ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ចជូនទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយក្រសួងយុត្តិធម៌ ក្នុងការរៀបចំនីតិវិធីបន្ត ដើម្បីបញ្ជូនសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទ្រង់ពិនិត្យ និងឡាយព្រះហស្ថលេខាប្រកាស...
តូក្យូ៖ ប្រតិបត្តិកររោងចក្របានឲ្យដឹងថា បុរសពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីពួកគេបានប៉ះពាល់ នឹងសារធាតុវិទ្យុសកម្ម ខណៈពេលកំពុងសម្អាតកន្លែងចម្រោះទឹក នៅឯរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។ កម្មករទាំងពីរនាក់ ម្នាក់ក្នុងវ័យ ២០ឆ្នាំ និងម្នាក់ទៀតអាយុ ៤០ឆ្នាំ គឺជាបុគ្គលិកនៃក្រុមហ៊ុនដៃគូរបស់ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Fukushima Medical...
វ៉ាស៊ីនតោន៖ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក និងចិន បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ លើតម្រូវការជំរុញការសន្ទនា ដោយមិនគិតពីការខ្វែងគំនិតគ្នាជាច្រើន ដើម្បីជួយកាត់បន្ថយការយល់ច្រឡំ និងស្ថិរភាពទំនាក់ទំនងទ្វេភាគី។ លោក វ៉ាង យី មន្ត្រីគោលនយោបាយការបរទេស ជាន់ខ្ពស់បំផុតនៅក្នុងបក្សកុម្មុយនិស្តចិន បានឲ្យដឹងថា ប្រទេសទាំងពីរ “ចែករំលែកផលប្រយោជន៍រួម និងបញ្ហាប្រឈមសំខាន់ៗ ដែលយើងត្រូវដោះស្រាយជាមួយគ្នា” នៅពេលដែលលោក បានចាប់ផ្តើមកិច្ចប្រជុំជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក...
បរទេស៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្លូវ៉ាគីលោក Robert Fico បានសន្យាថា នឹងបញ្ចប់ការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន នៅក្នុងជម្លោះរបស់ទីក្រុងគៀវជាមួយរុស្ស៊ី និងជំរុញឱ្យមានការបញ្ឈប់ជាបន្ទាន់នូវអរិភាព។ លោកក៏បានប្តេជ្ញាថា នឹងមិនគាំទ្រការដាក់ទណ្ឌកម្មបន្ថែមទៀត លើក្រុងមូស្គូនះទេ ប្រសិនបើពួកគេបញ្ចប់ការយាយីប្រទេសរបស់លោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការសភា សម្រាប់កិច្ចការអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ លោក Fico...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស មានឆន្ទៈក្នុងការដោះលែងអ្នកមិនមែនជាអ្នកប្រយុទ្ធ ដែលខ្លួនបានចាប់ឃុំខ្លួនតាំងពីថ្ងៃទី ៧ ខែតុលាមួយចំនួនត្រឡប់មកវិញ។ លោក Amir-Abdollahian បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា៖ យោងតាមការចរចារបស់យើង ក្រុមហាម៉ាស់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដោះលែងអ្នកទោសស៊ីវិល។ ម៉្យាងវិញទៀត ពិភពលោកគួរតែគាំទ្រការដោះលែង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បេសកកម្មអចិន្ត្រៃយ៍របស់ទីក្រុងមូស្គូប្រចាំប្លុកនេះ បាននិយាយថា ប្រទេសរុស្ស៊ី និងសហភាពអឺរ៉ុប បានផ្អាកកិច្ចសន្ទនាស្ទើរតែទាំងអស់ ចំពេលមានជម្លោះអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយបេសកកម្ម តំណាងរុស្សីបានរំលឹកឡើងវិញថា ការប្រឈមមុខដាក់គ្នាមិនបានធ្វើឱ្យខ្លួន មានការលើកទឹកចិត្តពីការលើកកម្ពស់ទស្សនៈ របស់រុស្ស៊ីលើកិច្ចការពិភពលោក នៅទីក្រុងប្រ៊ុសែលនោះទេ។ នៅក្នុងការអត្ថាធិប្បាយសម្រាប់កាសែត Izvestia ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ស្ថានទូតបាននិយាយថា ការសន្ទនានយោបាយរវាងទីក្រុងម៉ូស្គូ និងទីក្រុងប្រ៊ូសែលត្រូវបានផ្អាកទាំងស្រុង។ ទោះបីជាយ៉ាងណាក្តីបេសកកម្មនេះគ្រាន់តែ...
ក្រុមហ៊ុន Viettel Group ដែលជាសហគ្រាស ទូរគមនាគមន៍ធំជាងគេនៅវៀតណាម នឹងដាក់តាំងបង្ហាញផលិតផលត្រួសត្រាយផ្លូវចំនួន 32 និងដំណោះស្រាយបច្ចេកវិទ្យា សម្រាប់វិស័យផ្សេងៗ រួមទាំងការផ្លាស់ប្តូរឌីជីថល និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ នៅឯពិព័រណ៍ពាណិជ្ជកម្ម ផលិតផលសេដ្ឋកិច្ច ការពារជាតិវៀតណាម-កម្ពុជា 2023 ។ ពិព័រណ៍ពាណិជ្ជកម្ម ផលិតផលសេដ្ឋកិច្ច ការពារជាតិវៀតណាម – កម្ពុជាឆ្នាំ 2023...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានផ្តល់យោបល់ថា ទាហានលោកខាងលិចដែល ដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ជាក់ស្តែងដើម្បីប្រយុទ្ធជាមួយក្រុមភេរវករ ដែលនៅសេសសល់របស់រដ្ឋឥស្លាម (IS ដែលពីមុនជា ISIS) គួរតែត្រូវបានរៀបចំឡើងវិញដើម្បីប្រយុទ្ធប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានសម្រេចបិទចរាចរណ៍ទូកដរចម្លង ជលយាន សាឡង់បូមខ្សាច់ និងមធ្យោបាយដឹកជញ្ជូនផ្លូវទឹកគ្រប់ប្រភេទ តាមបណ្តោយទន្លេបាសាក់ ចាប់ពីវិហារអ្នកតាសានថៃជឺ ដល់ស្ពានមិត្តភាព កម្ពុជា-ចិន តាខ្មៅ (ស្ពានព្រែកសំរោង) ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។ ការបិទផ្លូវទឹករយៈពេល២ថ្ងៃនេះ...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀត លើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ លើវិស័យធនធានទឹកជាមួយ ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី...