ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា សម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី១៧ឈ្មោះ មីតាក (T2517) ព្យុះទី១៨ឈ្មោះ រ៉ាហ្គាសា (T2518) និងព្យុះទី១៩ឈ្មោះ នេហ្គោវី (T2519) ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងកម្ពុជា ប៉ុន្តែគន្លងផ្លូវដើររបស់ព្យុះទាំងនេះ ពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ ។...
ភ្នំពេញ ៖ ជាជោគជ័យធំមួយនៃបេសកកម្មការទូតសភា នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA )លើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ នៅក្នុងទីក្រុងគូឡាឡំាពួ បានអនុម័តគំាទ្រសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣ ដែលផ្តួចផ្តើមឡើងដោយសភាកម្ពុជា ក្នុងការលើកកម្ពស់ សុខសន្តិភាព វិបុលភាព មិនសម្រាប់តែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែសម្រាប់ពលរដ្ឋនៅក្នុងតំបន់និងពិភពលោក។ តាមរយៈគណៈកម្មាធិការជំនាញរបស់ អាយប៉ា សេចក្តីព្រាងសេចក្តីសម្រេច ទំាងបីរបស់សភាកម្ពុជា បានលើកយកទៅពិភាក្សានៅក្នុងគណៈកម្មាធិការនយោបាយនិងគណៈកម្មាធិការរៀបចំរបស់អាយប៉ា ។ នៅក្នុងនោះគណៈកម្មាធិការនយោបាយអាយប៉ា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump ចង់បាន ដំណោះស្រាយរហ័ស ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន ហើយអាកប្បកិរិយានេះគឺត្រូវស្តីបន្ទោសមួយផ្នែកសម្រាប់ ការខកចិត្ត ផ្ទាល់ខ្លួនរបស់គាត់ជាមួយនឹងល្បឿននៃដំណើរការដោះស្រាយ។ ការលើកឡើងនេះធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ហើយបានបញ្ជាក់ទៀតថាអ្នកការទូតកំពូលបានធ្វើការកត់សម្គាល់នេះកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី Channel One ។ លោក Lavrov បានបន្ថែមថា...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ និងលោកស្រី ចាយ ច័ន្ទរ៉ានី ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន មន្ត្រីក្រុមការងារ ពុទ្ធបរិស័ទចំណុះជើងវត្តមកពីគ្រប់ទិសទី អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តផ្ចឹកជ្រុំ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ទោ ហ៊ុល...
អ៊ីស្តង់ប៊ុល៖ ចំនួនប្រជាជនប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ បានកើនឡើងលើសពី ៦៥០០០ នាក់ហើយ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ សាកសពចំនួន ៩៨នាក់ និងអ្នករបួស ៣៨៥នាក់ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងហ្គាហ្សា ដោយពួកគេបន្ថែមថា បុគ្គលិកជំនួយ ៧នាក់ត្រូវបានសម្លាប់ និង ៨៧នាក់ផ្សេងទៀតបានរងរបួសក្នុងរយៈពេលដូចគ្នានេះ។ ពួកគេបាន្យដឹងថាចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីនចាប់តាំងពីការចាប់ផ្តើមនៃជម្លោះក្នុងឆ្នាំ 2023...
បរទេស៖ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ ថ្លែងនៅសភាពាណិជ្ជកម្មថៃ នៅថ្ងៃព្រហស្បតិ៍លោកនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក Anutin Charnvirakul បានអត្ថាធិប្បាយអំពីការប៉ះទង្គិចគ្នារវាងទាហានថៃ និងប្រជាជនកម្ពុជានៅភូមិ Nong Ya Kaeo ក្នុងខេត្តស្រះកែវ។ លោកថា បញ្ហានេះត្រូវតែដោះស្រាយ និងពន្យល់ដោយយោធា ហើយយើងត្រូវតែគោរពគ្នាទៅវិញទៅមក។ សារព័ត៌មាន...
ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ១១ នៅវត្តជម្ពូសុវណ្ណ ហៅវត្តត្រពាំងព្រីង ក្នុងស្រុកពញាក្រែក នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥។ ក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន...
ត្បូងឃ្មុំ៖ លោក ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ កំណត់ព្រំដីសាធារណៈសម្រាប់ចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅ ឃុំចំនួន២គឺ ឃុំរការខ្នុរ និងឃុំស្វាយឃ្លាំង ក្នុងស្រុកក្រូចឆ្មារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ។ លោក ហុក ពេជ្រហោះ អភិបាលរងខេត្ត បានលើកឡើងថា...
ភ្នំពេញ ៖ ក្រោយមានការប៉ះទង្គិចគ្នាម្តងទៀតរវាងកម្ពុជា-ថៃកាលពីរសៀលថ្ងៃ១៧ កញ្ញា នៅភូមិព្រៃចាន់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានស្នើសុំទៅរដ្ឋាភិបាលសាធារណរដ្ឋបារាំង បន្តតាមដានស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា...
បន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក អ៊ុច ភា លោក ងួន រតនៈ លោកឌឿន សុវណ្ណ និងលោក ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...