បរទេស៖ នៅថ្ងៃពុធនេះធនាគារពិភពលោក World Bank បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្តល់ជាជំនួយហិរញ្ញវត្ថុ ដល់បណ្តាប្រទេសអាហ្វ្រិកប្រមាណជា ៣០ដើម្បីអាចឲ្យទទួលបានវ៉ាក់សាំង ខណៈដែលទ្វីបនេះទាំងមូលកំពុងច្របូកច្របល់ អំពីកិច្ចការងារចែកចាយ និងចាក់វ៉ាក់សាំងនៅឡើយ។ ធនាគារក៏បានបញ្ជាក់ដែរថា មកដល់ពេលនេះមានតែរដ្ឋាភិបាល របស់អាហ្វ្រិកមួយប្រទេសប៉ុណ្ណោះ ដែលអាចចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង លក្ខណៈទ្រង់ទ្រាយធំ ខណៈដែលបណ្តាប្រទេសផ្សេងទៀតនៅទូទាំងពីភពលោក ដែលជាប្រទេសមានទ្រព្យសម្បត្តិនោះ គឺបានចាក់វ៉ាក់សាំងជូនពលរដ្ឋ របស់គេរាប់សិបលាននាក់មកហើយ។ បណ្តាប្រទេសជាច្រើនទៀត...
បរទេស៖ ក្រុមជ្រុលនិយមអ៊ិស្លាម នៅថ្ងៃពុធនេះបានធ្វើការអះអាង ក្នុងការទទួលខុសត្រូវចំពោះ ការសម្លាប់ស្ត្រីជាអ្នកកាសែត ៣នាក់ ដែលធ្វើការនៅក្នុងប៉ុស្ត៍វិទ្យុ និងទូរទស្សន៍មួយនៅភាគខាងកើតនៃ ប្រទេសអាហ្គានីស្ថានពិតមែន ខណៈដែលមនុស្សរាប់រយនាក់កំពុងនាំគ្នា ធ្វើក្បួនដង្ហែរសាកសពពួកនាងរួមគ្នា។ យោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកនៃខេត្ត Nangarhar បានបញ្ជាក់ថាស្ត្រីទាំង ៣នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងថ្ងៃជាមួយគ្នា ត្រង់ចំណុចទីតាំងខុសគ្នាហើយ ប៉ូលីសបានធ្វើការចាប់ខ្លួន ជនសង្ស័យតែម្នាក់ប៉ុណ្ណោះ មកដល់ពេលនេះហើយដែលបានអះអាងខ្លួនគាត់ថា ជាសកម្មប្រយុទ្ធរបស់តាលីបង់ផងដែរ...
បរទេស៖ ពិធីបុណ្យចូលឆ្នាំថ្មី ដែលថៃហៅថា សង្គ្រាន គឺនឹងត្រូវអនុញ្ញាតិឱ្យបន្តនៅខែក្រោយគឺនៅថ្ងៃទី១៣-១៥ ខែមេសា ឆ្នាំនេះ ដើម្បីជំរុញវិស័យទេសចរណ៍និងសេដ្ឋកិច្ច ប៉ុន្តែការអបអរបុណ្យចូលឆ្នាំថ្មីនេះ ត្រូវតែគោរពតាមវិធានត្រួតពិនិត្យជំងឺ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងវប្បធម៌របស់ថៃលោក Itthiphol Kunplome បាននិយាយកាលពីថ្ងៃពុធថា ក្រសួងវប្បធម៌បានគាំទ្រដល់ការ...
ភ្នំពេញ៖ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបករណីចូលជំរិតនិងប្លន់សម្លាប់ មិនបានសម្រេចកាលពីវេលាម៉ោងប្រមាណ ១១ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅបុរីអង្គរភ្នំពេញ រួចមកសមត្ថកិច្ចរកឃើញ ភស្តុតាងបន្ថែមគួរឲ្យភ្ញាក់ផ្អើល។ នេះបើតាមហ្វេសប៊ុករបស់លោក រ័ត្ន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) របស់ប្រទេសឥណ្ឌារួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅម៉ោង៨និង១៦នាទីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ ។
ឃ្លា”为有牺牲多壮志 敢教日月换新天”គឺមានន័យាថា មានការពលីខ្ពស់ ទើបមានភាពជោគជ័យដ៏អស្ចារ្យនៃការរំដោះជាតិ។ ការខិតខំតស៊ូជម្នះឧបសគ្គ ឱ្យតែការខិតខំតស៊ូ ក៏មានការពលី យើងគួរតែផ្សាព្វផ្សាយស្មារតីអង់អាខក្លាហាន និងស្មារតីលះបង់ដោយមិនគិត ពីប្រយោជន៍ខ្លួនឯង។ ស្មារតីរបស់អ្នកតស៊ូគឺសម្បូរបែប ក៏ជាមនុស្សដែលយល់ដឹង អំពីសុភមង្គល និងសោយសុខជាមួយសុភមង្គលបំផុត។ ឃ្លាខាងលើនេះគឺសុន្ទរកថា របស់លោកស៊ីជីនភីងថ្លែងក្នុងពិធីសំណេះសំណាល អបអរចូលឆ្នាំចិនឆ្នាំ២០១៨។ ឃ្លាដែលលោកបានដកស្រង់ “为有牺牲多壮志,敢教日月换新天” គឺមានន័យាថា មានការពលីខ្ពស់ ទើបមានភាពជោគជ័យដ៏អស្ចារ្យ...
“凿井者,起于三寸之坎,以就万仞之深” ការជីកអណ្តូងចាប់ផ្តើម ពីការជីករណ្តៅរាក់ យូរៗទៅនឹងជីកដល់ទីជម្រៅ សំឡេងរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង៖ ប្រទេសចិនបានខិតខំពុះពារ ឧបសគ្គយ៉ាងច្រើនទើបទទួលបាន សមិទ្ធផលដូចសព្វថ្ងៃនេះ ជួបភ្នំត្រាយផ្លូវ ជួបទន្លេសង់ស្ពាន នេះជាការរៀបរាប់ដ៏រស់រវើកបំផុត ចំពោះការងារដែលលោកអ្នកបានធ្វើសង្គមនិយមលក្ខណៈ ពិសេសចិនបានអភិវឌ្ឍតាមរបៀបនេះ “凿井者 起于三寸之坎 以就万仞之深”【ការជីកអណ្តូងចាប់ផ្តើម ពីការជីករណ្តៅរាក់ យូរៗទៅនឹងជីកដល់ទីជម្រៅ】 អ្នកកសាង និងអ្នកបន្តវេនសង្គមនិយម...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ថា លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បានថ្លែងកាលពីថ្ងៃចន្ទថា បន្ទប់សណ្ឋាគារប្រមាណ ៦.៧០០បន្ទប់ នៅក្នុងទីតាំងទេសចរណ៍ដ៏សំខាន់ចំនួន៥ របស់ប្រទេសថៃឡង់ដ៏ បានតៀមរៀបចំសម្រាប់ប្រើប្រាស់ ជាតំបន់ចត្តាឡីស័ក សម្រាប់ជនបរទេស ។ លោក Phiphat បានថ្លែងថា...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ថា អគ្គសេវាកម្មសុខាភិបាល បានឲ្យដឹងថា ប្រទេសបង់ក្លាដេស បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន ៥១៥នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន ៧នាក់ គិតត្រឹមថ្ងៃអង្គារនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៦៤៧.៣១៦នាក់ និងអ្នកស្លាប់សរុបចំនួន ៨.៤២៣នាក់ ។ តួលេខផ្លូវការបានបង្ហាញថា វត្ថុវិភាគចំនួន ១៥.៣២៥ត្រូវបានធ្វើតេស្ត...
ភ្នំពេញ៖ បើតាមការអះអាងពីស្ថានទូតអូស្រ្តាលី ប្រចាំរាជធានីភ្នំពេញនៅថ្ងៃ៣ មីនា គឺថារដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ជំនួយចំនួន ៨០លានដុល្លារអូស្រ្តាលី ដល់គំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌល COVAX AMC ដែលជាជំនួយបន្ថែម លើជំនួយវ៉ាក់សាំងទ្វេភាគីចំនួន ៣៥,៧លានដុល្លារអូស្រ្តាលី ដែលផ្តល់ដល់កម្ពុជា។ ក្នុងកំឡុងពេលជំងឺរាតត្បាតនេះ អូស្រ្តាលីមានមោទនភាពគាំទ្រមិត្តភក្តិ និងអ្នកជិតខាងទាំងក្នុងគ្រាល្អនិងអាក្រក់។ ជាមួយគ្នានេះ អូស្ត្រាលីក៏បានបង្ហាញក្តីរីករាយ ស្វាគមន៍ការមកដល់ដំបូងនៃវ៉ាក់សាំងរបស់ COVAX Advance Market...