បរទេស៖ យោងតាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារចិនស៊ិនហួ បានឲ្យដឹងថា ប្រទេសកាតានិងអារ៉ាប៊ីសាអូឌីត បានប្រកាសបើកច្រកព្រំដែន គ្នាឡើងវិញហើយទាំង ផ្លូវគោកផ្លូវអាកាស និងផ្លុវទឹកតាំងតែពីល្ងាចថ្ងៃចន្ទម្សិលមិញ។ ការប្រកាសអះអាង ដែលត្រូវបានធ្វើឡើងដោយ រដ្ឋមន្ត្រីក្រសួងការបរទេសនៃ ប្រទេសគុយវែតហើយបញ្ជាក់ទៀតថា មេដឹកនាំគុយវែតបានទូរស័ព្ទ ទៅកាន់មេដឹកនាំនៃប្រទេសកាតាព្រមទាំងព្រះមហាក្សត្រនៃអារ៉ាប៊ីសាអូឌីតផង ដោយជាលទ្ធផលអាចបញ្ជាក់បានថា ភាគីទាំងពីរមានបំណងក្នុងការត្រឡប់ ទំនាក់ទំនងរវាងគ្នាមកប្រក្រតីវិញដូចគ្នា ។ គួរឲ្យដឹងថាអស់រយៈពេល ៣ឆ្នាំកន្លះមកហើយ ដែលបណ្តាប្រទេសនៅតំបន់អារ៉ាប់...
បរទេស៖ ក្រោយការប្រកាសអះអាងថា ខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ១៩ ពូជកាត់ក្លាយថ្មីជាលើកដំបូង មកហើយនោះរដ្ឋញូវយ៉ក បានក្លាយទៅជារដ្ឋទី៤ ហើយរបស់អាមេរិក ដែលបានរាយការណ៍ អំពីករណីថ្មីមួយនេះ។ លោកអភិបាលរដ្ឋញូវយ៉ក Andrew Cuomo បានប្រកាសថា ករណីថ្មីនិងជាលើកដំបូងដែល ត្រូវបានរកឃើញទៅលើបុរសវ័យ ៦០ឆ្នាំម្នាក់នៅក្នុងទីក្រុង Saratoga ប៉ុន្តែជឿជាក់ថាបុរសរូបនេះ មិនដែលមានប្រវត្តិធ្វើដំណើរ ឡើយក្នុងមួយរយៈចុងក្រោយនេះ ។ គួរឲ្យដឹងដែរថា...
បរទេស៖ យោងតាមការប្រកាស របស់លោកអភិបាលរដ្ឋ New York លោក Andrew Cuomo កាលពីថ្ងៃចន្ទ បានអះអាងថារដ្ឋរបស់ លោកបានរកឃើញករណីវិជ្ជមាន លើកដំបូងចំពោះកូវីដ១៩ ពូជក្លាយថ្មីហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាករណីដំបូងរកឃើញនេះ គឺជាពលរដ្ឋរស់នៅក្នុងទីក្រុង Saratoga ប៉ុន្តែគាត់ត្រូវបានគេជឿជាក់ថា មិនមានប្រវត្តិ ធ្លាបធ្វើដំណើរឡើយមួយរយៈចុងក្រោយនេះ។ លោក Cuomo...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា តំណាងពិសេសរបស់អាមេរិក ប្រចាំនៅអាហ្គានីស្ថានលោក Zalmay Khalizad នៅថ្ងៃចន្ទម្សិលមិញនេះ បានជួបជាមួយនឹងមេបញ្ជាការ ទ័ពប៉ាគីស្ថានលោក Qamar Javed Bajwa ដើម្បីពិភាក្សាគ្នាពីដំណើរការ សន្តិភាពជូនអាហ្គានីស្ថាន។ គួរឲ្យដឹងដែរថា កិច្ចប្រជុំនេះបានធ្វើឡើង បន្តិចមុនពេលដែលដំណើរការ ពិភាក្សាគ្នាឡើងវិញជាមួយ នឹងអាហ្គានីស្ថានដែលនឹងធ្វើឡើង នៅក្នុងប្រទេសកាតាក្នុង...
