ភ្នំពេញ៖ កញ្ញា ស៊ន សៀវម៉ី បានឈ្នះមេដាយមាស បន្ទាប់ពីបានយកឈ្នះលើកីឡាការិនី ម្ចាស់ផ្ទះហ្វីលីពីន ដោយពិន្ទុប្រកៀកប្រកិតគ្នា៣ពិន្ទុ ក្នុងការប្រកួតស៊ូហ្គេម។ បើតាមផេក Cambodia SEA GAME នេះគឺជាមេដាយមាសទី៣របស់កម្ពុជាហើយ។ ជាមួយគ្នានេះ កីឡាការិនីតេក្វាន់ដូWTកម្ពុជា ស៊ន សៀវម៉ី ក៏បានប្រកួតឈ្នះកីឡាការិនីវៀតណាម LAM THI HẠ...
ភ្នំពេញ៖ ក្នុងកំឡុងពេលកំពុងមើលថែទាំមាតាអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោកយាយ ម៉ោង ទឹម អាយុ១០១ឆ្នាំ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងផ្តល់អំណោយមនុស្សធម៌ ជូនអ្នកជំងឺ...
ភ្នំពេញ៖ តាមរយៈការជំរុញរួមគ្នា រវាងភាគីចិន និងកម្ពុជា នាដើមខែធ្នូ ឆ្នាំ២០១៩នេះ កម្ពុជាបានបន្ថែមសហគ្រាសអង្ករចំនួន ១៨ក្រុមហ៊ុនបន្ថែមទៀត ដែលទទួលបានសិទ្ធិអនុញ្ញាត នាំចេញទៅប្រទេសចិន ជាពិសេសនោះសហគ្រាសទាំង ១៨នេះ ក៏ជួយសម្រេចបាននូវគោលដៅ នៃការនាំចេញអង្ករទៅកាន់ប្រទេសចិនចំនួន ៤០ម៉ឺនតោន ជារៀងរាល់ឆ្នាំ កាន់តែល្អប្រសើរ ។ យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី៧...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ នៅថ្ងៃសុក្រនេះបានបង្ហាញថា ព្រះមហាក្សត្ររបស់ ប្រទេសអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud បានផ្តល់នូវការអាណិតអាសូរ នៅក្នុងការសន្ទនា តាមទូរស័ព្ទនាពេលថ្មីៗនេះ បន្ទាប់ពីមានព័ត៌មានថា អ្នកបាញ់សម្លាប់នៅស្ថានីយ៍ កងទ័ពជើងទឹកនៅរដ្ឋ Florida គឺជាអ្នកបណ្តុះបណ្តាល អាកាសចរណ៍អារ៉ាប៊ីសាអូឌីត។ យោងតាមសារព័ត៌មាន Sputnik...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងក្នុងហ្វេសប៊ុក នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ថា “ពីមុនថាមានបុរសថៃដូចខ្ញុំ ពេលនេះលេចនារីថៃ ដូចប្រពន្ធទៀតហើយ?៕
ភ្នំពេញ៖ ក្រុមបច្ចេកទេស និងវិស្វករជប៉ុន បានឲ្យដឹងថា ការសាងសង់លូក្នុងទីធ្លាតូចចង្អៀត ប្រើបច្ចេកវិទ្យាទំនើប (Pipe Jacking Technology) វាមានសមត្ថភាពអាចស្រូបយកទឹកកខ្វក់ ទឹកភ្លៀង មិនឲ្យហូរចូលក្នុងទឹកទន្លេ អាចការពារបរិស្ថាន សម្រាប់សុខភាពប្រជាពលរដ្ឋ។ ការសាងសង់លូក្នុងទីធ្លាតូចចង្អៀត ប្រើបច្ចេកវិទ្យាទំនើប នៃគម្រោងសាងសង់ ប្រព័ន្ធការពារ ទឹកជំនន់ និងកែលម្អប្រព័ន្ធលូប្រឡាយ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមហិរញ្ញប្បទានឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន នៅមុខវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ (ផ្លូវលេខ៤៧)។ នាឱកាស ចុះសិក្សាស្វែងយល់ អំពី បច្ចេកវិទ្យាសាងសង់លូក្នុងទីធ្លាតូចចង្អៀត កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមបច្ចេកទេស និងវិស្វករជប៉ុន បានថ្លែងថា “ការសាងសង់លូក្នុងទីធ្លាតូចចង្អៀត ប្រើបច្ចេកវិទ្យាទំនើប (Pipe Jacking Technology) វាមានសមត្ថភាពអាចស្រូបយកទឹកកខ្វក់ ទឹកភ្លៀង មិនឲ្យហូរចូលទៅ ក្នុងទឹកទន្លេ អាចការពារបរិស្ថានស្អាត សម្រាប់សុខភាពប្រជាពលរដ្ឋនិងអាចការពារទីក្រុងភ្នំពេញ ពីការលិចទឹកនៅពេលមានភ្លៀងធ្លាក់ មកខ្លាំងផងដែរ”។ បន្ថែមពីនេះទៀត ក្រុមបច្ចេកទេស បានឲ្យដឹងថា បច្ចេកវិទ្យាម៉ាស៊ីនខួងលូក្រោមដី ដោយស្វ័យប្រវត្តិនេះ វាមានអត្ថប្រយោជន៍ អាចបញ្ជៀសការកកស្ទះចរាចរណ៍ មិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងអាចជួយលំអរផ្លូវថ្នល់ក្នុង រាជធានីភ្នំពេញតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល។ ក្រុមជំនាញការ ថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន ជាពិសេសទីភ្នាក់ងារ JICA និងក្រុមហ៊ុន Toa Corporation ដែលបាននាំយកបច្ចេកវិទ្យាទំនើបនេះ មកជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត ៕ ដោយ៖ អេង ប៊ូឆេង
កណ្តាល៖ លោក ប្រាក់ សុខុន ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបទេសខ្មែរ និងជាប្រធានគណៈពង្រឹងស្រុកស្អាងបានបញ្ជាក់ថា ផ្លូវមួយខ្សែដែលមាន ភាពលំបាក់ខ្លាំងពីមុន នឹងសាងសង់រួលរាល់ មុនឆ្នាំខ្មែរខាងមុននេះ ។ ថ្លែងក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវបេតុប្រវែងជាង ១០គីឡូម៉ែត្រ (១០៨០០ម៉ែត្រ) និងទទឹ ៦ម៉ែត្រ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ លោកឧបនាយកតដ្ឋមន្ត្រី...
