ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការចុះពិនិត្យ ពន្ធនាគារខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តដំណើរពីក្រុងតាខ្មៅ ឆ្ពោះទៅកាន់ក្រុងសំពៅពូន ដើម្បីសួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិ និងពិនិត្យស្ថានភាពច្រាំងទន្លេ ជាប់ព្រំដែនប្រទេសវៀតណាម។ បេសកកម្មនៅក្រុងសំពៅពូន របស់លោកបណ្ឌិត មានការអញ្ជើញចូលរួមពីលោក ឡាំ...
ភ្នំពេញ៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានអះអាងថា នៅពេលស្ទឹងពោធិ៍សាត់១ កំពុងដំណើរការសាងសង់ ក្រោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញបើកដ្ឋានសម្ពោធកាលពីខែ កុម្ភៈ ឆ្នាំ២០២៣នោះ នៅពេលបញ្ចប់ការសាងសង់ នឹងជួយស្តុកទឹកបានរហូតទៅដល់ ១០០លានម៉ែត្រគូប ដើម្បីបានផ្តល់ទឹកឲ្យប្រជាកសិករ បានបង្កង្កើនផលស្រូវបានរាប់ម៉ឺនហិកតា។ លោក ខូយ...
ភ្នំពេញ៖ លោកសន្តិបណ្ឌិត គៀត ច័ន្ចថារិទ្ឋ រដ្ឋលេខាធិការក្រសួងមហាផ្ចៃ និងក្រុមការងារ នៅថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ អញ្ជើញចុះត្រួតពិនិត្យកន្លែងប្រថាប់ត្រាថ្មី ទូរឡាន ម៉ូតូ និងរទេះ ចេញ -ចូល ដើម្បីកាត់បន្ថយការកក់ស្ចះអ្នកដំណើរចេញ -ចូល ប្រទេស តាមទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ លោក សន្តិបណ្ឌិត...
បរទេស៖ យន្តហោះយោធាមួយគ្រឿងរបស់វៀតណាម បានជួបឧបទ្ទវហេតុធ្លាក់ភ្លាមៗ នៅតំបន់ជុំវិញខេត្ត Quang Nam ភាគកណ្តាលព្រឹកថ្ងៃអង្គារ។ របាយការណ៍បឋមបញ្ជាក់ថា ការធ្លាក់នេះ បានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ តែមិនមានមនុស្សរងគ្រោះឡើយ ។ យោងតាមសារព័ត៌មាន Vietnam news ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកវរសេនីយ៍ឯក Hoàng Trung...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំសហការី រាយការណ៍ពីវឌ្ឍនភាពរបស់ ក្រសួងស្តីពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាដែលដឹកនាំដោយលោកស្រី ឡោក...
តូក្យូ៖ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី នៅថ្ងៃចូលឆ្នាំថ្មីនៅភាគកណ្តាលប្រទេសជប៉ុន បានកើនឡើងដល់ ១៦៨ នាក់កាលពីថ្ងៃច័ន្ទ ដោយមានជាង ៣០០ នាក់កំពុងបាត់ខ្លួន ដោយសារតែព្រិល និងភ្លៀងរារាំងប្រតិបត្តិការជួយសង្គ្រោះ និងការខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរអ្នករស់រានមានជីវិតទៅកាន់សណ្ឋាគារ ចំពេលមានការភ័យខ្លាចនៃ ការរីករាលដាលនៃកូវីដ-១៩ នៅក្នុង មជ្ឈមណ្ឌលជម្លៀស។ រដ្ឋាភិបាលខេត្តបានឲ្យដឹងថា ចំនួនមនុស្សដែលបាត់ខ្លួន បានបានកើនឡើងជាង ១០០នាក់ទៀត...
ABI DHABI៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងជួបជាមួយមេដឹកនាំអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទនេះ នៅមុនពេលធ្វើដំណើរ ទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ដែលជាផ្នែកមួយនៃការកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់សង្រ្គាមនៅហ្គាហ្សា ដែលកំពុងរីករាលដាលទៅជាជម្លោះនៅក្នុងតំបន់ ។ លោក Blinken នឹងជួបពិភាក្សាអំពីការវាយប្រហារ...
ភ្នំពេញ៖ លើកយកបទពិសោធន៍ ការប្រឡងជ្រើសរើសនាយទាហាន ក៏ដូចជាការប្រៀបធៀបទៅ ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្តេចធ្លាប់បានចាត់តាំងក្រុមការងារ ឲ្យតាមដានឃ្លាំមើលលើបណ្តាញសង្គម ទប់ស្កាត់ការបែកធ្លាយវិញ្ញាសា នៅមុនការប្រឡង រហូត២៤ម៉ោង ។ ការរំលឹកបទពិសោធន៍ផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេសA ជាសិស្សបានប្រឡងសញ្ញាបត្រ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហាញទំនុកចិត្តថា រុស្ស៊ីអាចចាញ់សង្គ្រាម ហើយបានព្រមានថា សង្រ្គាមនៅអ៊ុយក្រែន បានបង្ហាញថា អឺរ៉ុបគួរតែអភិវឌ្ឍការផលិត អាវុធរួមគ្នាជាមួយអ៊ុយក្រែន និងសាងសង់ឃ្លាំងអាវុធ គ្រប់គ្រាន់សម្រាប់ការពារខ្លួន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Zelenskyy ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការវាយតម្លៃសម្ងាត់ពីទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ការពារជាតិឬDIA នៅទីក្រុងវ៉ាស៊ីនតោន បានរកឃើញថា កងកម្លាំងអ៊ីស្រាអែលគឺពិបាក នឹងជោគជ័យខ្លាំងណាស់ក្នុងសង្គ្រាម ជួរមុខពីរប្រឆាំងនឹងក្រុមហាម៉ាសនៅហ្គាហ្សា និងហេសបូឡានៅលីបង់ ។ កងកម្លាំងការពារអ៊ីស្រាអែល ដែលហៅកាត់ថា IDF បានចូលរួមក្នុងការផ្លាស់ប្តូរការ បាញ់ប្រហារជាមួយពួក សកម្មប្រយុទ្ធហេបូឡាចាប់តាំងពី ការចាប់ផ្តើមនៃសង្គ្រាមជាមួយ ក្រុមហាម៉ាសក្នុងខែតុលា។ ជាដំបូងមានកម្រិតក្នុងទំហំ ការវាយលុកមូលដ្ឋានចារកម្មអ៊ីស្រាអែល...