ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានចេញទណ្ឌកម្មប្រឆាំងនឹងបុគ្គលចំនួន ១១ និងអង្គភាពចំនួន ៤ នៅក្នុងប្រទេសអ៊ីរ៉ង់ ជុំវិញតួនាទីរបស់ពួកគេក្នុងការស្លាប់របស់ Mahsa Amini នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការស្លាប់របស់ស្រ្តីជនជាតិអ៊ីរ៉ង់អាយុ ២២ឆ្នាំរូបនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ ជាអន្តរជាតិក្នុងខែនេះ ហើយបានបង្កឱ្យមាន ភាពចលាចលក្នុងសង្គម និងការតវ៉ាយ៉ាងខ្លាំងក្លា នៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សរាប់សិបនាក់។ ទណ្ឌកម្មរបស់សហភាពអឺរ៉ុប...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងធ្វើដំណើរទៅកាន់ខេត្ត៤ ដោយប្រើរយៈពេល៥ថ្ងៃ ៤យប់ ។ ខេត្តទាំងនោះរួមមាន ៖ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់។ នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ សម្តេចតេជោ បានសរសេរតាមទំព័រហ្វេសបុកថា «បន្ទាប់ពីទទួលប្រធានាធិបតីទីម៉ឡេស ថ្ងៃ២០...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែលគួរតែចាប់ផ្តើម ផ្គត់ផ្គង់ជំនួយយោធាដល់អ៊ុយក្រែន នេះបើតាមរដ្ឋមន្ត្រីក្រសួងកិច្ចការ ជនភៀសខ្លួន Nachman Shai បានប្រកាសនៅលើបណ្ដាញ Twitter កាលពីថ្ងៃអាទិត្យ ដោយអះអាងថា អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានផ្ទេរមីស៊ីលផ្លោងទៅឱ្យរុស្ស៊ី។ អ្នកនយោបាយរូបនេះ បានសរសេរលើបណ្ដាញ Twitter ឲ្យដឹងថា “លែងមានការសង្ស័យទៀតហើយថា តើអ៊ីស្រាអែលគួរឈរនៅកន្លែងណាក្នុងជម្លោះបង្ហូរឈាមនេះ។ ដល់ពេលហើយសម្រាប់អ៊ុយក្រែន ក្នុងការទទួលបានជំនួយយោធា ដូចដែលសហរដ្ឋអាមេរិក...
“ទឹកដីគឺជាប្រជាជន ប្រជាជនគឺជាទឹកដី” “ចាំបាច់ត្រូវប្រកាន់ខ្ជាប់ ការធានានិងកែលម្អជីវភាព រស់នៅរបស់ប្រជាជន ក្នុងដំណើរការអភិវឌ្ឍ លើកទឹកចិត្តឱ្យប្រជាជនរួមគ្នា ធ្វើការតស៊ូព្យាយាមដើម្បីបង្កើត ជីវភាពរស់នៅដ៏ល្អបវរ និងសម្រេចបាននូវក្តីប្រាថ្នា របស់ប្រជាជនចំពោះជីវភាព រស់នៅដ៏ល្អបវរ” ។ ថ្ងៃទី១៦ ខែតុលា សមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានសម្ពោធបើកនៅក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការនៃ...
សមាជបក្សកុម្មុយនីស្តចិន លើកទី២០ បានបើកធ្វើនៅវិមានសភាប្រជាជន ក្រុងប៉េកាំងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៦ ខែតុលា ។ ប្រព័ន្ធសារព័ត៌មានពិភពលោក បានផ្តោតការយកចិត្តទុកដាក់ លើសមាជបក្សកុម្មុយនីស្តចិន លើកទី២០ ដោយបានលើកឡើងថា សមាជលើកនេះនឹងមានឥទ្ធិពល យ៉ាងជ្រាលជ្រៅ និងវែងឆ្ងាយចំពោះពិភពលោក។ ថ្ងៃទី១៦ ខែតុលា កាសែត Asahi Shinbun ជប៉ុនបានចុះផ្សាយបទអត្ថាធិប្បាយថា...
