ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាល រួមគ្នាជាមួយក្រសួងយុត្តុធ៍ម នឹងធ្វើសន្និសីទសារព័ត៌មា ន ស្ដីពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត” ដែលនឹងប្រព្រឹត្ត ទៅនាព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា...
រ៉ង់ហ្គូន៖ យ៉ាងហោចណាស់មានមនុស្ស ៧០នាក់ ត្រូវបានសម្លាប់ក្នុងការបង្ក្រាប ក្រុមបាតុករប្រឆាំងរដ្ឋប្រហារ ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានកាន់កាប់ ប្រទេសកាលពីខែមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោក Thomas Andrews បានអ្នករាយការណ៍ពិសេសយូអិន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ បានឲ្យដឹងថា “របាយការណ៍គួរឱ្យទុកចិត្តបានបង្ហាញថា គិតមកទល់ថ្ងៃនេះ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច ៧០ នាក់”...
បរទេស៖ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សេដ្ឋកិច្ចគួរតែបើកឡើងវិញឆាប់ៗនេះ ដោយអំពាវនាវឲ្យចាក់ថ្នាំវ៉ាក់សាំង ដល់មនុស្សរាប់លាននាក់ឲ្យបានលឿន ស្របពេលដែលប្រទេសនេះ រាយការណ៍ការកើនឡើង ករណីឆ្លងជម្ងឺកូវីដ១៩ ប្រចាំថ្ងៃខ្ពស់បំផុត សម្រាប់រយៈពេលជិត៦ខែ។ សេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន គឺស្ថិតនៅក្នុងចំណោមប្រទេស កើនលឿនបំផុតនៅអាស៊ី នៅមុនមានការរាតត្បាតឆ្លងជម្ងឺកូវីដ១៩ ប៉ុន្តែបម្រាមគោចរដ៏តឹងរឹង និងមានរយៈពេលវែង ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូរ៉ូណា បានការចំណាយរបស់ អ្នកប្រើប្រាស់ថយចុះ...
បរទេស៖ គ្រូពេទ្យនិយាយថា មនុស្សមួយចំនួននឹងមានអារម្មណ៍ថា មិនស្រួលខ្លួន បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប៉ុន្តែនេះជារឿងធម្មតាទេ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សលើសពីម្នាក់ ក្នុងចំនោមមនុស្ស ១០នាក់ អាចមានអារម្មណ៍ពីផលប៉ះពាល់ រួមមានការឈឺក្បាល អស់កម្លាំង និងឈឺនៅកន្លែងចាក់ ប៉ុន្តែប្រជាជនមិនត្រូវបានរារាំង ពីការចាក់វ៉ាក់សាំងដែល...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ភាពជាដៃគូរវាងរុស្ស៊ី – ចិន ពិតជាអស្ចារ្យខ្លាំងណាស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Peskov បានឲ្យដឹងនៅក្នុងពិធីប្រកាស អ្នកឈ្នះនៃការប្រកួតប្រជែងរូបថតព័ត៌មាន ដោយបានលើកឡើងពី “ការយកឈ្នះលើជំងឺរាតត្បាតកូវីដ-១៩” ដែលរៀបចំដោយទីភ្នាក់ងារសារព័ត៌មាន TASS ។...
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានបន្តត្រួតពិនិត្យនិងបិទទីតាំង ព្រមទាំងដកហូតអាជ្ញាប័ណ្ណ ទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ (វៀតណាម) មួយកន្លែង យីយោ HAT VOL NHAU 007...
បរទេស៖ មរណភាពរបស់មន្ត្រីទី ២ មកពីគណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី បានបង្កឱ្យមានការភ័យខ្លាច ចំពោះការឃុំឃាំងរបស់យោធាភូមា ហើយបើយោងតាមក្រុមឃ្លាំមើល មួយបានអោយដឹងថា មន្រ្តីមួយរូបទៀតមកពីគណបក្សប្រឆាំង របស់លោកស្រីអ៊ុងសានស៊ូជី បានស្លាប់នៅក្នុងមន្ទីរឃុំឃាំង បន្ទាប់ពីមានការធ្វើទារុណកម្ម ដែលជាការស្លាប់លើកទី ២ ក្នុងពេលកំពុងឃុំឃាំង របស់កងកម្លាំងយោធាក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី១០...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យសណ្ឋាគារ កាស៊ីណូជីនស៊ីកួយជូ (ជីនប៉ី២) បើកដំណើរការអាជីវកម្មឡើងវិញ ប៉ុន្តែត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ៕