ភ្នំពេញ កម្ពុជា – ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ – vivo បានប្រកាសចេញ vivoV60 ជាស៊េរីថ្មីចុងក្រោយបំផុតក្នុងស៊េរី V អេក្រង់កោងជម្រៅស្មើគ្នាទាំង4ជ្រុង ដែលមានកាមេរ៉ា 50MP ZEISS Super Telephoto និង 10x Telephoto Stage...
បរទេស៖ តម្លៃមាសបានកើនឡើងដល់កម្រិតកាន់ខ្ពស់ ក្នុងរយៈពេលជាង ៤ខែមកនេះ គិតត្រឹមថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារការរំពឹងទុកខ្ពស់នៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកក្នុងខែនេះបានធ្វើឱ្យមានការទាក់ទាញរបស់ដុំមាស។ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា Spot Gold បានកើនឡើង 0.3% នៅក្នុងតម្លៃ ៣.៤៥៧,១៦ដុល្លារ ក្នុងមួយអោន...
បរទេស៖ កូរ៉េខាងជើងបាននិយាយនៅថ្ងៃចន្ទថា មេដឹកនាំគឺលោក គីម ជុងអ៊ុន បានត្រួតពិនិត្យរោងចក្រផលិតអាវុធថ្មីមួយ ដែលជាគន្លឹះនៃផែនការរបស់លោក ក្នុងការពន្លឿនការផលិតមីស៊ីលទ្រង់ទ្រាយធំ នៅក្នុងដំណើរទស្សនកិច្ចចុងសប្តាហ៍ មុនពេលលោកចាកចេញទៅចូលរួមព្យុហយាត្រាយោធា ដ៏ធំមួយនៅក្នុងប្រទេសចិន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការ របស់ប្រទេសកូរ៉េខាងជើង មិនបានបង្ហាញពីទីតាំងនៃរោងចក្រដែលលោក គឺមជុងអ៊ុន បានទៅទស្សនាកាលពីថ្ងៃអាទិត្យនោះទេ...
បន្ទាយមានជ័យ៖ នគរបាលការពារព្រំដែនគោក ៨១៥ សហការជាមួយកងកម្លាំងប្រដាប់អាវុធ តាមបន្ទាត់ព្រំដែន ទប់ស្កាត់បង្រ្កាបបាន នៅជនបរទេស ជាជនជាតិថៃ និងភូមា សរុបចំនួន៨នាក់ ដែលបានធ្វើសកម្មភាពផ្សេងគ្នាលួចឆ្លងដែនចេញ-ចូលកម្ពុជាដោយខុសច្បាប់ កាលពីយប់ និងទាបភ្លឺ ថ្ងៃទី៣១ សីហា២០២៥ ចំនុចជាប់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ តាមរបាយការណ៍របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥...
ភ្នំពេញ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដើម្បី គាំទ្រដល់ការកសាងឡើងវិញ និងការស្តារជីវភាពសហគមន៍ ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់ អាវុធនៅព្រំដែន កម្ពុជា-ថៃ នាពេលថ្មីៗនេះ។សូមរំលឹកថា ក្រោយសង្រ្គាម៥ថ្ងៃ នៅព្រំដែនកម្ពុជា-ថៃ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងផ្ទះសម្បែងប្រជាពលរដ្ឋកម្ពុជា ជាច្រើនត្រូវរងការខូចខាតជាដំណំ ដោយសារការទម្លាក់គ្រាប់បែកពីលើយន្ដហោះចម្បាំងនិងបាញ់ផ្លោង...
បរទេស៖ សេដ្ឋវិទូកំពូលអាមេរិកលោក Richard Wolff បាននិយាយថា ពន្ធ 50% របស់ប្រធានាធិបតីអាមេរិក Donald Trump លើការនាំចូលរបស់ឥណ្ឌា គឺអាចឡងថយក្រោយវិញ និងជំរុញឱ្យប្រទេសអាស៊ីខាងត្បូងកាន់តែខិតទៅជិតសមាជិក BRICS ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងវគ្គមួយនៃ...
ហាវ៉ាណា៖ ប្រទេសគុយបា បានថ្កោលទោសការដាក់ពង្រាយយោធា របស់សហរដ្ឋអាមេរិកនៅក្នុងសមុទ្រការ៉ាប៊ីន ក្រោមលេសនៃការប្រយុទ្ធប្រឆាំងនឹង ការជួញដូរគ្រឿងញៀននៅក្នុងតំបន់។ ក្រសួងការបរទេសគុយបាបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទង្វើដ៏គ្រោះថ្នាក់នេះតំណាងឱ្យការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងការបង្ហាញកម្លាំង ដែលបំផ្លាញអធិបតេយ្យភាព និងការប្តេជ្ញាចិត្តដោយខ្លួនឯងរបស់ ប្រជាជននៅអាមេរិកឡាទីន និងតំបន់ការាបៀន” ។ ប្រទេសគុយបា បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាវេណេហ្ស៊ុយអេឡា ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ដោយហៅការចោទប្រកាន់នេះថា “ជាលេសមិនសមហេតុផល និងគ្មានមូលដ្ឋាន”...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមលក់អាវុធយុទ្ធភណ្ឌ និងបរិក្ខារពាក់ព័ន្ធនានា ទៅកាន់ប្រទេសអ៊ុយក្រែន ដែលអាចធ្វើទៅបាន ក្នុងតម្លៃប៉ាន់ស្មាន ៨២៥លានដុល្លារអាមេរិក។ អ្នកម៉ៅការសំខាន់នឹងជា 5 Technologies និង CoAspire ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិក មិនបានដឹងពីកិច្ចព្រមព្រៀងណាមួយ ដែលបានស្នើឡើងទាក់ទងនឹងការលក់នេះទេ។ អ៊ុយក្រែននឹងប្រើប្រាស់មូលនិធិ ពីប្រទេសដាណឺម៉ាក ហូឡង់ ន័រវែស និងហិរញ្ញប្បទានយោធាបរទេសពីសហរដ្ឋអាមេរិក សម្រាប់ការទិញនេះ...
បរទេស: គណបក្សភឿថៃ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដឹកនាំ ការបង្កើតរដ្ឋាភិបាលបន្ទាប់របស់ប្រទេសថៃ ដោយទទូចថា ដៃគូសម្ព័ន្ធរបស់ខ្លួនកំពុងឈរយ៉ាងរឹងមាំ។ សារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហានេះថា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីស្នាក់ការគណបក្សកាលពីថ្ងៃសុក្រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Phumtham Wechayachai បានបញ្ជាក់ថា រដ្ឋាភិបាលបច្ចុប្បន្ននៅតែ “កាន់ដៃគ្នាយ៉ាងមាំ” និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការ។ ការថ្លែងនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំដែលបានធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញក្នុងការដកសិទ្ធិលោកស្រី...
ភ្នំពេញ៖ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ក្រុមប្រឹក្សាវិន័យ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធាននៃក្រុមប្រឹក្សាវិន័យ ដើម្បីពិនិត្យ និងសម្រេចលើការកំណត់តួនាទីបុគ្គលិកស្របតាមរចនាសម្ព័ន្ធថ្មីរបស់នាយកដ្ឋាន-អង្គភាព និងកិច្ចការផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្សរបស់ធនាគារ ARDB។