ញ៉ូវយ៉ក៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ ត្រូវបានពិន័យជាប្រាក់ចំនួន ១០,០០០ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីចៅក្រមត្រួតពិនិត្យការកាត់ក្តីក្លែងបន្លំ រដ្ឋប្បវេណីរបស់គាត់ត្រូវបានរកឃើញថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានរំលោភលើដីកាតុលាការជាលើកទី២ ។ ចៅក្រម Arthur Engoron កាលពីសប្តាហ៍មុនបានពិន័យលោក ត្រាំ...
ហ្សឺណែវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) កាលពីថ្ងៃពុធបានអំពាវនាវឱ្យក្រុមហាម៉ាស់ ផ្តល់ភស្តុតាងនៃការចាប់ចំណាប់ខ្មាំង ដែលខ្លួនកំពុងឃុំឃាំង និងសុំឲ្យធ្វើការដោះលែងពួកគេទាំងអស់ ដោយហេតុផលប៉ះពាល់ដល់សុខភាព ។ WHO បានឲ្យដឹងថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) គួរតែត្រូវបានអនុញ្ញាតឱ្យ ទទួលបានការព្យាបាលភ្លាមៗ ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ពួកគេ...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងទទួលបន្ទុកកិច្ចការសហគមន៍ ដែនដី និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយប្រទេសម៉ុលដូវ៉ា និងរូម៉ានី ស្តីពីការបង្កើត “ច្រករបៀងបៃតង” សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ ។ “ច្រករបៀងបៃតង” ដែលត្រូវបានគ្រោងទុកនឹងតភ្ជាប់ ចំណុចឆ្លងកាត់ព្រំដែនផ្លូវនៃច្រក Reni...
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសម្តែងការខ្នះខ្នែង ដើម្បីរក្សាស្ថិរភាពទំនាក់ទំនងចិន-អាមេរិក ដែលបែកបាក់ដោយនិយាយ នៅក្នុងសារទៅកាន់អង្គការ មិនរកប្រាក់ចំណេញរបស់សហរដ្ឋអាមេរិកថា ទីក្រុងប៉េកាំង មានឆន្ទៈក្នុងការធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីគ្រប់គ្រងភាពខុសគ្នា និងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល។ យោងតាមទីភ្នាក់ងារព័ត៌មាន ស៊ីនហួរផ្លូវការបានឱ្យដឹងថា ទំនាក់ទំនងចិន និងអាមេរិក គឺមានសារៈសំខាន់ ចំពោះសន្តិភាពពិភពលោក និងជា “ជោគវាសនារបស់មនុស្សជាតិ”...
បរទេស៖ ការកសាងទីក្រុង ហូជីមិញ របស់ប្រទេសវៀតណាមទៅជា មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ គឺជាគម្រោងដ៏សំខាន់មួយរបស់ទីក្រុង ដោយសង្កត់ធ្ងន់យ៉ាងខ្លាំងលើ កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយអង្គការ និងអាជីវកម្មមកពីចក្រភពអង់គ្លេស។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសិក្ខាសាលាចែករំលែក បទពិសោធន៍ក្នុងការអភិវឌ្ឍន៍មជ្ឈមណ្ឌល ហិរញ្ញវត្ថុអន្តរជាតិជាមួយស្ថាប័នហិរញ្ញវត្ថុ និងវិនិយោគរបស់ចក្រភពអង់គ្លេស ធនាគារ និងធុរកិច្ចធំៗនៅទីក្រុងឡុងដ៍...
គ៊ែរ៖ សេដ្ឋវិទូអេហ្ស៊ីបបានឲ្យដឹងថា ការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ របស់ធនាគារកណ្តាលអាមេរិក បានបន្ថែមទៅលើបញ្ហានៃសេដ្ឋកិច្ចពិភពលោក ជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ ធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ ១១ ដងជាប់ៗគ្នាចាប់តាំងពីខែមីនា ឆ្នាំ២០២២ រហូតដល់ពួកគេឈានដល់ចន្លោះពី ៥,២៥ ភាគរយ និង ៥,៥០ភាគរយ ដែលនាំមកនូវអត្រាការប្រាក់ដល់កម្រិត ខ្ពស់បំផុតរបស់ពួកគេក្នុងរយៈពេលប្រហែល ២២ឆ្នាំ។ ទោះបីជាមានការកើនឡើងទាំងអស់នេះ ក្នុងនាមការទប់ស្កាត់អតិផរណាក៏ដោយ អត្រាអតិផរណាប្រចាំឆ្នាំនៅសហរដ្ឋអាមេរិក...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដាបានសម្តែងការខ្នះខ្នែង ក្នុងការឈានទៅរក “យុគសម័យថ្មី” នៃទំនាក់ទំនងទ្វេភាគីជាមួយកូរ៉េខាងត្បូង ជាមួយនឹងទំនាក់ទំនង បានប្រសើរឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីទីក្រុងសេអ៊ូល បានសន្យាដោះស្រាយវិវាទការងារ ក្នុងសម័យសង្គ្រាមដ៏រ៉ាំរ៉ៃជាមួយទីក្រុងតូក្យូ។ នៅក្នុងសារមួយលោក គីស៊ីដា បានផ្ញើទៅកាន់ការជួបជុំមួយក្នុងទីក្រុងតូក្យូ ដែលពាក់ព័ន្ធនឹងឥស្សរជននយោបាយ និងធុរកិច្ចមកពីប្រទេសទាំងពីរ លោកបានលើកឡើងថា “ប្រទេសជប៉ុន និងកូរ៉េខាងត្បូង គឺជាអ្នកជិតខាងដ៏សំខាន់សម្រាប់ធ្វើការរួមគ្នា...
បរទេស៖ យោងតាមមន្ត្រីក្នុងតំបន់ និងសាក្សីបានឱ្យដឹងថា អ្នកបើកយន្តហោះគ្មានកាតព្វកិច្ច របស់អាកាសចរណ៍ Alaska Airlines ម្នាក់ ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ង មនុស្សឃាតចំនួន ៨៣ ករណី បន្ទាប់ពីព្យាយាមធ្វើឱ្យធ្លាក់យន្តហោះ ក្នុងអំឡុងពេលហោះហើរលើអាកាស ដោយសារតែ “បញ្ហាផ្លូវចិត្ត” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច ក្រសួងសុខាភិបាល និងក្រសួងផែនការបានរួមគ្នាចេញប្រកាស ស្តីពី ការពង្រីកវិសាលភាព មូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ ដើម្បីផ្តល់ការថែទាំសុខភាព ៕
ភ្នំពេញ ៖ តាមរយៈសេចក្ដីថ្លែងសារព័ត៌មានរួមរវាងភាគីពាក់ព័ន្ធ មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការ WWF កម្ពុជា ប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិរក្សសត្វផ្សោតទឹកសាប ក្នុងប្រទេស។ ការប្តេជ្ញានេះ បន្ទាប់ពីកម្ពុជាបានចូលរួមកិច្ចប្រជុំជាអន្តរជាតិមួយស្តីពី «ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក» នៅប្រទេសកូឡំបី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ។ ក្នុងកិច្ចប្រជុំនោះក៏បានបង្ហាញវិដេអូបទចម្រៀង «ផ្សោតដួងចិត្ត»...