ភ្នំពេញ៖ គម្រោងសាងសង់ព្រលានយន្តហោះថ្មី ក្នុងខេត្តមណ្ឌលគិរី នឹងចាប់ផ្តើមសាងសង់ នាចុងឆ្នាំ២០២១ខាងមុខ ដោយសារត្រូវពិភាក្សាលម្អិតលើផែនការសាងសង់ មុនដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមក្រសួងព័ត៌មាន។ លោក ស៊ិន ចាន់សិរីវត្ថា រដ្ឋលេខាធិការអាកាសចរស៊ីវិល បានថ្លែងថា បន្ទាប់ពីមានការសម្រេចជាផ្លូវការពីរាជរដ្ឋា ភិបាលកម្ពុជា ឲ្យសាងសង់ព្រលានយន្តហោះ កាលពីពេលកន្លងទៅ បច្ចុប្បន្ននេះក្រុមហ៊ុនឯកជន Powerchina International Group កំពុងសិក្សាលើគម្រោង...
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សត្វចាបព្រៃវែង ឬចាបទ្រូងលឿង ដែលជាបក្សីជិតផុតពូជបំផុត នៅលើពិភពលោក និងនៅកម្ពុជា បានបង្ហាញខ្លួនជាថ្មីម្តងទៀត នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ ក្រោយពីបាត់ដំណឹង អស់រយៈពេល៣ឆ្នាំ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ អង្គការជីវិតសត្វស្លាបអន្តរជាតិ ប្រចាំកម្ពុជា នាពេលថ្មីៗនេះ បានឲ្យដឹងថា លោក លី សម្ភស៍ មន្រ្តីសម្របសម្រួលអង្គការ...
បរទេស៖ ប្រទេសចិន នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានជំរុញឲ្យមានភាពស្ងប់ស្ងៀង និងអត់ធ្មត់ ក្រោយប្រទេសអ៊ីរ៉ង់បាននិយាយថា ខ្លួនបានបន្តធ្វើការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ២០ភាគរយឡើងវិញ នៅទីតាំងនុយក្លេអ៊ែក្រោមដីមួយកន្លែង ដែលនោះគឺជាការបំពាន កិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលធ្វើឡើងជាមួយមហាអំណាចពិភពលោក រួមទាំងចិនផងដែរ។ ការសម្រេចចិត្តចម្រាញ់សារធាតុនុយក្លេអ៊ែ ដែលជាការបំពានដ៏ថ្មីបំផុត របស់អ៊ីរ៉ង់លើកិច្ចព្រមព្រៀងនោះ គឺធ្វើឡើងស្របពេល មានភាពតានតឹងកើនឡើង រវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយ...
បរទេស៖ លោកស្រី Sonia Acevedo អាយុ ៤១ ឆ្នាំ បានស្លាប់ទទួលមរណភាពភ្លាមៗ នៅឯផ្ទះក្នុងថ្ងៃចូលឆ្នាំថ្មី ដែលមានរយៈពេល ៤៨ម៉ោង បន្ទាប់ពីបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ។ ការធ្វើកោសល្យវិច័យត្រូវបានគេរំពឹងថា នឹងកើតឡើងនៅពេលក្រោយ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី៤ ខែមករា...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពី ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូន កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែនត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល លើកទី៤៥ ៕
បរទេស៖ យោងតាមការប្រកាសអះអាង របស់អជា្ញធរកាលពីថ្ងៃអាទិត្យ បានអះអាងថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងតំបន់មួយនៃប្រទេសអេស្បាញបានជួប ប្រទះនឹងបញ្ហាយឺតយ៉ាវជាង ផែនការនៅក្រោយពេលដែលការ ដឹកជញ្ជូនវ៉ាក់សាំងរបស់ Pfizer បានជួបបញ្ហា។ ប្រភពដដែលបានបញ្ជាក់ទៀតថា បញ្ហារៀបចំផលិតផលព្រមទាំង ពេលវេលានៃបុណ្យឈប់សម្រាកចុងឆ្នាំ និងកង្វះខាតទូទឹកកកសម្រាប់ ផ្ទុកវ៉ាក់សាំងផងសុទ្ធតែជាបញ្ហាសំខាន់ៗដែលធ្វើឲ្យមានបញ្ហានេះកើតឡើង។ គួរឲ្យដឹងដែរថាអស់រយៈពេល ៧ថ្ងៃមកហើយ ដែលអេស្បាញបានចាប់ផ្តើម ធ្វើការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ពោលគឺចាប់តាំងតែថ្ងៃទី២៧ ខែធ្នូមកម្ល៉េះហើយមកទល់ពេលនេះវ៉ាក់សាំងទើបតែអាចចាក់បាន...