ម៉ូស្គូ៖ ក្រសួងការពារជាតិបេឡារុស្ស បានឲ្យដឹងថា ទាហានរុស្ស៊ីជិត ៩០០០នាក់ នឹងត្រូវឈរជើងនៅក្នុងប្រទេសនេះ ជាផ្នែកមួយនៃក្រុមកងកម្លាំងក្នុងតំបន់ ដើម្បីការពារព្រំដែនរបស់ខ្លួន។ លោក Valeriy Revenko ប្រធាននាយកដ្ឋានសហប្រតិបត្តិការ យោធាអន្តរជាតិរបស់ ក្រសួងបានសរសេរនៅលើ Twitter ថា “រថភ្លើងកងទ័ពដំបូងជាមួយទាហានរុស្ស៊ី ដែលជាផ្នែកមួយនៃ កងកម្លាំង បានចាប់ផ្តើមមកដល់ប្រទេសបេឡារុស្ស” ។ នៅក្នុងនោះដែរ...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា មេដឹកនាំជប៉ុន និងអូស្ត្រាលី គ្រោងនឹងចេញផ្សាយសេចក្តីប្រកាសថ្មីមួយ ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ នៅពេលមេដឹកទាំងពីរជួបគ្នា នៅចុងសប្តាហ៍ក្រោយ ចំពេលមានការកើនឡើងនៃអំណាចយោធា និងការអះអាងដែនសមុទ្ររបស់ប្រទេសចិន។ សេចក្តីប្រកាសដែលបញ្ជាក់ពីសារៈសំខាន់នៃ “ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ” ទំនងជាត្រូវបានប្រកាស ដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងសមភាគីអូស្ត្រាលីលោក Anthony Albanese ដែលគ្រោងនឹងធ្វើកិច្ចចរចា នៅថ្ងៃសៅរ៍នៅទីក្រុង...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim news នៅថ្ងៃនេះបានចេញផ្សាយថា ប្រទេសអ៊ីរ៉ង់បានជោគជ័យ ក្នុងការធ្វើទំនើបកម្មអាវុធការពារ ដែនអាកាសប្រភេទ Bavar-373 របស់ខ្លួន ទៅក្នុងចំងាយថ្មីដល់ទៅ ៣០០គីឡូម៉ែត្រហើយ។ ការអាប់ក្រេតនេះធ្វើឡើង ជាមួយនឹងប្រព័ន្ធការពារដែនអាកាស ប្រឆាំងមីស៊ីលដែលជាផលិតផល ក្នុងស្រុករបស់ខ្លួន ហើយអ៊ីរ៉ង់ក៏បានធ្វើការ តេស្តរួចរាល់ហើយដែរ ។ រំលឹកដែរថា អាវុធប្រភេទនេះ Bavar-373...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងនាំចេញទៅកាន់ប្រទេសឥណ្ឌា នូវអង់តែនបំបាំងកាយ ដែលបំពាក់នៅលើនាវាពិឃាត របស់កងកម្លាំងស្វ័យការពារដែនសមុទ្រ ខណៈដែលប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ ប្រសិនបើបានសម្រេច វានឹងក្លាយជាករណីនាំចេញ លើកដំបូងក្រោមកិច្ចព្រមព្រៀងជប៉ុន-ឥណ្ឌា ស្តីពីឧបករណ៍ការពារជាតិ និងការផ្ទេរបច្ចេកវិជ្ជាដែលបាន ចុះហត្ថលេខាក្នុងឆ្នាំ២០១៥។ ប្រភពបានឲ្យដឹងថា ការនាំចេញដែលបានរំពឹងទុក គឺមានបំណងជំរុញឱ្យឥណ្ឌា កាត់បន្ថយការពឹងផ្អែកលើរុស្ស៊ី ក្នុងការទិញឧបករណ៍យោធា និងជំរុញទំនាក់ទំនងការពារជាតិរវាងជប៉ុន និងឥណ្ឌាចំពេលមានការកើនឡើង...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ទឹកជំនន់នៅក្នុងពេលថ្មីៗនេះ នៅក្នុងប្រទេសនេហ្ស៊ីរីយ៉ា បានបង្កទៅជាគ្រោះមហន្តរាយធម្មជាតិ ដ៏អាក្រក់បំផុតមួយ ខណៈដែលវាបានប៉ះពាល់ទៅដល់រដ្ឋជាច្រើននៅទូទាំងប្រទេសហើយ មនុស្សប្រមាណជាជាង ៦០០នាក់មកហើយ ដែលបានបាត់បង់ជីវិត។ ទឹកជំនន់លើកនេះត្រូវបាន គេចាត់ទុកថាជាទឹកជំនន់ដ៏អាក្រក់បំផុត សម្រាប់ប្រជាជាតិអាហ្វ្រិកមួយនេះ និងមិនធ្លាប់មានឡើយក្នុងរយៈពេល ជាងមួយទសវត្សចុងក្រោយនេះ ដោយក្នុងនោះមនុស្សប្រមាណជា ១,៣លាននាក់ទៀតកំពុងត្រូវបានជន្លៀសចេញពីផ្ទះសំបែង ហើយលំនៅដ្ឋានជាង ២០ម៉ឺនត្រូវបានបំផ្លាញ។...