ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យដំណើរការឡើងវិញ នូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈ នៅតាមរាជធានី-ខេត្ត និងក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក តែតម្រូវឲ្យគោរពតាមវិធាន សុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកឲ្យបាន ត្រឹមត្រូវដើម្បីបង្ការទប់ស្កាត់កូវីដ១៩។ តាមរយៈសេចក្តីជូនដំណឹង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា «ដោយសារបច្ចុប្បន្ននេះ...
គីងដាវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមអ្នកអភិវឌ្ឍន៍របស់ចិន បានប្រកាសថា ប្រទេសចិន បានទទួលជោគជ័យទាំងស្រុងហើយ ដែលបានផលិតយន្តហោះ AG600 ដែលជាយន្តហោះខ្នាតធំ អាចបើកទាំងលើអាកាស និងក្នុងទឹក ហើយបានដាក់ដំណើរការឲ្យ ហោះហើរកាលពីព្រឹកថ្ងៃអាទិត្យ នៅក្រុង គីងដាវ ខេត្ត Shandong ភាគខាងកើតប្រទេសចិន ។...
ម៉ានីល៖ មន្ត្រីមួយរូបបាននិយាយ កាលពីម្សិលមិញថា អ្នកទោស ១០ នាក់ និងបុគ្គលិក ៣ នាក់នៃការិយាល័យ គ្រប់គ្រងពន្ធនាគារ និងផ្នែកពន្ធនាគារសាស្រ្ត (BJMP) បានស្លាប់ដោយសារ ជំងឺរលាកសួតធ្ងន់ធ្ងរ ឬ ជំងឺកូវីដ១៩ ។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០...
បរទេស៖ បាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ ដោយនិស្សិត និងយុវជនដទៃទៀត ត្រូវបានធ្វើឡើងនៅតាម បណ្តាខេត្តមួយចំនួន នៅខាងក្រៅទីក្រុងបាងកក កាលពីថ្ងៃសៅរ៍។ ក្រុមអ្នកតវ៉ាបានអំពាវនាវ ឲ្យមានការរំលាយសភា បញ្ចប់ការបំភិតបំភ័យប្រជាជន និងការឱ្យសរសេររដ្ឋធម្មនុញ្ញឡើងវិញ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅខេត្ត Kanchanaburi នៅម៉ោងប្រហែល...
បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃអាទិត្យនេះ តាមសេចក្តីរាយការណ៍ បានបញ្ជាក់ការរកឃើញករណីឆ្លងមេរោគកូរ៉ូណាថ្មីចំនួន ៥.៧៦៥ករណី និងករណីស្លាប់ជាង ៧៧ករណី ហើយនេះគឺជាករណីធ្លាក់ជាខ្លាំង ពីចំនួនករណីស្លាប់ចំនួន ១៤៦នាក់ ដែលបានរាយការណ៍កាលពីមួយថ្ងៃមុន។ មជ្ឈមណ្ឌលឆ្លើយតបវិបត្តិ មេរោគកូរ៉ូណារបស់ប្រទេសរុស្ស៊ី បាននិយាយប្រាប់ថា ចំនួនសរុបករណីឆ្លងជម្ងឺកូវីដ១៩ នៅទូទាំងប្រទេស បានឡើងដល់ចំនួន៨១២.៤៨៥ករណី អ្នកស្លាប់ក្នុងពេលបច្ចុប្បន្ននេះ មានចំនួន ១៣.២៦៩នាក់ និងមនុស្សបានជាសះស្បើយមានចំនួន...
បរទេស៖ មនុស្សរាប់ម៉ឺននាក់ តាមសេចក្តីរាយការណ៍ បានដើរដង្ហែក្បួតតវ៉ានៅក្នុង តំបន់ភាគខាងកើត របស់ប្រទេសរុស្ស៊ី ហើយនេះជាការតវ៉ា ចុងសប្ដាហ៍បែបនេះលើកទី៣ ក្នុងជម្លោះ ដើម្បីបង្ហាញការខឹងសម្បាររបស់ពួកគេ ចំពោះអ្វីដែលពួកគេនិយាយថា ជាការគ្រប់គ្រងខុសរបស់ លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន លើវិបត្តិនយោបាយក្នុងប្រទេស។ ប្រជាពលរដ្ឋក្នុងទីក្រុង Khabarovsk មានចម្ងាយប្រមាណ ៣.៨០០ម៉ាយ ជាតំបន់ចំនួន៧ នៅខាងកើតទីក្រុងមូស្គូ...
បរទេស៖ ប្រទេសវៀតណាម តាមសេចក្តីរាយការណ៍ បានចេញជាថ្មីនូវចំណាត់ការ គម្លាត់ទំនាក់ទំនងសង្គម ក្នុងទីក្រុង Danang នាថ្ងៃអាទិត្យនេះ ក្រោយករណីមេរោគកូរ៉ូណា ដែលឆ្លងជាលើកទីពីរក្នុងតំបន់ ត្រូវបានគេរកឃើញ គឺមានរយៈពេលជាង ៣ខែ បន្ទាប់ពីគ្មានករណីថ្មីណាមួយ ត្រូវបានរាយការណ៍ក្នុងប្រទេស ។ គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានវិលត្រឡប់ជាប្រកាសអាសន្នឡើងវិញ ក្រោយរដ្ឋាភិបាលបានធ្វើការ បញ្ជាក់កាលពីថ្ងៃសៅរ៍ អំពីករណីឆ្លងក្នុងសហគមន៍ជាលើកទី១...
បរទេស៖ កាលពីថ្ងៃអង្គារអាជ្ញាធរអាមេរិក បានទុកពេលដល់ប្រទេសចិនចំនួន ៧២ម៉ោង ដើម្បីបិទស្ថានកុងស៊ុលរបស់ខ្លួន នៅទីក្រុងហ៊ូស្តុន រដ្ឋ តិចសាស់ ដោយចោទប្រកាន់បុគ្គលិករបស់ចិនថា បានចូលរួមជាលក្ខណៈចារកម្មជាប្រព័ន្ធ ។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានឆ្លើយតបដោយបញ្ជាឱ្យ អ្នកការទូតអាមេរិកចាកចេញពី បេសកកម្មការទូត របស់អាមេរិកនៅទីក្រុង ឆឹងទូ វិញ ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានអះអាងថា ប្រទេសចិនមិនមានសិទ្ធិ ក្នុងការឆ្លើយតបតាមលក្ខណៈ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ថា រដ្ឋាភិបាលឥណ្ឌា បានសម្រេចចិត្តនឹងពន្យារពេល ដោយរឹតត្បិតលើការកំណត់ ជើងហោះហើរក្នុងស្រុក និងបើកឲ្យហោះហើរឡើងវិញ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ។ បច្ចុប្បន្ននេះ ប្រតិបត្តិការហោះហើារក្នុងស្រុក ត្រូវបានអនុញ្ញតឲ្យហោះហើរតែ ៤៥ភាគរយប៉ុណ្ណោះ នៃសមត្ថភាពហោះហើរ របស់ជើងហោះហើរសរុប ។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានដកស្រង់សម្តីរបស់...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៥-២០១៩ បណ្ឌិត្យសភាបានធ្វើការ បណ្ដុះបណ្ដាលធនធានមនុស្សចំនួន ២០៩វគ្គ គិតជាមនុស្សសរុបចំនួន ២០៩៩៦នាក់។ ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលនៃការអនុវត្តផែនការ យុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល៥ឆ្នាំ បន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៧...