ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២នាក់ ដែលកើតចេញក្នុង សហគមន៍កាលពីថ្ងៃពុធ ក្នុងនោះបូករួមទាំងមនុស្សម្នាក់ នៅរដ្ឋធានីហាណូយផងដែរ ដែលនាំឲ្យតួលេខសរុប នៃអ្នកឆ្លងជំងឺបានកើនឡើងដល់ ៤៥០នាក់ ។ ក្រសួងបានឲ្យដឹងថា ៨នាក់ក្នុងចំណោមករណីថ្មី...
តូក្យូ៖ អ្នកបើកយន្តហោះចម្បាំង របស់ជប៉ុននៅទីក្រុងតូក្យូ លោកវរសេនីយ៍ទោ Takamichi Shirota មានលើកឡើងថា ប្រទេសរបស់លោកកំពុងរង សម្ពាធកាន់តែខ្លាំងពីលើអាកាស ដែលជាសម្ពាធដាក់ដោយប្រទេសចិន ហើយក្រុមអ្នកវិភាគបានលើកឡើងថា វាជាសម្ពាធដែលប្រទេសដទៃទៀតមួយចំនួនប្រឈមមុខ។ ច្រើនជាងពីរដងក្នុងមួយថ្ងៃ អ្នកបើកយន្តហោះចម្បាំងរបស់ជប៉ុន បានលឺសំឡេងរោទិ៍ស្រែកឡើងពីកន្លែងអង្គុយត្រៀម រត់ទៅយន្ដហោះរបស់ពួកគេ ហើយស្រែកខ្លាំងៗ ជាការត្រៀមខ្លួនស្ទាក់ចាប់ការលុកលុយ ដែលមិនបានកំណត់អត្តសញ្ញាណ ចូលទៅក្នុងដែនអាកាសជប៉ុន។ វាបានកើតឡើងចំពោះកម្លាំង ការពារខ្លួនរបស់អាកាសជប៉ុន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកបានសម្រេចចិត្តកាត់បន្ថយ កងទ័ពអាមេរិកនៅអាល្លឺម៉ង់ ពីព្រោះប្រទេសនេះ មិនបានចំណាយប្រាក់គ្រប់គ្រាន់ សម្រាប់ការការពារទេ ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងលែងជា អ្នកជញ្ជក់ឈាមទៀតហើយ។ យោធាសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានប្រកាសអំពីផែនការដក កងទ័ពដែលអំពាវនាវ ឱ្យដកកងទ័ពប្រហែល ១២.០០០ នាក់ចេញពីកងកម្លាំង សហរដ្ឋអាមេរិកចំនួន...
ម៉ិកស៊ីកូស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសម៉ិកស៊ិក បានឲ្យដឹងកាលពីថ្ងៃពុធថា មានអ្នកស្លាប់ចំនួន ៤៨៥នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងនៅក្នុង អំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបនៅទូទាំងប្រទេស បានកើនឡើងដល់ ៤៥.៣៦១នាក់ ។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងព្រំដែនភាគខាងជើងជាមួយសហរដ្ឋអាមេរិក ដែលជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេលើពិភពលោក ដែលត្រូវបានគេរាយការណ៍មកថា មានឆ្លងជំងឺសរុបចំនួន៤០៨.៤៤៩នាក់...
ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ជាខួបអនុស្សាវរីយ៍លើកទី៩៣ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។ ក្នុងរយៈពេល ៩៣ឆ្នាំកន្លងមកនេះ កងទ័ពប្រជាជនចិនបានជម្នះ ពុះពាររាល់ឧបសគ្គទាំងឡាយ បានចូលរួមលះបង់យ៉ាងធំធេង ទទួលបានភាពជោគជ័យ យ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់ បានកសាងស្នាដៃដ៏មហិមា សម្រាប់សន្តិសុខជាតិ បានរួមចំណែកយ៉ាងធំធេង សម្រាប់សន្តិភាពពិភពលោកផងដែរ។ បច្ចុប្បន្ននេះ កងទ័ពរំដោះប្រជាជនចិន បានដឹកនាំដោយផ្តោតលើ គោលដៅពង្រឹងវិស័យយោធាដែល ស្ថិតក្រោមស្ថានភាពថ្មីនៃបក្ស បានធ្វើដំណើរឆ្ពោះទៅមុខលើវិថី...
បរទេស៖ លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះបានលើកឡើងថា នឹងមានការធ្វើសមាហរណកម្ម គណៈកម្មាធិការសង្គ្រោះ នៅគ្រាអាសន្ន ដើម្បីធ្វើការវាយតម្លៃឡើងវិញ អំពីជំងឺរាតត្បាតវិរុសកូវីដ១៩ ខណៈដែលករណីគ្របដណ្តប់ លើពិភពលោកបានកើនឡើង ទ្វេដងក្នុងរយៈពេល ៦ សប្តាហ៍កន្លងមកនេះ។ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ កក្កដានេះ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី១៨) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ២៧,៩៣៧នាក់ នៅរោងចក្រ សហគ្រាសចំនួន ៨៥ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលត្រូវបានព្យួរកិច្ចសន្យា ការងារស្របតាមស្មារតី នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ។