ភ្នំពេញ៖ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន បានលេីកឡេីងថា មនោសញ្ចេតនារវាងចិន និងកម្ពុជាប្រៀបដូចបងប្អូន គឺជាសហគមន៍ជោគវាសនារួម ដែលមិនអាចបំបែកបាននោះឡើយ។ ក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន កាលពីរសៀលថ្ងៃទី២៣ មីនា លោកសាស្រ្តចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំអំពីគោលនយោបាយ និងវិធានការទប់ស្កាត់ជម្ងឺវីរុស COVID-19 របស់រាជរដ្ឋាភិបាលកម្ពុជា និងព្រមទាំងបានណែនាំអំពី ស្ថានភាពបច្ចុប្បន្ននៃជម្ងឺវីរុសក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន មានប្រសាសន៍ថា “មនោសញ្ចេតនារវាងចិន និងកម្ពុជាប្រៀបដូចបងប្អូន គឺជាសហគមន៍ជោគវាសនារួម ដែលមិនអាចបំបែកបាននោះឡើយ” ។ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន បន្ថែមថា ស្ថិតក្នុងស្ថានភាពដ៏សំខាន់នេះ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ដែលត្រូវបានចាត់តាំងដោយរដ្ឋាភិបាលចិន ក្នុងការជួយទប់ស្កាត់ជម្ងឺវីរុស នៅក្នុងប្រទេសកម្ពុជា សមាជិកនីមួយៗមានទំនួលខុសត្រូវខ្ពស់ និងបេសកកម្មដ៏ឧដុង្គឧត្តម។ ក្រុមពេទ្យជំនាញគូសបញ្ជាក់ថា យើងទាំងអស់គ្នានឹងធ្វើការ កែសម្រួលផែនការការងារ ប្រកបដោយភាពទាន់ពេលវេលា និងចំចំណុចគោលដៅ ដោយផ្អែកលើដំណឹងព័ត៌មានថ្មីៗ ដែលរាយការណ៍ ជូនដោយភាគីកម្ពុជា ដើម្បីផ្តល់ជាភាពងាយស្រួលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជាមួយនឹងជម្ងឺវីរុស COVID-19 និងព្រមទាំងផ្តល់ជាយោបល់ ប្រកបដោយភាពណែនាំ ក្នុងកិច្ចព្យាបាលអ្នកជម្ងឺ ៕
បរទេស៖ ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ខ្លួនវាយតម្លៃយ៉ាងវិជ្ជមាន ចំពោះសេចក្តីសម្រេចចិត្ត របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបញ្ជូនលិខិតមួយ ឲ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយស្នើផ្តល់ជំនួយអាមេរិក ពាក់ព័ន្ធបញ្ហាកូរ៉ូណាវីរុស។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា មន្ត្រីនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោកស្រី Cho Hye-sil...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ មីនានេះ បាននិងកំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើ លិខិតប្តូរសារស្តីពីការផ្តល់ជំនួយ អភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣៤.១៣៨លានយ៉េន (ប្រមាណ ៣១០លានដុល្លារ) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៣ មីនានេះ បានឲ្យដឹងថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទស្សនកិច្ច មិនប្រកាសទុកមុន ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះ ក្នុងគោលបំណងបំបាត់ជម្លោះនយោបាយ ដែលកំពុងតែរួមរឹតរដ្ឋាភិបាលទីក្រុងកាប៊ុល និងធ្វើឲ្យជាប់គំាងកិច្ចពិភាក្សាសន្តិភាព ជាមួយពួកតាលីបង់។ លោក Pompeo បានទៅដល់ទីក្រុងកាប៊ុល និងបានប្រារព្ធធ្វើកិច្ចពិភាក្សា ជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះបានលើកឡើង អំពីលទ្ធភាពនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ អាចនឹងត្រូវពន្យារពេល ត្រឹមតែមួយថ្ងៃបន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានឲ្យដឹងថាខ្លួននឹងសិក្សា ផែនការប្រតិបត្តិការផ្សេងៗគ្នាចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ ។ នាយករដ្ឋមន្រ្តីដែលធ្លាប់ បានលេីកឡេីងថា លោកមានបំណងរៀបចំ ព្រឹត្តិការណ៍កីឡាដ៏ធំមួយនៅក្នុងទំរង់ពេញលេញរបស់ខ្លួន។ ប្រសិនបើមានការលំបាកក្នុង ការរៀបចំការប្រកួតតាមរបៀបនេះ យើងត្រូវសម្រេច ពន្យារពេលដោយផ្តល់ឲ្យ អាទិភាពកំពូលចំពោះ...
តូក្យូ៖ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ ចេញផ្សាយដោយផ្អែកលើទិន្នន័យរបស់រដ្ឋាភិបាល និងប្រភពព័ត៌មានផ្សេងទៀត បានឱ្យដឹងថា ចំនួននៃការឆ្លងពីមេរោគថ្មីនេះបានកើនឡើងដល់ ៣០០.០០០នាក់ នៅទូទាំងពិភពលោក ជាមួយនឹងការស្លាប់របស់អ្នកឆ្លងជិត ១៣.០០០នាក់ គិតមកដល់ថ្ងៃអាទិត្យម្សិលមិញនេះ។ ចំនួននេះបានកើនឡើងទ្វេដង ចាប់តាំងពីករណីឆ្លងមានលើសពី ១៥០.០០០នាក់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលបង្ហាញថា ការផ្ទុះឡើងនៃវីរុសបណ្តាល ឱ្យមានជំងឺរលាកសួត កំពុងរីករាលដាលយ៉ាងឆាប់រហ័ស។ ប្រទេសចិនឈរនៅលើគេ ក្នុងបញ្ជីដោយមានករណីចំនួន...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្នុងរយៈពេលនេះធាតុអាកាស បន្តក្តៅខ្លាំងនៅពេលថ្ងៃ ភ្លៀងអាចធ្លាក់ ពីកម្រិតតិចទៅបង្គួរ ។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវ...