តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឧ្យដឹងថា ខ្លួនចាត់ទុកចំណាត់ការដែលធ្វើឡើងដោយបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលហៅថា E3 និងសហរដ្ឋអាមេរិក ដើម្បីបញ្ចូលដំណោះស្រាយដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លើអ៊ីរ៉ង់ថាជា “ខុសច្បាប់ និងមិនសមហេតុផល”។ ក្រសួងបានធ្វើសេចក្តីប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ប៉ុន្មានម៉ោងបន្ទាប់ពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងអ៊ីរ៉ង់បានចូលជាធរមានវិញក្នុងរយៈពេល ១០ឆ្នាំបន្ទាប់ពីត្រូវបានលុបចោលក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) រវាងប្រទេស និងមហាអំណាចពិភពលោក។ ប្រភពបានឧ្យដឹងថាអ៊ីរ៉ង់...
បរទេស៖ ការនាំចេញអង្កររបស់ប្រទេសថៃបានធ្លាក់ចុះ 30% ធៀបនឹងឆ្នាំមុន គឺមកនៅត្រឹម 3.94 ពាន់លានដុល្លារក្នុងខែសីហា ដែលជាការធ្លាក់ចុះរយៈពេល 10 ខែជាប់ៗគ្នា។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា បរិមាណនាំចេញបានធ្លាក់ចុះ 16.9% មកនៅត្រឹម 739.497 តោនក្នុងខែដដែល,...
ភ្នំពេញ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើលិខិតតវ៉ា ទៅកាន់ អភិបាលខេត្តស្រះកែវ ប្រឆាំងនឹងករណីរដ្ឋបាលខេត្តស្រះកែវដែលបានលើកបដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានខ្លឹមសារប្រកាសអនុវត្តច្បាប់ក្នុងស្រុកថៃលើប្រជាពលរដ្ឋកម្ពុជារស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើនថវិកាពី ៤ពាន់លានរៀល ទៅ៨ពាន់លានរៀល ចាប់ពីឆ្នាំ២០២៦ សម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ របស់អតីតយុទ្ធជន និងនិវត្តជន ៕
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. បានលើកឡើងថាម៉ោងនេះ ពេលនេះ ស្មារតី ទឹកចិត្ត របស់យើងទាំងអស់គ្នា នៅជាមួយនឹងថ្នាក់ដឹកនាំ ជាពិសេសវីរកងទ័ពនៅជួរមុខ។ តាមរយៈបណ្តាញសង្គមហ្វេសបុក នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី បានឲ្យដឹងថា...
ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយសាច់ប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹកដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «ថ្ងៃនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយសាច់ប្រាក់ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពជនភៀសសឹកដែលរងគ្រោះដោយជម្លោះព្រំដែនកម្ពុជា-ថៃ»។...
ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់បានចូលជាធរមាន៕
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីចូលរួមសប្តាហ៍ព្រឹត្តិការណ៍ពិសេស ស្តីពីអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលផ្លែផ្កាច្រើន សម្រាប់ជំរុញការប្តេជ្ញាចិត្តជាមួយពិភពលោក កាត់បន្ថយការបំពុលបរិស្ថាន មហាសមុទ្រ...
កាលពីថ្ងៃទី២៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួម ការជជែកដេញដោលជាទូទៅនៃមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៨០ និងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្ដាល អង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក ។ លោក Li Qiang បានថ្លែងថា ឆ្នាំនេះជាខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ហើយក៏ជាខួបទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិផងដែរ ។ ចិនក្នុងនាមជារដ្ឋសមាជិកស្ថាបនិក...