ប្រទេសខ្ញុំគឺជាប្រទេសកសិកម្មមួយ ដែលសម្បូរទៅដោយ ធនធានធម្មជាតិយ៉ាងសម្បូរបែប មានដូចជា៖ រ៉ែ ទន្លេ បឹងបួរ ព្រែក សមុទ្រ មានត្រីទឹកសាប ត្រីទឹកប្រៃ ជាពិសេសដីសម្រាប់ បង្កបង្កើផលជាច្រើន ដែលប្រជាកសិករធ្វើស្រែចំការ ច្បារដំណាំគ្រប់ប្រភេទ ក្នុងវិស័យកសិកម្ម។ ប៉ុន្តែផលិតផលកសិកម្ម ជាច្រើនឆ្នាំមកហើយមិនអាច បង្កើតជាទំនិញល្អៗ ដែលអាចលក់ចេញទៅជុំវិញ ពិភពលោកបាននោះទេ ហេតុផលគឺដោយសារ...
ភ្នំពេញ៖ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសខ្មែរ និងមូលនិធិអាស៊ី នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីពង្រឹង លើកកម្ពស់ និងបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ និងការទូត ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញទំនាក់ទំនង រវាងកម្ពុជា និងសហគមន៍អន្តរជាតិ។ អនុស្សរណៈនៃការយោគយល់គ្នា...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងថា កម្ពុជាបានបង្ហាញទៅកាន់ពិភពលោកថា ទោះបីជាមានវិបត្តិកើតឡើងក៏ដោយ ក៏កម្ពុជាមិនដែល ភ្លេចពីការជឿលើអំពើមនុស្សធម៌ និងសិទ្ធិមនុស្សឡើយ។ ក្នុងឱកាសអញ្ជើញបើកវេទិកា កិច្ចសន្ទនាគោលនយោបាយ ក្រោមប្រធានបទ «មេរៀន និងបទពិសោធន៍របស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩» នៅថ្ងៃទី១ កក្កដានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់...
សេអ៊ូល៖ ក្រសួងការពារជាតិបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ សម្រាប់ការផ្ទេរផែនការនៃ ការត្រួតពិនិត្យប្រតិបត្តិការ (OPCON) របស់កងកម្លាំងកូរ៉េខាងត្បូង ពីទីក្រុងវ៉ាស៊ីនតោន ទៅទីក្រុងសេអ៊ូល។ បន្ទាប់ពីបើកកិច្ចប្រជុំ ក្រោមអធិបតីភាពលោក Jeong Kyeong-doo រដ្ឋមន្រ្តីក្រសួងការពារជាតិ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៅឆ្នាំនេះ ទាក់ទងនឹងការផ្ទេរ OPCON។ ក្រសួងបានឲ្យដឹងថាប្រទេសទាំងពីរ បានបន្តការរៀបចំវាយតម្លៃ សមត្ថភាពរបស់ទីក្រុងសេអ៊ូល...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានសរសេរថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើការសន្យាផ្តល់កញ្ចប់ វិនិយោគប្រមាណជា ១៥ពាន់ប៊ីលានអឺរ៉ូ ក្នុងរយៈពេល ២ ឆ្នាំខាងមុខដើម្បីពន្លឿន ការផ្លាស់ប្តូរទៅរកគំរូសេដ្ឋកិច្ច ដែលមិនប៉ះពាល់ដល់បរិស្ថាន ។ ថ្លែងទៅកាន់អង្គភាព ទទួលបន្ទុកកិច្ចការងារ ពីអាកាសធាតុហៅកាត់ថា CCC នៅក្នុងវិមាន Elysee...
បរទេស៖ មន្ត្រីរបស់ប្រទេសចិន នៅពេលថ្មីៗនេះ បានប្រកាសថា ទើបបានអនុម័តឲ្យប្រើប្រាស់ភ្លាមៗ នូវថ្នាំវ៉ាក់សាំងកូវីដ១៩ថ្មី សម្រាប់បុគ្គលិកយោធា នេះបើយោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ ថ្នាំវ៉ាក់សាំង នេះគឺត្រូវបានអភិវឌ្ឍជាផ្នែក នៃកិច្ចប្រឹងប្រែងរួមគ្នា រវាងវិទ្យាស្ថានទបចេ្ចកវិទ្យា ជីវសាស្ត្រទីក្រុងប៉េកាំង ជាផ្នែកនៃបណ្ឌិតសភា វិទ្យាសាស្ត្រឱសថយោធា ដែលអង្គភាពស្រាវជ្រាវរបស់យោង និងក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ ឈ្មោះ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា បើកវេទិកាកិច្ចសន្ទនាគោលនយោបាយ ក្រោមប្រធានបទ «មេរៀន និងបទពិសោធន៍របស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩» ដែលបានរៀបចំឡើងនៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ។
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ហិរញ្ញប្បទានឥតសំណង ប្រមាណជា ៣,២៣លានដុល្លារ ដល់កម្ពុជាសម្រាប់ គម្រោងអាហារូបកណ៍ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស (JDS)។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។ គម្រោងនេះមានគោលដៅ ដោះស្រាយនូវរាល់បញ្ហាប្រឈម ក្នុងការអភិវឌ្ឍនៅកម្ពុជាគាំទ្រដល់រដ្ឋាភិបាល វ័យក្មេងដែលរំពឹងថា នឹងក្លាយជាអ្នកដឹកនាំ ក្នុងប្រទេសកម្ពុជា ដោយទទួលបានសញ្ញាបត្រ...
បរទេស៖ ស្ថាប័នហិរញ្ញវត្ថុចិនជាច្រើន ដែលភាគច្រើនទុកចិត្ត លើក្រុមហ៊ុនបានផ្តល់ប្រាក់កម្ចី ២០ ពាន់លានយ័ន (២,៨ ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដល់ក្រុមហ៊ុន Wuhan Kingold Jewelry Inc ដែលមានមាសសុទ្ធ ជាគោលការណ៍បញ្ចាំ និងគោលនយោបាយធានារ៉ាប់រង ដើម្បីទូទាត់រាល់ការខាតបង់។ យោងតាមសារព័ត៌មាន Asian...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃទី២៩ ខែមិថុនា ម្សិលមិញនេះ ស្ថានីយវារីអគ្គីសនីដ៏ធំមួយ ដែលមានឈ្មោះថា Wudongde Hydropower Station ដែលនៅព្រំដែននៃខេត្តស៊ីឈួន និងខេត្តយូណាន ស្ថិតនៅភាគនីរតីរបស់ប្រទេសចិន បានបើកដំណើរការហើយ ។ នេះជាបណ្តាញចែកចាយអគ្គីសនី របស់អង្គភាពស្ថានីយវារីអគ្គីសនី ដែលបានបើកឲ្យដំណើរការកាលពីថ្ងៃចន្ទ ។...