ប៉េកាំង៖ បេសកជនចិន កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខ ធ្វើការកែតម្រូវជាចាំបាច់ ចំពោះរបបដាក់ទណ្ឌកម្មអាហ្វហ្គានីស្ថាន ដោយមើលឃើញពីស្ថានភាពនៅលើដី ក្នុងប្រទេសនេះ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការអំពាវនាវនៅក្នុងការពន្យល់ នៃការបោះឆ្នោតបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខ បានអនុម័តសេចក្តីសម្រេច ដើម្បីបន្តអាណត្តិនៃក្រុមត្រួតពិនិត្យ ដែលគាំទ្រគណៈកម្មាធិការទណ្ឌកម្មអាហ្វហ្គានីស្ថាន។ លោកបានលើកឡើងថា អាហ្វហ្គានីស្ថានកំពុងស្ថិតក្នុង ដំណាក់កាលសំខាន់នៃ ការកសាងឡើងវិញដោយសន្តិវិធី។...
តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន អង់គ្លេស និងអ៊ីតាលី បានព្រមព្រៀងគ្នាបង្កើតស្ថាប័ន សម្របសម្រួលមួយ ដើម្បីដំណើរការផែនការរបស់ពួកគេ ដើម្បីរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយ ដែលជាជំហានសំខាន់មួយ ក្នុងការដាក់ឱ្យអនុវត្តគម្រោងនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara និងសមភាគីអង់គ្លេស និងអ៊ីតាលី លោក Grant Shapps និង Guido Crosetto...
ភ្នំពេញ៖ គិតចាប់ពីថ្ងៃ១៤ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះផ្សព្វផ្សាយ ដល់ក្រុមគោលដៅដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នៅទូទាំងប្រទេសបានចំនួនជាង១.៣សែននាក់ ខណៈក្រុមគោលដៅជិត ១០ម៉ឺននាក់បានចុះឈ្មោះជាសមាជិក។ បើតាម លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការចុះសមាជិក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញឱ្យដឹងថា ប្រទេសរុស្ស៊ីកំពុងដាក់ពង្រាយ សមាជិកសេវាកម្មជាងកន្លះលាននាក់ រួមទាំងអ្នកស្ម័គ្រចិត្តជាច្រើននាក់ នៅក្នុងតំបន់ប្រយុទ្ធនៃជម្លោះ ជាមួយនឹងប្រទេសអ៊ុយក្រែន។ ថ្លែងក្នុងអំឡុងកម្មវិធីសំណួរចម្លើយ របស់គាត់កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំរុស្ស៊ីត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយ លើការត្អូញត្អែរថាអ្នកស្ម័គ្រចិត្តយោធាជារឿយៗ ពឹងផ្អែកលើជំនួយដែលរៃអង្គាសប្រាក់ ដោយប្រជាពលរដ្ឋរបស់ពួកគេ ជាជាងការគាំទ្រពីរដ្ឋ។ លោក Putin...
បរទេស៖ មេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបើកការចរចាចូលជាសមាជិក ជាមួយអ៊ុយក្រែន និងម៉ុលដូវ៉ា បន្ទាប់ពីនាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban ដែលបានគម្រាមប្រើវេតូ ការសម្រេចចិត្តនេះ បដិសេធមិនអោយបោះឆ្នោត។ យោងតាមការចេញផ្សាយរបស់ RT លោក Orban និងអ្នកផ្សេងទៀតបានធ្វើការតវ៉ាថា រដ្ឋាភិបាលក្រុងកៀវត្រូវតែដោះស្រាយ អំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់ មុននឹងចូលរួមក្នុងប្លុកនេះបាន។ ការសម្រេចចិត្តនេះត្រូវបានប្រកាសបន្ទាប់ពី ការជជែកដេញដោលរយៈពេលប្រាំបីម៉ោង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលក្រុងមូស្គូ លោក Sergey Sobyanin បាននិយាយកាលពីព្រឹក ថ្ងៃព្រហស្បតិ៍ម្សិលមិញថា កងកម្លាំងអ៊ុយក្រែនបានធ្វើការប៉ុនប៉ង មួយផ្សេងទៀតដើម្បីវាយប្រហាររដ្ឋធានីរុស្ស៊ី។ លោក Sobyanin បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកចំនួន ២គ្រឿង ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារ ដែនអាកាសលើសង្កាត់ Naro-Fominsk ។ ទិន្នន័យបឋមបង្ហាញថា មិនមានការខូចខាតណាមួយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir PUtin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចោទប្រកាន់ថារុស្ស៊ី បានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដល់សហភាពអឺរ៉ុបគឺ ជារឿងដែលមិនសមហេតុសមផល ពេញលេញនោះទេ។ ការធ្លាក់ចុះនៃការនាំចេញហ្គាស ទៅកាន់ប្លុកដែលបណ្តាលឱ្យ មានវិបត្តិថាមពលអូសបន្លាយមិនមែន ជាកំហុសរបស់ទីក្រុងមូស្គូនោះទេ ប៉ុន្តែជារបស់បណ្តាប្រទេសដែលបាន សម្រេចចិត្តបោះបង់ចោលថាមពលរុស្ស៊ី នេះបើយោងតាមការបញ្ជាក់ បន្ថែមដោយលោក Putin បានសង្កត់ធ្ងន់បែបនេះ។...
បរទេស៖ មន្ទីរពេទ្យទូទៅប៉ូលីស ក្នុងប្រទេសថៃ បានរំលឹកឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមិនអាចបង្ហាញព័ត៌មានលម្អិត អំពីស្ថានភាពសុខភាព ឬការព្យាបាលរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននោះទេ ដោយលើកឡើងពីសិទ្ធិរបស់លោក ថាក់ស៊ីន ក្នុងនាមជាអ្នកជំងឺ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យរបស់មន្ទីរពេទ្យលោកស្រី...
បរទេស៖ កាសែត Bild របស់អាល្លឺម៉ង់ បានរាយការណ៍កាលពីថ្ងៃពុធ ដោយលើកឡើងពីការវិភាគរបស់ខ្លួន អំពីស្ថានភាពនៃកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋថា កងទ័ពអាល្លឺម៉ង់មិនមានកម្លាំង ឬឧបករណ៍ដែលត្រូវការដើម្បីការពារប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាពនោះទេ។ កាសែតនេះ ក៏បានពិនិត្យមើលការព្រមានដែលបាន ចេញកាលពីសប្តាហ៍មុនដោយ ប្រធានអធិការប្រដាប់អាវុធ Carsten Breurer ដែលជាមន្ត្រីយោធាលំដាប់កំពូល របស់ប្រទេសអាល្លឺម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ...
ប៊ូដាប៊ែស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានឲ្យដឹងថា អ៊ុយក្រែនមិនទាន់ត្រៀមខ្លួន សម្រាប់កិច្ចពិភាក្សាសមាជិកភាព ជាមួយសហភាពអឺរ៉ុប នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានបន្ថែមថា ការចូលជាសមាជិកយ៉ាងឆាប់រហ័សរបស់ខ្លួន ទៅកាន់ប្លុកនេះនឹងមានផលវិបាក ដែលមិនអាចទាយទុកជាមុនបាន ដែលមិនបម្រើផលប្រយោជន៍នៃប្រទេសហុងគ្រី ឬសហភាពអឺរ៉ុប។ សមាជិកភាពសហភាពអឺរ៉ុប “មិនមែនជាចំណងជើង ដែលអាចត្រូវបានបរិច្ចាគនោះទេ វាមានលក្ខខណ្ឌថេរ”...