ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា បើកវេទិកាកិច្ចសន្ទនាគោលនយោបាយ ក្រោមប្រធានបទ «មេរៀន និងបទពិសោធន៍របស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩» ដែលបានរៀបចំឡើងនៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ។
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ហិរញ្ញប្បទានឥតសំណង ប្រមាណជា ៣,២៣លានដុល្លារ ដល់កម្ពុជាសម្រាប់ គម្រោងអាហារូបកណ៍ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស (JDS)។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។ គម្រោងនេះមានគោលដៅ ដោះស្រាយនូវរាល់បញ្ហាប្រឈម ក្នុងការអភិវឌ្ឍនៅកម្ពុជាគាំទ្រដល់រដ្ឋាភិបាល វ័យក្មេងដែលរំពឹងថា នឹងក្លាយជាអ្នកដឹកនាំ ក្នុងប្រទេសកម្ពុជា ដោយទទួលបានសញ្ញាបត្រ...
បរទេស៖ ស្ថាប័នហិរញ្ញវត្ថុចិនជាច្រើន ដែលភាគច្រើនទុកចិត្ត លើក្រុមហ៊ុនបានផ្តល់ប្រាក់កម្ចី ២០ ពាន់លានយ័ន (២,៨ ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដល់ក្រុមហ៊ុន Wuhan Kingold Jewelry Inc ដែលមានមាសសុទ្ធ ជាគោលការណ៍បញ្ចាំ និងគោលនយោបាយធានារ៉ាប់រង ដើម្បីទូទាត់រាល់ការខាតបង់។ យោងតាមសារព័ត៌មាន Asian...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃទី២៩ ខែមិថុនា ម្សិលមិញនេះ ស្ថានីយវារីអគ្គីសនីដ៏ធំមួយ ដែលមានឈ្មោះថា Wudongde Hydropower Station ដែលនៅព្រំដែននៃខេត្តស៊ីឈួន និងខេត្តយូណាន ស្ថិតនៅភាគនីរតីរបស់ប្រទេសចិន បានបើកដំណើរការហើយ ។ នេះជាបណ្តាញចែកចាយអគ្គីសនី របស់អង្គភាពស្ថានីយវារីអគ្គីសនី ដែលបានបើកឲ្យដំណើរការកាលពីថ្ងៃចន្ទ ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានធ្វើការប្រកាសអំពី ជំហរបស់ប្រទេសថា បានត្រៀមខ្លួចរួចរាល់ហើយ ក្នុងការបើកការចរចាជាមួយនឹងរដ្ឋប៉ាឡេស្ទីន យោងទៅតាមគោលការណ៍ សន្តិភាពរបស់លោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ។ លោកនាយករដ្ឋមន្ត្រី បានបន្តទៀតថា ពួកគេគួរតែត្រៀមខ្លួនចរចា ការសម្របសម្រួល ជាប្រវត្តិសាស្ត្រដែលអាចនាំ មកនូវសន្តិភាពដល់អ៊ីស្រាអែល និងប៉ាឡេស្ទីនទាំងសងខាង ហើយសម្រាប់អ៊ីស្រាអែល គឺបានត្រៀមខ្លួនសម្រាប់ការចរចាបែបនេះ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានសរសេរថា ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី ដែលហៅកាត់ថា STB បានប្រកាសថា អាជីវកម្មទេសចរណ៍នៅក្នុងប្រទេស នឹងត្រូវបានអនុញ្ញាតឱ្យ បន្តប្រតិបត្តិការរបស់ខ្លួនឡើងវិញ ចាប់ពីថ្ងៃទី១ ខែកក្កដា ហើយចាប់ផ្តើមពីតំបន់ទេសចរណ៍ចំនួន ១៣ ។ អាជ្ញាធរសិង្ហបុរីបាននិយាយទៀតថា នេះវាគឺជាផ្នែកមួយនៃការចាប់ផ្តើម សកម្មភាពឡើងវិញ នៅដំណាក់កាលទី ២ បន្ទាប់ពីបម្រាមដែលត្រូវបាន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងព្រមានចាត់វិធានការក្ដៅ ទៅកាន់អាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណា មានករណីមិនប្រក្រតី ក្នុងការផ្ដល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ មិថុនានេះថា កាលពីពេលថ្មីៗកន្លងមកនេះ...
បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Heiko Maas បានប្រកាសលើកឡើងថា ទោះបីជាប្រធានាធីបតីអាមេរិកលោក Trump នឹងចាញ់ឆ្នោតនាខែវិច្ឆិកាខាងមុខ ក៏វានឹងអាចធ្វើឲ្យទំនាក់ទំនង រវាងអាមេរិកនិងអាល្លឺម៉ង់ អាចល្អប្រសើរឡើងវិញ ដោយស្វ័យប្រវត្តិនោះទេ។ Maas បានបន្តទៀតថា គ្រប់គ្នាគិតថាអ្វីៗដែលជា ទំនាក់ទំនងប្រទេសទាំងពីរ នឹងត្រឡប់មកដូចគ្រា ដែលធ្វើការជាមួយនឹង បក្សប្រជាធិបតេយ្យនោះ គឺមិនអាចទៅរួចឡើយ។ លោកបានបញ្ជាក់បែបនេះ...