ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ឲ្យដឹងថា ជំងឺ កូវីដ១៩ បានសម្លាប់មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលចំនួន២រូប ក្នុងនោះមានអនុប្រធានទី១ រដ្ឋសភាម្នាក់ និងមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានម្នាក់ ក្នុងចំណោមពលរដ្ឋស្លាប់សរុបជាង ៣ពាន់នាក់។ ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយកម្មករកម្មការិនីនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោបានទម្លាយឲ្យដឹងថា ក្នុងរយៈពេលដ៏ខ្លីកូវីដ១៩ បានសម្លាប់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជាបានថ្លែងប្រកាសឱ្យអនុវត្តន៍ កម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ ដោយត្រូវគិតទៅតាមចំនួនកូនក្នុងផ្ទៃ។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ កំពុងដំណើរការអាជីវកម្មនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នេះ បានអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងលោកទឹកកខ្វក់ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលគម្រោងនេះគ្រោងចំណាយថវិកា សាងសង់អស់ប្រមាណជាង ២២លានដុល្លារអាមេរិក ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អង្គការណាតូបានប្រកាសថា នឹងបង្កើនចំនួនយោធានៅក្នុងកម្រិត ប្រកាសអាសន្នកម្រិតខ្ពស់ព្រមទាំង ការផលិតអាវុធបន្ថែមទៀតផង។ សេចក្តីថ្លែងការណ៍ដែលត្រូវបាន ធ្វើឡើងដោយអគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ពោលគឺនៅមុន២ថ្ងៃនៃកិច្ចប្រជុំកំពូល ថ្នាក់រដ្ឋមន្ត្រីការពារជាតិ របស់អង្គការណាតូដែលគ្រោងធ្វើ នៅក្នុងប្រទេសប្រ៊ូសែលហើយក៏មានការចូលរួម ពីសំណាក់ក្រុមហ៊ុនអ្នកផលិតអាវុធធំៗ របស់ពិភពលោកចំនួន២០ផងដែរ។ លោក Stoltenberg បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានថា អង្គការណាតូបានរៀបចំផែនការថ្មី...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Alexander Lukashenko បានថ្លែងកាលពីថ្ងៃម្សិលមិញថា ប្រទេសបេឡារូសបានចាប់ផ្តើម ទទួលយកអាវុធនុយក្លេអ៊ែរ ពីប្រទេសរុស្សីហើយដែលជឿជាក់ថា ជាអាវុធមានកម្លាំងខ្លាំងជាងគ្រាប់បែក ដែលអាមេរិកធ្លាប់បានទំលាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីកាលពីឆ្នាំ១៩៤៥ ដល់ទៅ៣ដង។ យោងតាមការចេញផ្សាយរបស់ The VOA News បានឲ្យដឹងថានេះគឺជាសកម្មភាព ចល័តគ្រាប់បែកប្រល័យលោកលើកទី១ របស់រុស្សីទៅកាន់ប្រទេសក្រៅ ទោះបីជាមានចំងាយបាញ់ជិត និងកម្លាំងតិចជាងអាវុធនុយក្លេអ៊ែរធម្មតាក្តី ប៉ុន្តែវាសាកសមសម្រាប់ប្រើប្រាស់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងត្រូវធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិននៅថ្ងៃសុក្រនេះ ហើយបន្ទាប់ពីបានពន្យាពេលនៃ បេសកកម្មនេះតាំងតែពីកុម្ភៈកន្លងមក។ យោងតាមការចេញផ្សាយរបស់ VOA News បានឲ្យដឹងថាកន្លងមកលោករដ្ឋមន្ត្រី បានរៀបចំផែនការមកបំពេញទស្សនកិច្ច នៅចិនម្តងហើយកាលពីខែកុម្ភៈ តែត្រូវបានផ្អាកទៅវិញដោយសារ ព្រឹត្តិការណ៍បាញ់ទំលាក់បាឡុងស៊ើបករណ៍ ដែលអាមេរិកចោទប្រកាន់ថា ជាកម្មសិទ្ធរបស់រដ្ឋាភិបាលប៉េកាំង ហើយទស្សនកិច្ចលើកនេះធ្វើឡើង នៅចំពេលដែលទំនាក់ទំនងរវាង ប្រទេសមហាយក្សទាំងពីរ បានធ្លាក់ដល់កម្រិតទាបបំផុតមួយ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីរុស្សីលោក Vladimir Putin និងនាយករដ្ឋមន្ត្រីគុយបា Manuel Marrero ដែលកំពុងបំពេញទស្សនកិច្ចនៅរុស្សី បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបង្កើនភាពស៊ីជម្រៅ ឲ្យកាន់តែខ្លាំងក្លាថែមទៀតរវាងគ្នា។ នៅក្នុងឱកាសនៃជំនួបគ្នាជាមួយនឹងលោក Marrero លោក Putin បានធ្វើការថ្លែងការណ៍បែបនេះថា៖ ជាក់ស្តែងយើងមិនចាំបាច់សង្កត់ធ្ងន់ លើលក្ខណៈពិសេស នៃសម្ព័ន្ធមិត្ត ដ៏យូរអង្វែងនៃទំនាក់ទំនងរបស់យើង ដែលបានកើតឡើងជាច្រើន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងរំលឹកដល់កម្មករ-កម្មការិនី ឲ្យចាត់ទុករោងចក្រជាឆ្នាំងបាយរួម ខណៈបើថៅកែបិទរោងចក្រ អ្នកដែលបាត់បង់ផលប្រយោជន៍មុនគេ គឺកម្មករ-កម្មការិនី ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ នាថ្ងៃ១៤ មិថុនានេះ ជាថ្មីម្តងទៀត សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសម្ដេចចង់បានគឺ រោងចក្រមួយជាសហគមន៍សុខសាន្ត...
ស៊ូវ៉ា៖ អ្នកប្រាជ្ញម្នាក់ បានថ្កោលទោសការបង្ហូរចោល នូវទឹកសំណល់វិទ្យុសកម្ម ដែលគ្រោងទុករបស់ប្រទេសជប៉ុន ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលកង្វក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kalinga Seneviratne សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ South Pacific បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយស៊ីនហួក្នុងទីក្រុងស៊ូវ៉ា រដ្ឋធានីហ្វីជីថា “ការចម្លងរោគ នឹងប៉ះពាល់ដល់តំបន់សន្ធិសញ្ញា...
ហ្វ្រែងហ្វឺត៖ សមយុទ្ធទ្រង់ទ្រាយធំរបស់អង្គការណាតូ ដែលបានចាប់ផ្ដើមកាលពីថ្ងៃចន្ទ គ្រោងនឹងបង្កការរំខាន ដ៏ធំដល់ជើងហោះហើរ ដឹកអ្នកដំណើរក្នុងប្រទេសអាល្លឺម៉ង់ ដោយបង្កើនការព្រួយបារម្ភ ពីអ្នកដំណើរតាមផ្លូវអាកាស និងអ្នកតវ៉ាផងដែរ។ លោក Jens Bischof ប្រធានក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Eurowings របស់ក្រុមហ៊ុន Lufthansa Group បានឲ្យដឹងថា លោកមានការព្រួយបារម្ភ អំពីការដួលរលំនៃសមយុទ្ធ ដែលបាននាំឱ្យមានការបិទ និងការរឹតបន្តឹងយ៉ាងខ្លាំង...