បេរូត៖ កាលពីយប់ថ្ងៃអាទិត្យ អ៊ីស្រាអ៊ែល បានបើកការវាយប្រហារតាមផ្លូវអាកាស ជាច្រើនលើកមកលើក្រុងបេរូត និងតំបន់ជាយក្រុងនៅភាគខាងត្បូង របស់ប្រទេសលីបង់ បន្ទាប់ពីការវាយប្រហារកាលពីមុននេះ ដោយបានសម្លាប់មនុស្សអស់តិចបំផុតចំនួន ២៩នាក់ និងបង្កឲ្យរបួសចំនួន ៦៦នាក់ នៅក្នុងរដ្ឋធានីរបស់លីបង់ ។ ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក al-Jadeed បានរាយការណ៍ពីការវាយប្រហារ តាមអាកាសចំនួន ១២លើក ក្នុងរយៈពេលកន្លះម៉ោង ។ យោធាអ៊ីស្រាអ៊ែល...
បរទេស៖ ការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខប៉ាគីស្ថាន និងអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រី Imran Khan ដែលកំពុងជាប់ពន្ធនាគារនៅខាងក្រៅទីក្រុង Islamabad កាលពីល្ងាចថ្ងៃចន្ទ បានបណ្តាលឲ្យមន្ត្រីប៉ូលិស យ៉ាងហោចណាស់ម្នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា អំពើហឹង្សាបានផ្ទុះឡើងនៅពេល ដែលអ្នកគាំទ្ររាប់ពាន់នាក់នៃគណបក្ស Pakistan Tehreek-e-Insaf (PTI)...
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា កម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ ភាគរយ ដោយមិនមានការរឹតបន្តឹងលើប្រាក់ចំណេញ និងការផ្ញើដើមទុនត្រឡប់ទៅវិញនោះទេ នេះជាចំណុចខុសគ្នាជាមួយ ប្រទេសមួយចំនួនក្នុងតំបន់។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤...
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា មិនមែនគ្រប់ប្រទេសទាំងអស់សុទ្ធតែ មានសំណាងទទួលបានសន្តិភាព និងស្ថិរភាពនយោបាយនោះទេ សន្តិភាព គឺមានតម្លៃ និងជាទំនិញដ៏កម្រផងដែរ។ នាឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី...
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានប្រកាសថា លោកនឹងដាក់ពន្ធថ្មីលើផលិតផលទាំងអស់ ដែលនាំចូលមកសហរដ្ឋអាមេរិក ពីប្រទេសចិន ម៉ិកស៊ិក និងកាណាដា នៅពេលលោកចូលកាន់តំណែង។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោត Donald Trump...
ថៃ៖ ប៉ូលីសថៃ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកកាលពីថ្ងៃចន្ទឲ្យដឹងថា ក្រុមប៉ូលីសថៃកំពុងស្វែងរកដីកាចាប់ខ្លួនរបស់ Interpol ដែលជាមហាសេដ្ឋី ដោយពួកគេជឿថា មហាសេដ្ឋីរូបនេះបានភៀសខ្លួនទៅកាន់ប្រទេសចិន បន្ទាប់ពីមានការចោទប្រកាន់ថា បានឆបោកវិនិយោគទឹកប្រាក់ចំនួន ២០០លានដុល្លារ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ នេះបើតាមស្នងការរងប៉ូលិសក្រុងបាងកក លោក Nopasin Poolsawat បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា លោក...
បរទេស៖ តម្លៃលោហៈដ៏មានតម្លៃបានធ្លាក់ចុះ ៣ភាគរយ បន្ទាប់ពីមានព័ត៌មានថា អ៊ីស្រាអែល និងក្រុមហេសបូឡា ជិតឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ហើយលោក Trump មានជម្រើសសុវត្ថិភាពសម្រាប់តំណែង ជារដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅចុងបញ្ចប់នៃវគ្គជួញដូរនៅថ្ងៃទី ២៥ ខែវិច្ឆិកា តម្លៃមាសពិភពលោកបានធ្លាក់ចុះ...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្តោត លើគោលនយោបាយចំនួន ៥០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យបរិយាកាស ធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែ មានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ កម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលកំពុងដំណើរនេះ ពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមុរបររបស់ប្រជាពលរដ្ឋ។...
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អគ្គនាយក អគ្គនាយិកា ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលបានយកចិត្តទុកដាក់ចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទទួលបានជោគជ័យទាំងស្រុង។ ការថ្លែងអំណរគុណបែបនេះ ធ្វើឡើងតាមរយៈ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន...
បាត់ដំបង៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់បងប្អូនប្រជាកសិករ ឱ្យដាំដុះស្រូវដែលមានពូជច្បាស់លាស់ ជាពិសេសពូជស្រូវផ្ការំដួល និងសែនក្រអូបដែលជាពូជស្រូវរបស់ខ្មែរ ទទួលបានចំណាត់ថ្នាក់អង្ករល្អ កំពុងមានតម្រូវការទីផ្សារ និងតម្លៃខ្ពស់។ ក្នុងឱកាសអញ្ជើញដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវនៅកសិដ្ឋានផលិត ពូជស្រូវទួលសំរោង ដែលស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង...