វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលត្រូវបានគេស្គាល់ថា OPEC + បានសម្រេចចិត្តបង្កើនទិន្នផលប្រេងចំនួន ១៣៧០០០បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែវិច្ឆិកា បន្ទាប់ពីការកើនឡើងស្រដៀងគ្នានៅក្នុងខែតុលា។ អង្គការ OPEC បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានប្រកាសបន្ទាប់ពី កិច្ចប្រជុំនិម្មិតនៃប្រទេសសមាជិក រួមមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម កូវ៉ែត កាហ្សាក់ស្ថាន...
BUDAPEST៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បានរិះគន់សហភាពអឺរ៉ុប ដែលបានស្នើឡើងនូវក្របខណ្ឌថវិការយៈពេល ៧ឆ្នាំ សម្រាប់ឆ្នាំ ២០២៨-២០៣៤ ដោយហៅវាថាជា “ថវិកាអ៊ុយក្រែន” និងព្រមានថា ប្រាក់របស់អ្នកជាប់ពន្ធអឺរ៉ុប នឹងត្រូវចំណាយនៅអ៊ុយក្រែន ជំនួសឱ្យការពង្រឹងសេដ្ឋកិច្ចរបស់អឺរ៉ុប។ ថ្លែងទៅកាន់វិទ្យុ Kossuth Radio លោក Szijjarto...
ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានផ្ញើសារទៅកាន់នាយករដ្ឋមន្រ្តីថៃថ្មី គឺលោក អានុទីន ចានវីរៈគុល ត្រូវគិតពិចារណាឲ្យបានស៊ីជម្រៅទៅដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ច ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី នាថ្ងៃទី៦ តុលានេះបានឲ្យដឹងថា អ្នកកាន់អំណាចថៃត្រូវគិតពិចារណាឲ្យបានស៊ីជម្រៅទៅដល់ជីវិតប្រជាជន និងសេដ្ឋកិច្ច ។ ដោយលោកសង្កត់ធ្ងន់ថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTការបោះឆ្នោតសភាជាលើកដំបូងចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលរបស់លោក Bashar Assad បានបញ្ចប់នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ។ មនុស្សចន្លោះពី ៧០០០ ទៅ ៨០០០ នាក់ដែលត្រូវបានជ្រើសរើសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលនៃសាធារណរដ្ឋអារ៉ាប់ស៊ីរីបានជ្រើសរើសសមាជិកសភាចំនួន ១៤០នាក់។ ដោយឡែកសមាជិកសភាតំណាងចំនួន៧០នាក់ទៀតក្នុងចំណោមសមាជិក២១០រូប នឹងត្រូវតែងតាំងដោយប្រធានាធិបតីបណ្តោះអាសន្ន លោក Ahmed al-Sharaa ខណៈដែលបញ្ជីឈ្មោះចុងក្រោយនឹងត្រូវប្រកាសនៅថ្ងៃចន្ទ។ យោងតាមការបញ្ជាក់ដោយក្រុមមន្ត្រីស៊ីរី បេក្ខជនជាង ១៥០០ នាក់ នោះក៏មានរួមទាំងស្ត្រីជាង២០០នាក់បានឈរឈ្មោះសម្រាប់សភាដែលនឹងមានអាណត្តិជារៀងរាល់៣០ខែម្តងនេះផងដែរ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ចេញប្រតិកម្មជាវិជ្ជមានចំពោះសំណើរបស់សមភាគីរុស្ស៊ីលោក Vladimir Putin ក្នុងការពន្យារកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធដែលនៅសល់ចុងក្រោយរវាងប្រទេសទាំងពីរសម្រាប់រយៈពេលមួយឆ្នាំទៀត។ ប្រធានាធិបតីអាមេរិកត្រូវបានសួរអំពីការទទួលយកការផ្តល់ជូនរបស់លោកពូទីននៅលើសន្ធិសញ្ញា New STARTខណៈកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានកាលពីថ្ងៃអាទិត្យ។លោកបាននិយាយថា៖វាហាក់ដូចជាគំនិតល្អសម្រាប់ខ្ញុំ។ ការកត់សម្គាល់របស់លោក