ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ២០ ធ្នូ បានអញ្ជើញចុះពិនិត្យការផ្តល់ សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (សាខាវត្តភ្នំ ទី១ ទី៤ និងទី៥)។ នាឱកាសនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងកោតសរសើរ...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលស្រុកគងពិសី សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញនេះ បានរៀបចំវេទិកាការងារនៅមូលដ្ឋានក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយនាំយកឱកាសការងារចំនួន ៤ ០០០ កន្លែងពី រោងចក្រ...
យេរ៉ូសាឡឹម៖ ប្រធានាធិបតីអ៊ីស្រាអែល លោក Issac Herzog បានឲ្យដឹងថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច សម្រាប់បទឈប់បាញ់មនុស្សធម៌មួយផ្សេងទៀត នៅក្នុងជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ លោក Herzog បានប្រាប់ក្រុមឯកអគ្គរដ្ឋទូតបរទេស មួយក្រុមក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពបច្ចុប្បន្ននៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសថា “ខ្ញុំអាចបញ្ជាក់ឡើងវិញនូវការពិត ដែលថាអ៊ីស្រាអែល បានត្រៀមខ្លួន សម្រាប់ការផ្អាកមនុស្សធម៌មួយផ្សេងទៀត និងជំនួយមនុស្សធម៌បន្ថែម...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់កិច្ចប្រជុំក្រសួងការពារជាតិថា សកម្មភាពរបស់អង្គការណាតូ បានកើនឡើងយ៉ាងខ្លាំង និងបានបញ្ជាក់អំពីសមត្ថភាពថ្មី របស់រុស្ស៊ីក្នុងការទប់ស្កាត់ការគំរាមកំហែង។ តើនេះជាអ្វីដែលលោកពូទីន ចង់ផ្ញើសារអ្វីទៅលោកខាងលិចមែនទេ? យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់មេដឹកនាំយោធាកំពូលៗកាលពីថ្ងៃទី១៩ ខែធ្នូ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា ចរិតឈ្លានពានរបស់អង្គការណាតូ...
បរទេស៖ អគ្គិសនីវៀតណាម (EVN) បានដាក់ឯកសារទៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) ទាក់ទងនឹងសំណើនាំចូលថាមពលខ្យល់ ពីប្រទេសឡាវ ទៅកាន់ខេត្ត Quảng Trị។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គិសនីវៀតណាម (EVN) បានជំរុញឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម...
យូអិន៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានព្រមានថា អំឡុងពេលវិស្សមកាលទំនងជានឹង នាំមកនូវការកើនឡើងនៃការ វាយប្រហារនៅតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលពិភពលោក បង្វែរការផ្តោតអារម្មណ៍របស់ខ្លួន ទៅកន្លែងផ្សេងក្នុងអំឡុងពេលបុណ្យណូអែល។ កុមារប្រហែល ៧០០០ នាក់ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សារហូតមកដល់ពេលនេះ ខណៈដែលកុមារប្រហែល ១០០០ នាក់បានបាត់បង់អវយវៈក្រោមមួយ ឬច្រើន នេះបើយោងតាមអ្នកនាំពាក្យរបស់ មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) លោក James...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា យោធារបស់អ៊ុយក្រែន គឺបានស្នើសុំប្រជាជនអ៊ុយក្រែនបន្ថែមពី ៤៥០.០០០នាក់ ទៅ ៥០០.០០០នាក់ ដើម្បីបំពេញបន្ថែមកងទ័ពរបស់ប្រទេស នៅពេលដែលអ៊ុយក្រែន ប្រយុទ្ធជាមួយប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មានចុងឆ្នាំនៅទីក្រុង គៀវ កាលពីថ្ងៃអង្គារ...
ដាម៉ាស់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ឲ្យដឹងថា លោក Faisal Mekdad រដ្ឋមន្ត្រីក្រសួងការបរទេសស៊ីរី និងសមភាគីអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃអង្គារបានថ្កោលទោស ចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអ៊ែល ដែលកំពុងកើនឡើងនៅក្នុងតំបន់ហ្គាហ្សា ។ នៅក្នុងរបាយការណ៍បានដាក់ថា...
ពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអង់គ្លេស បានបែកធ្លាយឱ្យដឹងថា បណ្តាញអគ្គិសនីជាតិអង់គ្លេសបានដកចេញគ្រឿងបន្លាស់ ដែលផ្តល់ដោយសហគ្រាសចិន ដោយយក”សន្តិសុខ”ធ្វើជាលេស ។ អ្នកវិភាគបានលើកឡើងថា ប្រសិនបើរឿងនេះជាការពិត នោះគឺមានន័យថា ភាគីអង់គ្លេសបានមួលបង្កាច់ និងបន្តុះបង្អាប់សហគ្រាសចិន ក៏ដូចជាឃោសនាបំប៉ោងពីអ្វីដែលហៅថា “ការគំរាមកំហែងពីប្រទេសចិន” ដើម្បីបង្កឧបសគ្គដល់ការអភិវឌ្ឍ របស់សហគ្រាសចិននៅបរទេស ។ តាមការផ្សាយដំណឹងនៃកាសែត 《Financial Times》 ឱ្យដឹងថា បុគ្គលិកនៃក្រុមហ៊ុនពាក់ព័ន្ធរបស់ចិនបានថ្លែងថា...
ព្រឹកថ្ងៃទី២០ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានជួប ពិភាក្សាការងារជាមួយលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ីដែលអញ្ជើញ ទៅប្រទេសចិនដើម្បីចូលរួមកិច្ចជំនួប តាមពេលកំណត់រវាងនាយករដ្ឋចិន-រុស្ស៊ីលើកទី២៨។ លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនជំរុញយ៉ាងមុតមាំនូវ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងជំរុញការបើកទូលាយ ចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ ដែលនឹងផ្តល់ឱកាសថ្មីសម្រាប់ការអភិវឌ្ឍ នៃបណ្តាប្រទេសនានាក្នុងនោះបូករួមទាំងរុស្ស៊ីផងដែរ។ ភាគីទាំងពីរចិននិងរុស្ស៊ីគួរបន្ថែមខ្លឹមសារថ្មី...