ភ្នំពេញ៖ ក្រៅពីមានមោទនភាព ដែលក្លាយជាដៃគូ រយៈពេលយូរអង្វែងជាមួយកម្ពុជា ក្នុងការបោសសម្អាតមីន រដ្ឋភិបាលអូស្រ្តាលី នឹងបន្តការងារបោសសំអាតមីននេះ ដើម្បីជួយកម្ពុជាសម្រេចគោលបំណង ជាប្រទេសដែលគ្មានមីន ត្រឹមឆ្នាំ២០២៥ ។ យោងតាមហ្វេសប៊ុក ស្ថានទូតអូស្ត្រាលី នៅថ្ងៃទី១២ ឧសភានេះ បានឲ្យដឹងថា «តើអ្នកបានដឹងទេថា អូស្រ្តាលី បានកំពុងធ្វើការជាមួយកម្ពុជា លើវិស័យបោសសំអាតមីន តាំងពីឆ្នាំ១៩៩៤? អូស្រ្តាលីមានមោទនភាព...
បរទេស៖ កិច្ចប្រជុំរយៈពេល ៤ថ្ងៃ នឹងសំរេចថាអ្នកណានឹងក្លាយជា សមាជិកនៃគណៈកម្មាធិការ មជ្ឈឹមបក្សនីតិកាលទី ១៣នាឆ្នាំ ២០២១-២៦ ដោយសេចក្តីប្រកាស ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅក្នុងសមាជគណបក្សជាតិ នៅខែមករាខាងមុខនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មាធិការកណ្តាល គឺជាអ្នកមានអំណាចខ្ពស់បំផុត នៅក្នុងបក្សកុម្មុយនីស្តវៀតណាម...
វ៉ាស៊ីនតោន៖ កាសែត Wall Street Journal និងNew York Times បានរាយការណ៍ កាលពីថ្ងៃចន្ទថា ការិយាល័យជំនាញស៊ើបអង្កេត និងសន្តិសុខតាមប្រព័ន្ធអ៊ីនធ័រណេត របស់សហរដ្ឋអាមេរិក ជឿជាក់ថា ពួក Hacker (ចោរបច្ចេកវិទ្យា) ចិន កំពុងព្យាយាមលួចការស្រាវជ្រាវ អំពីការបង្កើតវ៉ាក់សាំងប្រឆាំង នឹងមេរោគឆ្លងបង្កឡើង ដោយវីរុសកូរ៉ូណា។...
បរទេស៖ ទាំងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើនសកម្មភាពយោធា របស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង នៅក្នុងរយៈពេលប៉ុន្មានខែមកនេះ សម្រាប់ដើមឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ បើទោះបីជាមានជំងឺរាតត្បាតកើតឡើងក៏ដោយ ដែលវាបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ផ្នែកខ្លះនៃកងទ័ពជើងទឹកអាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបាន ធ្វើការជើងហោះហើរចំនួន...
កូឡាឡាំពួរ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានប្រកាសថាការចាក់សោរផ្នែកខ្លះរបស់ប្រទេស ដែលបានចាប់ផ្តើមកាលពី ៧ សប្តាហ៍មុននឹងត្រូវបាន បន្តរហូតដល់ថ្ងៃទី៩ ខែមិថុនា ដើម្បីធានាបាននូវភាពជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលកូវីដ-១៩។ លោក Muhyiddin បានឲ្យដឹងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា “ទោះបីជាយើងទទួលបាននូវការវិវឌ្ឍន៍វិជ្ជមានជាច្រើន ក្នុងកិច្ចប្រឹងប្រែងរបស់យើង ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក៏ដោយយើងមិនទាន់ចេញ ពីព្រៃនៅឡើយទេ”...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បានប្រកាសថា មានអ្នកជាសះស្បើយពីមេរោគកូវីដ១៩ ម្នាក់ទៀតហើយក្នុងចំណោម ២នាក់។ ករណីនេះ បានជាសះស្បើយ កើនឡើងដល់ ១២១នាក់ ក្នុងចំណោមអ្នកឆ្លងមេរោគកូវិដ១៩ ចំនួន ១២២នាក់ ខណៈនៅសល់តែ ម្នាក់ទៀតបន្តសម្រាក់ព្យាបាល ៕
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា លោកនាយករដ្ឋមន្ត្រី Muhyiddin Yassin បានថ្លែងថា បទបញ្ជានៃការត្រួតពិនិត្យ ការធ្វើដំណើរបស់ម៉ាឡេស៊ី នឹងបន្តពេល១ខែ ទៀតរហូតដល់ថ្ងៃទី៩ ខែមិថុនា ដែលជាការបន្លាយពេលលើកទី៤ហើយ គិតចាប់តាំងពីថ្ងៃទី១៨ ខែមីនា ។ នៅក្នុងពេលគូសបញ្ជាក់...
សៅប៉ូឡូ៖ អង្គសមាជប្រេស៊ីល កាលពីថ្ងៃសៅរ៍ បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះ ដោយសារវីរុសកូរ៉ូណា ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ។ អនុក្រិត្យ បានធ្វើឡើងដោយលោក Rodrigo Maia អនុប្រធានសភា និងលោក Davi Alcolumbre ប្រធានព្រឺទ្ធសភា ដោយបានផ្សព្វផ្សាយដោយធ្វើវិសោធនកម្មបន្ថែមលើ “ការផ្សព្វផ្សាយជាផ្លូវការ...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពី ករណីមេរោគកូរ៉ូណាថ្មីចំនួន៣៤ករណី នៅថ្ងៃអាទិត្យនេះ ហើយនោះគឺជាចំនួនប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេលមួយខែ ក្រោយមានការឆ្លងតិចតួច បានកើតមានឡើង នៅតំបន់ជុំវិញក្លិបរាត្រី ជាទីដែលអ្នកជម្ងឺបានមកលេង។ មជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជម្ងឺកូរ៉េ ហៅកាត់ថា KCDC តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា នៅក្នុងចំណោមករណីឆ្លងវីរុសកូវីដ១៩ថ្មីទាំងនោះ ២៦ករណី គឺបានឆ្លងនៅក្នុងស្រុក ហើយចំនួន៨ផ្សេងទៀត គឺជាករណីនាំចូលពីបរទេស។ ...