ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានលើកឡើងពីការចុះពិនិត្យ ស្ថានភាពសិទ្ធិមនុស្សជាប្រចាំ នៅកន្លែងឃុំឃាំង និងបានវាយតម្លៃថា គឺមានភាពល្អប្រសើរ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គ.ស.ម.ក។ នាឱកាសអនុញ្ញាតឲ្យលោក Igor Driesmans ឯកអគ្គរដ្ឋទូត នៃស្ថានប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៥...
បរទេស៖ កាសែតDer Spiegel បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីថា រដ្ឋាភិបាលអាល្លឺម៉ង់ បានពិនិត្យតែពីរដងប៉ុណ្ណោះ កន្លែងដែលអាវុធដែលខ្លួនបានបញ្ជូន ទៅក្រៅប្រទេសក្នុងឆ្នាំ២០២៣ បានបញ្ចប់។ ទន្ទឹមនឹងនេះ ជំនួយយោធាដ៏ធំរបស់ ទីក្រុងប៊ែរឡាំងដល់ទីក្រុងគៀវ ក៏ត្រូវបានទុកចោល ដោយមិនមានការត្រួតពិនិត្យផងដែរ ដោយអ្នកបង្កើតគោលនយោបាយអាល្លឺម៉ង់ ពឹងផ្អែកលើការធានាពីមន្ត្រីអ៊ុយក្រែនប៉ុណ្ណោះ។ ក្រសួងសេដ្ឋកិច្ចបានផ្តល់ព័ត៌មាននេះ ជាការឆ្លើយតបទៅនឹងសំណើរបស់សមាជិក Bundestag លោក Sevim...
ប៉េកាំង៖ បេសកជនចិន នៅថ្ងៃសុក្របានព្រមានអំពី ផលវិបាកនៃការបណ្តេញប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សា ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃបទឈប់បាញ់ជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ជិត ១០០ថ្ងៃនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលដែលកំពុងបន្ត មនុស្សជាង ២៣,០០០នាក់នៅហ្គាហ្សា និងជាង ២០០នាក់នៃអង្គការសហប្រជាជាតិ និងអ្នកកាសែតបានបាត់បង់ជីវិត ហើយ ៩០ភាគរយនៃប្រជាជន នៅតំបន់ហ្គាហ្សាត្រូវបានផ្លាស់ទីលំនៅ។ តំណាងអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។ ទាក់ទងនឹងវោហាសាស្ត្រនៃ...
ភ្នំពេញ៖ ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះ «គោលនយោបាយចិនមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឲ្យប្រទេសចិនទាំងមូល។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ ការបញ្ជាក់ជាថ្មីរបស់កម្ពុជា ដែលជាមិត្តដែកថែបចិននេះ បន្ទាប់ពីកោះតៃវ៉ាន់កាលពីថ្ងៃ១៣ មករា បានរៀបចំការបោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មី។...
យូអិន៖ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការសន្តិភាព លោក Jean-Pierre Lacroix បានជំរុញឱ្យប្រទេសលីបង់ និងអ៊ីស្រាអែល កាត់បន្ថយភាពតានតឹង នៅតាមព្រំដែនរបស់ពួកគេ។ លោក Lacroix បានធ្វើការហៅទូរស័ព្ទនៅចុងបញ្ចប់ នៃដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់លោកទៅកាន់ប្រទេសលីបង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារ សារព័ត៌មានជាតិរបស់ប្រទេសលីបង់។ លោក Lacroix បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងបន្តជំរុញឱ្យតួអង្គទាំងអស់...
តូក្យូ៖ អ្នកការទូតកំពូលរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាឲ្យដឹងថា ប្រទេសទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយបញ្ហាទាក់ទង នឹងប្រទេសចិន និងលើសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពជុំវិញកោះតៃវ៉ាន់។ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa ក៏បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីបានយល់ព្រមជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដើម្បីធ្វើការឆ្ពោះទៅរក “ជោគជ័យ” នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចុងឆ្នាំនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាធនាគារអភិវឌ្ឍន៍ថ្មី BRICS ហៅកាត់ថា NDB បានប្រកាសពីការអនុម័តប្រាក់កម្ចីចំនួន ៥០០លានដុល្លារ ដើម្បីផ្តល់មូលនិធិ ដល់គម្រោងផ្លូវជនបទក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា។ មូលនិធិនេះនឹងត្រូវបាន ប្រើប្រាស់ក្រោមគំនិតផ្តួចផ្តើម Mukhyamantri Gram Sadak Yojana នេះបើយោងតាមធនាគារ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានបញ្ជាក់ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងគៀវកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលរបស់លោកនឹងផ្គត់ផ្គង់ អ៊ុយក្រែននូវជំនួយយោធាចំនួន២,៥ពាន់លានផោនឬត្រូវជា ៣,២ពាន់លានដុល្លារ ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់។ ប្រភពដដែលបានសរសេរទៀតថា វាគឺជាការប្តេជ្ញាចិត្តជំនួយយោថា ប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់ចក្រភពអង់គ្លេស ចាប់តាំងពីការចាប់ផ្តើមនៃការ វាយលុករបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២។ កញ្ចប់ជំនួយដែលនឹងចាប់ផ្តើម ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ក្នុងខែមេសា ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ Downing...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានសម្រេចអនុវត្តវិន័យចំពោះ លោកវរសេនីយ៍ទោ ថុន សុផាន់ណារិទ្ធ នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ៕
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញផែនការស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ គណៈបញ្ជាការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ ដឹកនាំដោយ លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី...