បរទេស៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃពុធម្សិលមិញនេះបានប្រកាសថា លោកនាយករដ្ឋមន្ត្រីឥណ្ឌា Modi និងលោកស្រីអធិការបតីអាល្លឺម៉ង់ Merkel បាលនបើកកិច្ចភាក្សាខ្ញុំពីបញ្ហាសំខាន់ៗ ជាតិទ្វេភាគីមួយចំនួន។ នៅក្នុងថ្លែងការណ៍មួយ ដោយការិយាល័យ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោក Modi បានថ្លែងអំណរគុណដល់តួនាទី របស់លោកស្រីអធិការបតី Merkel ក្នុងផ្ដល់នូវស្ថេរភាព និងភាពដឹកនាំនៅក្នុងតំបន់អឺរ៉ុប ក៏ដូចជានៅទូទាំងសាកលផង ហើយលោកឱ្យក៏បានថ្លែងអំណរគុណ ដល់លោកស្រីផងដែរ...
បរទេស៖ ជប៉ុនកាលពីថ្ងៃពុធម្សិលមិញ បានរាយការណ៍អំពីករណីកូវីដ១៩ ចំនួនដល់ទៅ ៦០០១នាក់ ដែលចំនួននេះបានក្លាយទៅជា កំណត់ត្រាជាលើកដំបូង របស់ប្រទេសមិនធ្លាប់មានតាំងតែ ពីពេលដែលកូវីដ ចាប់ផ្ដើមវាយប្រហារ។ ចំនួនឆ្លងចុងក្រោយនៅទូទាំងប្រទេសនេះ បានធ្វើឲ្យគ្រប់គ្នាមើលឃើញថា ជាករណីឆ្លងថ្មីមានចំនួនកើនឡើងខ្លាំង ជាងការពីថ្ងៃអង្គារទៀត ហើយក្នុងនោះនាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុនកំពុងតែពន្លឿន នៃការបិទទ្វារទីក្រុងតូក្យូ និងទីក្រុងក្បែរខាងចំនួន ៣ទៀតផងដែរ។ គិតត្រឹមថ្ងៃមួយថ្ងៃពុធប៉ុណ្ណោះ ករណីឆ្លងថ្មីត្រូវបានគេដឹងថា មានទៅដល់១...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយលោករដ្ឋមន្ត្រីក្រសួង កិច្ចការងារផ្ទៃក្នុង របស់ប្រទេសឥណ្ឌា S. Jaishankar ដែលបំពេញទស្សនកិច្ចជាផ្លូវការ រយៈពេលពីរថ្ងៃនៅក្នុងប្រទេសស្រីលង្កា បាននិយាយកាលពីថ្ងៃពុធនេះថា ស្រីលង្កាបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការទិញយកវ៉ាក់សាំង ការពារកូវីដពីឥណ្ឌា។ នៅក្នុងកិច្ចពិភាក្សាមួយជាមួយ នឹងលោកប្រធានាធិបតីនៃប្រទេសស្រីលង្កា Gtabaya Rajapaksa ផងដែរលោករដ្ឋមន្ត្រីបានបញ្ជាក់ ថាប្រទេសឥណ្ឌា បានព្រមព្រៀងរួចរាល់មកហើយ ក្នុងការផ្ដល់អាទិភាពដល់ ប្រទេសស្រីលង្កានៅពេលដែល...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលជិតចាកចេញពីតំណែង តាមសេចក្តីរាយការណ៍ បានរឹតបន្តឹងគោលជំហរបស់លោក ចំពោះទីក្រុងប៉េកាំង ក្នុងខែចុងក្រោយនៃតំណែង ប្រធានាធិបតីរបស់លោក ជាមួយការចេញវិធានការនានា ផ្តោតគោលដៅលើក្រុមហ៊ុនចិន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វិធានការថ្មីៗទាំងនោះ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងដាក់ទណ្ឌកម្មលើជនទាំងឡាយណា ដែលជាប់ពាក់ព័ន្ធក្នុងការចាប់ខ្លួនមនុស្សជាង៥០នាក់ នៅក្នុងទីក្រុងហុងកុង ហើយនឹងបញ្ជូនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ នៅអង្គការសហប្រជាជាតិ ឲ្យធ្វើទស្សនកិច្ចកោះតៃវ៉ាន់។ លោក Mike Pompeo បានមានប្រសាសាន៍ថា លោកក៏រន្ធត់ចិត្តចំពោះការចាប់ខ្លួន ពលរដ្ឋអាមេរិកមួយរូប ជាផ្នែកនៃការបង្ក្រាបកាលពីថ្ងៃពុធ និងបានបន្ថែមដូច្នេះថា “សហរដ្ឋអាមេរិកនឹងមិនអត់ធ្មត់ការឃុំខ្លួន...