Trump ត្រូវបានស្វាគមន៍ដោយលោក Kirill Dmitriev ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក Putin និងជាឥស្សរជនសំខាន់ម្នាក់ក្នុងកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាជាមួយទីក្រុងវ៉ាស៊ីនតោន។ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងដោះស្រាយវិបត្តិដ៏ធំមួយចំពោះទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ប្រសិនបើលោកយល់ព្រមលើការបញ្ជូនមីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែន។ កាលពីចុងខែមុន អនុប្រធានាធិបតីអាមេរិក លោក J.D. Vance...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាលោកសង្ឃឹមថានឹងអាចប្រកាសអំពីការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រុមហាម៉ាស់បានយល់ព្រមដោះលែងចំណាប់ខ្មាំងក្រោមផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃសុក្រ។ យ៉ាងណាក្តីផែនការនេះមិនបាននិយាយអំពីការរំសាយអាវុធទេ ហើយពួកគេបានទាមទារឱ្យមានការចរចាលើប្រធានបទផ្សេងទៀត រួមទាំង បញ្ហាផ្សេងទៀតដែលបានលើកឡើង នៅក្នុងសំណើរបស់សហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយកាលពីថ្ងៃសៅរ៍ លោក Netanyahu បានប្តេជ្ញាថា ក្រុមហាម៉ាស់នឹងត្រូវបានដកហូតអាវុធ ហើយហ្គាហ្សានឹងក្លាយជាតំបន់គ្មានយោធា...
កំពង់ចាម ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» បានបង្ហាញអំពីគុណតម្លៃដ៏មហិមាមិនអាចកាត់ថ្លៃបាននៃកត្តាសុខសន្តិភាព ដែលសន្តិភាពប្រៀបដូចជាអុកស៊ីសែន ដែលត្រូវការជារៀងរាល់ថ្ងៃ។ ការលើកឡើងរបស់ រដ្ឋមន្ដ្រី ហួត ហាក់ នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅព្រឹកថ្ងៃសៅរ៍នេះបានឲ្យដឹងថា អជ្ញាធរគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់អាល្លឺម៉ង់ (DFS) បានរឹតបន្តឹងប្រតិបត្តិការហោះហើរ នៅអាកាសយានដ្ឋាន Munich កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីមានរបាយការណ៍អំពីសកម្មភាពយន្តហោះគ្មានមនុស្សបើក នៅក្នុងតំបន់ជុំវិញអាកាសយានដ្ឋាន។ អាកាសយានដ្ឋានបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាការប្រុងប្រយ័ត្ន ប្រតិបត្តិការហោះហើរទាំងអស់នៅអាកាសយានដ្ឋានត្រូវបានផ្អាករហូតដល់ មានការជូនដំណឹងបន្ថែម។ តាមប្រភពដដែលមកទល់នឹងពេលនេះ នៅមិនមានការកំណត់ពេលវេលាភ្លាមៗ សម្រាប់ការបន្តជើងហោះហើរឡើងវិញត្រូវបានប្រកាសនៅឡើយទេ៕ ប្រែសម្រួល៖ ស៊ុន លី
ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើឲ្យម្ចាស់ផលិតកម្មទាំងឡាយ មេត្តាយកចិត្តទុកដាក់លើចំណុចសំខាន់ៗចំនួន៣ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៤ តុលានេះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសង្កត់ធ្ងន់ថា បើបានជាប្រជាជនគាំទ្រយ៉ាងពេញទំហឹង នូវផលិតផលក្នុងស្រុកហើយ គឺជាឱកាសល្អបំផុតដែលធ្វើឲ្យខ្មែរ ម្ចាស់ការដោយខ្លួនឯងបណ្តើរៗបាន ដោយមិនពឹងពាក់ទៅលើការនាំចូលពីខាងក្រៅ...