បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសស៊ូដង់ លោក Abdalla Hamdok នៅពេលថ្មីៗនេះ បានធ្វើទស្សនកិច្ចប្រទេសអេត្យូពី ជាមួយអ្វីដែលមន្ត្រីរដ្ឋាភិបាល ជាន់ខ្ពស់ស៊ូដង់និយាយថា គឺជាសំណើសុំសម្របសម្រួល ឲ្យមានបទឈប់បាញ់គ្នា នៅក្នុងតំបន់ Tigray ភាគខាងជើងប្រទេស ហើយនោះជាសំណើមួយ ដែលប្រទេសអេត្យូពីនិយាយថា មិនចាំបាច់ ព្រោះតែការប្រយុទ្ធគ្នាបានឈប់ហើយ។ លោក Abdalla Hamdok ដែលអមដំណើរដោយមន្ត្រីសន្តិសុខស៊ូដង់នោះ...
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ប្រធានាធិបតីជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ អនុប្រធានាធិបតី លោក ម៉ាយ ផេន និងមន្ត្រីសំខាន់ៗនៅសេតវិមាន របស់សហរដ្ឋអាមេរិក នឹងទទួលបានវ៉ាក់សាំងបង្ការវីរុសCovid-19ដូសដំបូងពីក្រុមហ៊ុន Pfizer នៅថ្ងៃចន្ទ ទី១៤ ខែធ្នូនេះ ។ លោក ត្រាំ បានប្រកាសតាមប្រព័ន្ធ...
បរទេស៖ ផែនការកសាងនាវាមានរយៈពេល ៣០ឆ្នាំ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ស្នើសុំនាវាថ្មីចំនួន ៨២គ្រឿង នៅត្រឹមឆ្នាំ២០២៦ ដោយចំណាយទឹកប្រាក់សរុបដល់ទៅ ១៤៧ពាន់លានដុល្លារ ដែលជាការបង្កើនដ៏ច្រើនមួយ លើសផែនការពីមុនៗ។ របាយការណ៍ប្រគល់ឲ្យសភា ២៣ទំព័រ ស្តីពីផែនការរយៈពេលវែងប្រចំាឆ្នាំ ស្នើកសាងនាវាទ័ពជើងទឹក ដែលចេញនៅថ្ងៃព្រហស្បតិ៍ បានស្នើសុំឲ្យកសាងនាវាមុជទឹកវាយប្រហារថ្មី ៣គ្រឿង នាវាគ្មានមនុស្សបើកធុនធំចំនួន៤គ្រឿង និងការរចនារបស់ក្រុមហ៊ុនផលិតនាវាទីពីរ សម្រាប់នាវាចម្បាំង និងការដាក់ឲ្យឈប់ប្រើនូវ...
បរទេស៖ ប្រទេសបារាំងបាននិយាយនៅថ្ងៃអាទិត្យថា ឯកអគ្គរដ្ឋទូតប្រចាំនៅអ៊ីរ៉ង់ នឹងមិនចូលរួមក្នុងវេទិកា ពាណិជ្ជកម្មអនឡាញ ក្នុងទីក្រុងតេអេរ៉ង់ នៅក្នុងសប្ដាហ៍នេះទេ ដោយមានជម្លោះកើនឡើង រវាងប្រទេសអ៊ីរ៉ង់និងប្រទេសអឺរ៉ុប ជុំវិញការកាត់ទោសព្យួរក អ្នកសារព័ត៌មានប្រឆាំងអ៊ីរ៉ង់ លោក Ruhollah Zam។ ចំណែកប្រេសិតផ្សេងទៀត មកពីប្រទេសអាល្លឺម៉ង់ អូទ្រីស និងអ៊ីតាលី ក៏នឹងលុបចោលការចូលរួមរបស់ពួកគេ ក្នុងវេទិកាពាណិជ្ជកម្ម ដែលប្រព្រឹត្តនៅថ្ងៃទី១៤ ខែធ្នូនេះដែរ...
វៀតណាម៖ ក្រុមកម្មករប្រើឧបករណ៍ជីកដី ដើម្បីជីកបឹងទឹកសាបមួយ នៅភាគខាងត្បូងខេត្តគៀនយ៉ាង ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ គឺបានរកឃើញគ្រាប់បែកដែលមានទម្ងន់ ៣០០ គីឡូក្រាម ជាមួយនឹងឧបករណ៍បំផ្ទុះរបស់វា មិនមានការខូចខាតឡើយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ការងារទាំងអស់ត្រូវបានបញ្ឈប់ភ្លាមៗ នៅទីតាំងក្នុងស្រុក ផៅដាយ ក្នុងក្រុងហាទៀង...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់បានប្រកាសហើយថា នឹងបន្តបិទទ្វាប្រទេសយ៉ាងតឹងរ៉ឺងបំផុត ទាំងថ្ងៃបុណ្យគ្រិស្តម៉ាកផង ដោយសារតែមកដល់ពេលនេះ ចំនួនអ្នកស្លាប់និងឆ្លងកូវីដ១៩ បានកើនឡើងដល់កំណត់ត្រាថ្មីទៀតហើយ។ ប្រភពដដែលបានសរសេរទៀតថា ហាងនិងអាជីវកម្មដែលមានសំខាន់ ទាំងឡាយណានៅទូទាំងប្រទេស នឹងត្រូវបិទជាដាច់ខាត ចាប់ពីថ្ងៃពុធសប្តាហ៍ក្រោយ ខណៈដែលសាលារៀនផង ក៏ដូចគ្នាហើយក្មេងៗទាំងអស់ ត្រូវចាំបាច់ស្ថិតនៅក្រោមការមើលថែរក្សា ឲ្យបានខ្ពស់តាមដែលអាចធ្វើបាននៅតាមផ្ទះ។ អធិកាបតីអាល្លឺម៉ង់លោកស្រី Angela Merkel...
ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ជាដើម។ បើយោងតាមទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ការផ្សាយផ្ទាល់នេះធ្វើឡើងចេញ ពីគេហដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ទៅកាន់បណ្តាញ ផ្សព្វផ្សាយទាំងអស់នៅកម្ពុជា...
បរទេស៖ ទីបំផុតគណកម្មការគ្រប់គ្រង និងការពារជំងឺឆ្លងរបស់អាមេរិក CDC ក្រោយការផ្តល់អជ្ញាបណ័្ណ ទៅឲ្យវ៉ាក់សាំងរបស់កូវិដ១៩របស់ Pfizer និង BioNTech ពីសំណាក់រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថគឺបានដំណើរការ ចែកចាយវ់ាក់សាំងទៅលើក្រុមមនុស្ស ២ប្រភេទជាគោលដៅអទិភាព។ ការបោះឆ្នោតដែលត្រូវបាន ធ្វើឡើងដោយគណកម្មការនៃ ការអនុវត្តការចាក់វ៉ាកសាំងរបស់ CDC ដែលហៅកាត់ថា AICP បានជ្រើសយកក្រុមចំនួន២ ដែលនឹងត្រូវទទួលបានវ៉ាក់សាំងមុនគេ ក្នុងនោះគឺក្រុមសេវាសាធារណៈ...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ថា កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានចូលក្នុងទឹកដីអាហ្គានីស្ថាន ត្រូវបានគេលើកយកមិនបរិយាយថា ជា“ សង្គ្រាមប្រឆាំងភេរវកម្ម” បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញានៅទីក្រុងញូវយ៉កក្នុងឆ្នាំ២០០១ ។ ចាប់តាំងពីពេលនោះមកជម្លោះ ដែលមានអាយុកាលជិត ២ទសវត្សរ៍មកនេះ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត របស់ប្រជាជនស៊ីវិលនៅអាហ្វហ្គានីស្ថាន ។ ពួកគេបានទទួលរងនូវគ្រោះថ្នាក់ នៃសង្គ្រាមមិនចេះចប់នេះជាមួយ នឹងអំពើឃោរឃៅរំលោភ...
បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានកាត់ទោសព្យួរកអ្នកសារព័ត៌មាន Amad News មួយរូប ឈ្មោះ Rouhollah Zam បង្កឲ្យមានការថ្កោលទោសរិះគន់ខ្លាំងក្លា ពីសំណាក់អន្តរជាតិ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ យោងតាមអង្គការលើកលែង ទោសអន្តរជាតិ អាជ្ញាធរអ៊ីរ៉ង់បានផ្តោតគោលដៅលើលោក Rouhollah Zam ពីបទពាក់ព័ន្ធជាមួយ បណ្ដាញព័ត៌មានប្រឆាំង...