បរទេស៖ មន្ត្រីក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថាន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន កំពុងតែគ្រោងបើកឲ្យដំណើរការជាអន្លើឡើងវិញ នូវផ្នែកខ្លះនៃសេដ្ឋកិច្ច ដើម្បីជាថ្លៃចំណាយនៃបម្រាមមិនឲ្យធ្វើដំណើរ ទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណា នៅទូទាំងតំបន់។ មន្ត្រីឥណ្ឌាបាននិយាយថា ចំនួនករណីមេរោគកូរ៉ូណានៅក្នុងប្រទេស បានកើនឡើងដល់៩.១៥២ករណីនៅថ្ងៃចន្ទនេះ រួមទាំងមានករណីស្លាប់ចំនួន៣០៨ករណី ដែលជាការកើនឡើងយ៉ាងលឿនពីចំនួនតិចជាង១.០០០ករណី កាលពីពីរសប្ដាហ៍កន្លងទៅ ប៉ុន្តែប្រទេសមានប្រជាជន១.៣ពាន់លាននេះ កំពុងតែស្ថិតនៅក្រោមការដាក់បម្រាមមិនឲ្យធ្វើដំណើររយៈពេល២១ថ្ងៃ។ យោងតាមសេចក្តីជូន ដំណើររបស់រដ្ឋាភិបាលមួយ បានឲ្យដឹងថា...
បរទេស៖ អង្គការ OPEC និងសម្ពន្ធមិត្តដឹកនាំ ដោយប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នៅថ្ងៃអាទិត្យថ្មីៗនេះ បានព្រមព្រៀងគ្នាលើការកាត់បន្ថយទិន្នផលប្រេង ដើម្បីគាំទ្រដល់តម្លៃប្រេង ស្របពេលមានការរាតត្បាតដោយវីរុសកូរ៉ូណា នៅក្នុងសេចក្តីលម្អិតមិនធ្លាប់មានពីមុនជាមួយប្រទេស នាំចេញប្រេងនានា ដែលរួមបញ្ចូលទាំងសហរដ្ឋអាមេរិកផង អាចនឹងទប់ស្កាត់ការផ្គត់ផ្គង់ ប្រេងពិភពលោក ចំនួន២០ភាគរយ។ វិធានការទប់ស្កាត់ការ ឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា នាពេលថ្មីៗនេះ បានធ្វើឲ្យប៉ះពាល់ដល់តម្រូវការប្រេង និងធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះ បង្កការរាំងស្ទះដល់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជា គ្មានអ្នកស្លាប់ដោយសារ ជំងឺគ្រុនចាញ់ទេ ប៉ុន្ដែភាគីពាក់ព័ន្ធមិនត្រូវភ្លេចខ្លួន ពីព្រោះជំងឺនេះនៅតែជាបន្ទុកដ៏ធ្ងន់មួយរបស់កម្ពុជា បើមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ ឲ្យអស់ពីក្នុងខ្លួន មូសដែកគោញីនៅបន្ដមានវត្តមាន ពីសហគមន៍មួយ ទៅសហគមន៍មួយ ដដែល។ បើតាមរបាយការណ៍របស់កម្មវិធី ជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់កម្ពុជា បានបង្ហាញថា កម្ពុជាលែងមានករណីស្លាប់ដោយសារ...
បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅថ្ងៃច័ន្ទថា ព្រះមហាក្សត្រ ព្រះអង្គបានផ្តល់ការគាំទ្រខាងសីលធម៌ដល់មនុស្សគ្រប់គ្នាដែល ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារវីរុសកូរ៉ូណាពីការរីករាលដាល បន្ថែមទៀតនៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ ប្រាយុទ្ធ បានមានប្រសាសន៍ថា ព្រះមហាក្សត្របានកោតសរសើរ ដល់រដ្ឋាភិបាល...
សេអ៊ូល៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានស្នើសុំដល់ប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន ជេអ៊ីន សម្រាប់ឧបករណ៍ធ្វើតេស្ត និងឧបករណ៍វេជ្ជសាស្ត្រផ្សេងទៀត ដែលត្រូវការដើម្បីដោះស្រាយ ការរីករាលដាលនៃមេរោគឆ្លងវីរុសកូវីដ-១៩។ ក្នុងអំឡុងពេលនៃការសន្ទនា តាមទូរស័ព្ទរយៈពេល ២៥ នាទីដែលត្រូវបានធ្វើឡើងតាម ការស្នើសុំរបស់លោក ដែលមេដឹកនាំអ៊ុយក្រែនបានលេីកឡេីងថា ស្ថានភាពជំងឺកូវីដ-១៩ នៅកូរ៉េខាងត្បូងហាក់ដូចជាមានស្ថេរភាព ដែលមិនមែនជាករណី ដូចនៅក្នុងប្រទេសរបស់លោកនោះទេ។...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម ដែលជាប្រធានអាស៊ាន ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា រួមជាមួយថ្នាក់ដឹកនាំអាស៊ាន និងប្រទេសបូកបីផ្សេងទៀត បានឯកភាពចូលរួមកិច្ចប្រជុំ កំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី១៤ ខែមេសា...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ថា លោក Giuseppe Conte នាយករដ្ឋមន្ត្រីអ៊ីតាលី កាលពីថ្ងៃសុក្រ បានប្រកាសថា ការបិទប្រទេសដោយសារវីរុសកូរ៉ូណា នឹងបន្តរហូតដល់ “ថ្ងៃទី០៣ ខែឧសភា” ។ លោក Conte បានថ្លែងតាមការគូសបញ្ជាក់របស់គាត់ថា “ការដាក់ប្រទេសស្ថិតក្នុងចត្តឡីស័ក នឹងបន្តរហូតដល់ យ៉ាងហោចណាស់ត្រឹមថ្ងៃទី៣...
ញូវដេលី៖ ក្នុងនាមជា “ឪពុក” នៃការចម្លងវីរុសកូរ៉ូណា, សម្ពាធអន្តរជាតិបានចាប់ផ្តើម កើនឡើងមកលើប្រទេសចិន។ កាលពីថ្ងៃអាទិត្យក្រុមអ្នកជំនាញ អង់គ្លេសបានស្តីបន្ទោស ប្រទេសចិនចំពោះការរីករាលដាលនៃវីរុស Covid-19 ដូច្នេះបច្ចុប្បន្ននេះ ក្រុមអ្នកគោលនយោបាយមួយ បានរាយនូវហេតុផល ១០ ដែលអាចកើតមានសម្រាប់ការចាត់វិធានការ តាមផ្លូវច្បាប់និងការកាត់ទោសប្រទេសចិន។ ទន្ទឹមនឹងនេះក្រុមរៀបចំ គោលនយោបាយ Henry Jackson Society របស់អង់គ្លេសបានទាមទារ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បន្តអំពាវនាវក៏ដូចជាក្រើនរំលឹក ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវរក្សាទំលាប់ជាចាំបាច់ ក្នុងការធ្វើអនាម័យជាប្រចាំ ឲ្យបានស្អាតល្អ ក្នុងដំណាក់កាលនៃការរីករាលដាលពីវីរុសកូវីដ១៩ និងអនុវត្តការដាក់នៅដោយឡែកក្នុងរយៈពេល១៤ថ្ងៃ (បុគ្គលចំណាក់ស្រុក) និងអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវវិធានការអប់រំនានា កាលពីពេលថ្មីៗ ដើម្បីសុខភាពល្អទាំងអស់គ្នា ចៀសផុតពីកូវីដ១៩នេះ។ យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា “ក្រសួងសុខាភិបាល...