បរទេស៖ យន្តហោះចារកម្ម របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើការហោះហើរពីលើ ប្រទេសកូរ៉េខាងត្បូង ក្រោយពេលមួយថ្ងៃបន្ទាប់ពីសមាជបក្សលើកទី៨ របស់ប្រទេសកូរ៉េខាងជើង នេះបើយោងតាមទីភ្នាក់ងារតាមដាន អាកាសចរណ៍អនឡាញមួយ។ យោងតាមទីភ្នាក់ងារ សារព័ត៌មានកូរ៉េខាងត្បូង MBN និងទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា ទីភ្នាក់ងារតាមដានអាកាសចរណ៍អនឡាញមាន មូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូង ឈ្មោះ No Callsign បានបង្ហាញរូបភាពនៃការហោះហើរ ជាក់ស្តែងរបស់យន្តហោះ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ នៅទីស្ដីការក្រសួង បានអញ្ជើញបើកកិច្ចរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើការកែ សម្រួលលក្ខណៈសម្បត្តិនៃភូមិ ឃុំ មានសុវត្ថិភាព។ សូមជម្រាបថា កិច្ចពិភាក្សា នាពេលព្រឹកនេះ មានការចូលរួម លោកស្រី ម៉ែន សំអន...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី៩ដល់១៧ខែមករាឆ្នាំ២០២១ នៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា នឹងចុះត្រជាក់រហូតដល់ ១៣អង្សាសេ។ យោងតាមសេចក្តីប្រកាសព័ត៌មានបន្ថែម ស្តីពី ស្ថាន ភាពអាកាសធាតុរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១បានឲ្យដឹងថា សម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម នាំមកនូវធាតុត្រជាក់ ពីតំបន់ស៊ីប៊ីរី គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានខ្លាំង លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ ចាប់ពីថ្ងៃ៩...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានជនចង្រៃ លួចគាស់យកគម្របលូ អស់១១ នៅវិថីសែនជ័យ ហើយ មិនត្រឹមតែបំផ្លាញទេ គឺបង្កគ្រោះថ្នាក់ថែមទៀត ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី៧ មករា លោក គួច ចំរើន បានសរសេរថា “ជនចង្រៃ...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន (MOC) បានឲ្យដឹងថា ភាគីសហរដ្ឋអាមេរិក គួរតែបញ្ឈប់ការគាបសង្កត់ដោយ គ្មានមូលដ្ឋានរបស់ខ្លួនទៅលើ កម្មវិធីរបស់ចិន និងការរឹតត្បិតលើការប្រើប្រាស់ ធម្មតានៃផលិតផល និងសេវាកម្មរបស់ចិន នៅក្នុងសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងការឆ្លើយតប តាមអ៊ិនធឺណិត ចំពោះការស្នើសុំសារព័ត៌មានមួយ ចំពោះការអត្ថាធិប្បាយលើបទបញ្ជា ប្រតិបត្តិរបស់សហរដ្ឋអាមេរិក ដែលថា“ យើងនឹងគាំទ្រសហគ្រាសទាំងអស់ ឱ្យការពារសិទ្ធិនិងផលប្រយោជន៍ របស់ពួកគេស្របតាមច្បាប់...