បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ទារសំណង ១៥ ពាន់លានដុល្លារប្រឆាំងនឹងកាសែត New York Times ដោយចោទកាសែតនេះថា បានចូលរួមក្នុងយុទ្ធនាការលាបពណ៌ប្រឆាំងនឹងរូបលោក និងនិយមបក្សពួកនិយមចំពោះគណបក្សប្រជាធិបតេយ្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅលើ Truth Social...
ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ គិតចាប់តាំងពីថ្ងៃបុណ្យកាន់បិណ្ឌទី១ ដល់បិណ្ឌទី៧ ពោលគឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទូទាំងប្រទេសកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ បន្តកើតឡើងសរុបចំនួន៤៥ករណី បណ្តាលឱ្យមានមនុស្សស្លាប់៣៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៥៤នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាម អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង រួមមាន...
ភ្នំពេញ ៖ នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃនៅព្រឹកថ្ងៃ១៦ កញ្ញា នេះបានជួបប្រជុំគ្នានៅខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិនិត្យលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ព្រមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ កិច្ចប្រជុំនេះ នគរបាលជាតិកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា ដើម្បីពិនិត្យលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរពិភាក្សាគ្នាពាក់ព័ន្ធ នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដំឡើងផ្ទាំងផ្សព្វផ្សាយយុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ” នៅ ៧ទីតាំង ដើម្បីសម្រួលដល់ការរកការងារធ្វើដល់ពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកពីថៃ។ ទីតាំងទាំង ៧ នោះរួមមាន ផ្លូវជាតិលេខ ១ ខាងមុខភោជនីយដ្ឋានប្រណិត, ផ្លូវជាតិលេខ២ ហួសរូបសំណាក់ស្ត្រីបីគួរស្រូវ,...
ព្រឹត្តិការណ៍ “Glow Run Wonderland 2025” ថ្មីៗនេះបានប្រព្រឹត្តទៅដោយជោគជ័យ នៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការរត់ប្រណាំងដ៏សប្បាយរីករាយនាពេលរាត្រី។ ព្រឹត្តិការណ៍នេះបានបង្កើតឱកាសមួយ សម្រាប់សហគមន៍ដើម្បីរួមគ្នាគាំទ្រ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ខណៈជួយថែរក្សាបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា។ នៅថ្ងៃទី 13 ខែកញ្ញា ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមជាមួយនឹងការរត់កម្សាន្តពេលរាត្រី ដោយនាំអ្នកចូលរួមទាំងអស់ធ្វើដំណើរដ៏ប្លែកមួយតាមរយៈផ្លូវដែលមានពន្លឺភ្លើងពណ៌ជុំវិញរមណីយដ្ឋានអង្គរ។ ក្នុងនាមជាព្រឹត្តិការណ៍កីឡាបើកចំហ កម្មវិធីនេះបានស្វាគមន៍អ្នកចូលរួមគ្រប់វ័យ — ពីអ្នកចូលចិត្តកាយសម្បទាវ័យក្មេងរហូតដល់គ្រួសារ...
គៀវ៖ យោធាអ៊ុយក្រែនបានឲ្យដឹងថា ខ្លួនបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Kirishi ក្នុងតំបន់ Leningrad ភាគពាយ័ព្យនៃប្រទេសរុស្ស៊ីកាលពីយប់ថ្ងៃអាទិត្យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ការវាយប្រហារនេះបានបណ្តាលឱ្យមានការផ្ទុះ និងឆេះនៅរោងចក្រ ដែលជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយនៅក្នុងប្រទេសរុស្ស៊ី។ យោងតាមប្រភពខាងលើបានឲ្យដឹងថា រោងចក្រចម្រាញ់ប្រេងដែលផលិតផលិតផលប្រេងប្រហែល ៨០ ប្រភេទ រួមទាំងប្រេងសាំង រថយន្ត ប្រេងម៉ាស៊ូត និងឥន្ធនៈអាកាសចរណ៍ ដែលបានចូលរួមនៅក្នុងការផ្គត់ផ្គង់ដល់កងទ័ពរុស្ស៊ី៕ ប្រែសម្រួល...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានច្រានចោលការវាយប្រហារ ទៅលើប្រទេសវេណេហ្ស៊ុយអេឡានោះឡើយ ដោយចោទប្រទេសនេះថា បានបញ្ជូនសមាជិក និងគ្រឿងញៀនចូលអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ការលើកឡើងនេះកើតឡើងបន្ទាប់ពី មានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។ ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយនាវាចម្បាំងបីគ្រឿង និងទាហានប្រហែល ៤.០០០...
ភ្នំពេញ ៖ មូលនិធិគន្ធបុប្ផាកម្ពុជាបានប្រកាសឲ្យដឹងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ថា គ្រាន់តែក្នុងខែសីហា ឆ្នាំ២០២៥នេះ មានកុមារចំនួន ៨ ៤២១នាក់ បានមកទទួលការព្យាបាលជំងឺគ្រុនឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា ៕
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា មានទណ្ឌិតចំនួន ៧៣នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តបន្ទាយមានជ័យ ទៅកាន់ពន្ធនាគារខេត្តព្រះវិហារ ដើម្បីរំដោះភាពចង្អៀតណែន។ យោងតាមគេហទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា «ការផ្ទេរទណ្ឌិតនេះ ធ្វើឡើងដោយបានការអនុញ្ញាតពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ...
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៧ និង០០នាទីព្រឹក ស្ថិតនៅចំណុច JR Bar ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីចាប់មនុស្សជំរិតទារប្រាក់ បង្កដោយជនសង្ស័យ ៥នាក់ បានធ្វើសកម្មភាពចាប់ជនរងគ្រោះ ០១នាក់ ភេទប្រុស ជនជាតិប៉ាគីស្ថាន...