ទីតាំងនេះ ជូនទៅដល់អជ្ញាធរនៃ ប្រទេសអាហ្គានីស្ថានវិញកាលពីប៉ុន្មានមុននេះ។ គួរឲ្យដឹងថា អាកាសយានដ្ឋាននេះ ត្រូវបានប្រើប្រាស់ច្រើនជាងគេបំផុតដោយយោធាអាមេរិក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បានលើកឡើងថា លោកនឹងផ្តោតសំខាន់ លើការផ្ទេរអំណាច ដើម្បីធានាឱ្យមានការផ្លាស់ប្តូរអំណាច ដោយរលូនទៅនឹងប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ចំពេលមានការអំពាវនាវ កាន់តែខ្លាំងឡើង ដើម្បីដកខ្លួនចេញពីតំណែង ពីបទញុះញង់ឱ្យមានការប៉ុនប៉ង កាន់កាប់អំណាចដោយហិង្សា ពីសំណាក់អ្នកគាំទ្ររបស់លោក។ លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុងសារជាវីដេអូមួយ ដែលបានបង្ហោះលើបណ្តាញសង្គម...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ថា ប្រទេសអ៊ីស្រាអ៊ែល បានរកឃើញថា មានជំងឺកូវីដ១៩ថ្មីចំនួន១១៧នាក់ ដែលនាំឲ្យចំនួនអ្នកជំងឺធ្វើតេស្តរកវិជ្ជមានប្រភេទថ្មីនៅក្នុង ប្រទេសអ៊ីស្រាអ៊ែលកើនដល់ ១៤៧នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា ករណីថ្មី ជាលទ្ធផលដែលបានកើតឡើងនៅក្នុងប្រទេសអ៊ីស្រាអ៊ែល ដែលពលរដ្ឋចំនួន ៦នាក់ វិលត្រឡប់ពីចក្រភពអង់គ្លេស ដែលមានម្នាក់រកឃើញថា មានផ្ទុកវីរុសប្រភេទថ្មី...
សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ៨៨ ពាន់លានវ៉ុន (៨១ លានដុល្លារ) ក្នុងការអភិវឌ្ឍគ្រឿង សព្វាវុធក្នុងស្រុកនៅឆ្នាំ ២០២១នេះ។ រដ្ឋាភិបាលនឹងបង្កើត ផែនការពាក់កណ្តាល និងវែងដើម្បីធ្វើមូលដ្ឋានីយកម្មផ្នែក ដែលត្រូវបានប្រើក្នុងការអភិវឌ្ឍអាវុធ និងស្វែងរកកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យក្នុងស្រុក និងមជ្ឈមណ្ឌលស្រាវជ្រាវ។ ប្រធានទីភ្នាក់ងារលោក Kang Eun-ho បានលើកឡើងថា...
CNN៖ ប្រធានាធិបតី ដូ ណាល់ត្រាំ បាននិយាយថា លោកនឹងមិនចូលរួមការស្បថ ចូលកាន់តំណែងរបស់លោក ចូបៃឌិននោះទេ ដែលការប្រកាសនេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីជំនួយការ កំពូលរបស់លោក បានលួងឱ្យលោកចេញវីដេអូសារភាពថា លោកនឹងចាកចេញពីតំណែងឆាប់ៗនេះ។ យោងតាមសារព័ត៌មាន CNN ចេញផ្សានៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក ដូណាល់ ត្រាំថា...