ហាណូយ៖ អគ្គលេខាបក្ស និងជាប្រធានាធិបតីវៀតណាម គឺលោក ង្វៀន ភូទ្រុង បានសាទរចំពោះកម្លាំង សន្តិសុខសាធារណៈចំពោះសមិទ្ធិផលរបស់ខ្លួន ក្នុងឆ្នាំ២០១៩នេះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទកាលពីម្សិលមិញដែលធ្វើឡើង ដោយក្រុមប្រឹក្សាអចិន្ត្រៃយ៍ នៃគណៈកម្មាធិសន្តិសុខសាធារណៈកណ្តាល មេដឹកនាំបក្សរូបនេះបាននិយាយថា កងកម្លាំងបានដើរតួនាទីយ៉ាង សំខាន់ក្នុងការរក្សាសន្តិសុខនយោបាយ...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ លោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារ សហរដ្ឋអាមេរិក បានទទូចដល់ធនាគារពិភពលោក ឱ្យបញ្ចប់ការសិក្សាលើ ប្រទេសចិនពីកម្មវិធីផ្តល់ប្រាក់កម្ចីរបស់ខ្លួន សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាបដោយនិយាយថា លោកសូមប្រឆាំងនឹង ការជំរុញរបស់ធនាគារ សម្រាប់ការផ្តល់ប្រាក់កម្ចីឱ្យ រដ្ឋាភិបាលទីក្រុងប៉េកាំងនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ធនាគារពិភពលោកបានអនុម័តផែនការលើការផ្តល់ប្រាក់កម្ចី ១.០០០លាន ទៅ ១,៥ ពាន់លានដុល្លារ ជាមួយនឹងការប្រាក់ទាប ដល់ប្រទេសចិនជារៀងរាល់ឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ទោះបីមានការជំទាស់ពីក្រសួងរតនាគារ សហរដ្ឋអាមេរិកក៏ដោយ។ ផែនការនេះត្រូវបានផ្សព្វផ្សាយ បន្ទាប់ពីក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក “បានបង្ហាញការគាំទ្រយ៉ាងទូលំទូលាយ” សម្រាប់ការចូលរួមរបស់ អ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិនៅក្នុងការកែទម្រង់ រចនាសម្ព័ន្ធ និងបរិស្ថានរបស់ប្រទេសចិន។ ផែនការលម្អិតបង្ហាញថា ការផ្តល់ប្រាក់កម្ចីនឹង “ធ្លាក់ចុះជាលំដាប់” ពីមធ្យមភាគ ៥ឆ្នាំមុន ចំនួន ១,៨ពាន់លានដុល្លារ។ ធនាគារបាននិយាយថា “កម្រិតប្រាក់កម្ចីអាចមានភាព ប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការគ្រប់គ្រង បំពង់បង្ហូរប្រេងធម្មតាដោយផ្អែកលើការត្រៀមគម្រោង” ៕ ប្រែសម្រួលៈ ណៃ តុលា
បរទេស: BBC ចេញផ្សាយនៅថ្ងៃសុក្រ ទី៦ ខែធ្នូ បានឲ្យដឹងថាកូដកម្មលើកំណែទម្រង់ ប្រាក់សោធនដែលបានគ្រោងទុកកំពុងតែបាន ធ្វើឱ្យប្រទេសបារាំងជាប់គាំង ២ថ្ងៃជាប់គ្នាគិតត្រឹមថ្ងៃព្រហស្បតិ៍។ គេអាចមើលឃើញថា សហជីពជាច្រើនរួមទាំង កម្មករផ្លូវដែកនិងមេត្រូបាននាំគ្នា បោះឆ្នោតសម្រេចដើម្បីឲ្យ មានការពង្រីកកូដកម្មនេះកាន់តែ ធំឡើយហើយដែលវានឹង មានន័យថាការរំខានដ៏ធំមួយ ចំពោះសេវាកម្មសំខាន់ៗនានា ក្នុងប្រទេសនឹងបន្តកើតមាន។ ប្រភពដដែលបានសរសេរទៀតថា គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះក្រុមបាតុករតវ៉ា បានកើនចំនួនទៅដល់ ៨០ម៉ឺននាក់ នៅទូទាំងទីក្រុងនានាក្នុងប្រទេស។ គួរឲ្យដឹងដែរថា ក្រុមបាតុករបាននាំគ្នា បង្ហាញការខឹងសម្បារដោយមិនពេញចិត្ត ទៅនឹងច្បាប់ថ្មីដែលទាញឲ្យពួកគេ ចូលនិវត្តន៍យូរជាង មុនឬក៏ប្រឈមមុខទៅនឹង ការកាត់បន្ថយប្រាក់ សោធននិវត្តន៍របស់គេ៕ ប្រែសម្រួល: ស៊ុន លី