វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានឲ្យដឹងថា អង្គការណាតូ និងដៃគូឥណ្ឌូប៉ាស៊ីហ្វិកចំនួន៤ របស់ខ្លួនគឺ អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង នឹងចាប់ផ្តើមគម្រោងរួមគ្នាថ្មីចំនួន៤ ដែលទាក់ទងនឹងអ៊ុយក្រែន បញ្ញាសិប្បនិមិត្ត ព័ត៌មានមិនពិត និងសន្តិសុខតាមអ៊ីនធឺណិត។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងវ៉ាស៊ីនតោន មុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូល របស់អង្គការណាតូ ដើម្បីរំលឹកខួបលើកទី៧៥ នៃសម្ព័ន្ធភាពឆ្លងអាត្លង់ទិក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT និងទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់ប្រធានាធិបតី Vladimir Putin គឺលោក Maksim Oreshkin បានឱ្យដឹងថា ប្រទេសរុស្ស៊ី និងឥណ្ឌាបានកំណត់គោលដៅ ដើម្បីឈានឲ្យបានទៅដល់ ទំហំទឹកប្រាក់១០០ពាន់លានដុល្លារ នៅក្នុងពាណិជ្ជកម្មទ្វេភាគី ត្រឹមឆ្នាំ២០៣០ខាងមុខ។ លោក Oreshkin បាននិយាយថា៖ តួលេខបង្ហាញថាការអភិវឌ្ឍន៍ លើវិស័យពាណិជ្ជកម្ម កំពុងកើតឡើងនៅទីនេះ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អគ្គិភ័យនៅទូទាំងប្រទេសបានកើតឡើងចំនួន ៧៣៨លើក បានបណ្ដាលឲ្យមនុស្សស្លាប់៩នាក់, របួស ២៥នាក់, ឆេះផ្ទះ ៤៥០ខ្នង, តូប ៥០២តូប។ ក្នុងពិធិធ្វើសមយុទ្ធលំហាត់ពន្លត់អគ្គិភ័យ សង្គ្រោះ និងជម្លៀសមនុស្ស...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា បន្ទាប់ពីវេទិកាធុរកិច្ចបារាំង-កម្ពុជារួចរាល់ កំណើនវិនិយោគិនបារាំងនៅកម្ពុជា នឹងមានការកើនឡើងមួយកម្រិតទៀត ខណៈវេទិកាធុរកិច្ចបារាំង-កម្ពុជាបានធ្វើឡើងពីថ្ងៃ៨-១០កក្កដា ។ ការបង្ហាញជំនឿជឿជាក់របស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងនាល្ងាចថ្ងៃទី៩ កក្កដា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវីធីលៀងសាយភោជ នៃវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១០ កក្កដា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំង ត្រៀមប្រារព្ធពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ សីហា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។...
ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើដោយឥតគិតថ្លៃ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីរសៀលពីថ្ងៃទី១០-១២ កក្កដា នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ ក្រៅពីនេះដែរ ក៏មានការចែកកូនឈើដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១០-១៦ កក្កដា ។ អគ្គនាយកដ្ឋានទាំងអស់របស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥អង្គការដៃគូ សហគមន៍តំបន់ការពារធម្មជាតិ និងស្តង់ពិព័រណ៍ផលិតផលខ្មែរ...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅថៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១១-១២កក្កដា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃ១០ កក្កដា បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់លោក វ៉ាន់មូហាម៉ាត់ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ...
ភ្នំពេញ៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រកាសពីករណីកូនអណ្តើកក្អែក ទើបញាស់មួយផ្សេងទៀតនាពេលថ្មីៗនេះ នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ។ បើតាមហ្វេសប៊ុក ACCB បានឲ្យដឹងទៀតថា អណ្តើកក្អែកជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ដែលមានដើមកំណើតនៅតែ ក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ ពួកវាកំពុងប្រឈមនឹងការគំរាមកំហែងមួយចំនួន រួមមានការធ្វើទោហនកម្មសត្វព្រៃ (ការជួញដូរ) សម្រាប់ការប្រើប្រាស់ជាលក្ខណៈជាតិនិងអន្តរជាតិ ការជួញដូរនិងការបាត់បង់ទីជម្រក។ ACCB...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានឲ្យដឹងថា គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៤ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦២,១១%ហើយ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៩...
រ៉ងហ្គូន៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា ហៅកាត់ (MRTV) បានរាយការណ៍កាលពីថ្ងៃចន្ទថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងត្រូវដាក់បញ្ចូលជាថ្ងៃឈប់សម្រាក សាធារណៈនៅក្នុងឆ្នាំ២០២៥ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បានកំណត់ថ្ងៃចូលឆ្នាំប្រពៃណីចិន ជាថ្ងៃឈប់សម្រាកសាធារណៈនៅក្នុងប្រតិទិន ក្នុងការផ្លាស់ប្តូរស្រដៀងគ្នាទៅនឹង ប្រទេសសមាជិកអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ផ្សេងទៀត ដើម្បីពង្រឹងមិត្តភាព ភាតរភាពជាមួយនឹងប្រទេសចិន។ សេចក្តីរាយការណ៍របស់ទីភ្នាក់ងារ MRTV បានឲ្យដឹងថា...