ភ្នំពេញ៖ យោងតាមរយៈតារាងផ្លូវការរបស់ SeaGames 2023 បានបង្ហាញលទ្ធផលថា គិតត្រឹមម៉ោង ១១និង៩នាទីព្រឹកថ្ងៃ១០ ឧសភានេះ ថៃបានឈរនៅលំដាប់លេខរៀងទី១ ក្នុងការដណ្តើមបាន មេដាយច្រើនជាងគេដល់៤០គ្រឿង ក្នុងចំណោមមេដាយសរុប១១៦គ្រឿង ខណៈវៀតណាម និងកម្ពុជាទទួលបានមេដាយ៣៩គ្រឿងដូចគ្នា ប៉ុន្តែមេដាយសរុបខុសគ្នាគឺថា វៀតណាមបាន១២៧គ្រឿង ក្នុងពេលកម្ពុជាទទួលបាន១១៩គ្រឿង ៕
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញសេចក្ដីណែនាំស្ដីពី កិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិក បានប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មី ដែលមានទឹកប្រាក់ចំនួន ១,២ពាន់លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែន ដើម្បីបង្កើនការការពារដែនអាកាសរបស់ប្រទេស និងផ្តល់ឱ្យប្រទេសនេះនូវគ្រាប់កាំភ្លើងធំបន្ថែម ។ គេបានដឹងថា អ៊ុយក្រែន កំពុងត្រៀមខ្លួនសម្រាប់ការវាយលុក និទាឃរដូវដែលរំពឹងទុកខ្ពស់ប្រឆាំងនឹង ការឈ្លានពានរបស់កងទ័ពរុស្ស៊ី...
ព្រឹកថ្ងៃទី៨ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយប្រតិភូដែលចូលរួមមហាសន្និបាត មិត្តភាពនៃសមាគមជនជាតិចិន និងអាណិកជនចិនពិភពលោកលើកទី១០ នៅវិមានសភាប្រជាជនក្រុងប៉េកាំង ព្រមទាំងតំណាងឱ្យមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកទាំងអស់គ្នា ក៏ដូចជាសម្តែងការសួរសុខទុក្ខ យ៉ាងស្មោះចំពោះជនជាតិចិន និងអាណិកជនចិនលើពិភពលោក ។ លោក...
នៅថ្ងៃទី៩ ខែឧសភា រដ្ឋាភិបាលកាណាដាបានប្រកាសថា មន្រ្តីការទូតមួយរូបនៃស្ថានអគ្គកុងស៊ុលចិន ប្រចាំនៅទីក្រុងតូរ៉ុនតូជា “បុគ្គលមិនត្រូវបានស្វាគមន៍” ។ ប្រទេសចិនបានសម្តែងការថ្កោលទោស យ៉ាងខ្លាំងនិងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ ហើយបានលើកឡើងការ តវ៉ាយ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លា ចំពោះភាគីកាណាដារួចហើយ ។ សំដៅចំពោះទង្វើគ្មានហេតុផល របស់ប្រទេសកាណាដា ប្រទេសចិនបានសម្រេចចិត្តចាត់ វិធានការតបតវិញដោយចាត់ទុកលោកស្រី Jennifer Lalonde កុងស៊ុលនៃស្ថានអគ្គកុងស៊ុលកាណាដា ប្រចាំនៅទីក្រុងសៀងហៃជា...
យោងតាមទិន្នន័យដែលប្រកាស ដោយរដ្ឋបាលជាតិស្ថិតិចិននាពេលថ្មីៗ កន្លងទៅនេះឱ្យដឹងថា ទន្ទឹមនឹងផលប៉ះពាល់នៃជំងឺកូវីដ ១៩ បានរលាយសាបសូន្យជាសន្សឹមៗ ព្រមទាំងគោលនយោបាយនិងវិធានការ សម្រាប់ជំរុញការប្រើប្រាស់នៃតំបន់នានា របស់ប្រទេសចិនមានប្រសិទ្ធភាព និងត្រូវបានអនុវត្តជាបន្តបន្ទាប់ សក្ដានុពលនៃការប្រើប្រាស់របស់ ប្រជាជនត្រូវបានបញ្ចេញជាសន្សឹមៗ ហើយចំណាយខាងការប្រើប្រាស់ ក៏កំពុងពន្លឿនការស្តារឡើងវិញផងដែរ ។ ការវិនិយោគ ការប្រើប្រាស់និងការនាំចេញបានក្លាយជា “ក្បាលម៉ាស៊ីនទាំងបី” សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ចិន ។ តាមការផ្សាយដំណឹងនៃ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើនឱ្យដឹងថា...
ភ្នំពេញ៖ សម្តេច ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងលោក ធាវ ឈី ហាន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខសិង្ហបុរី បានរួមគ្នាទប់ស្កាត់បទល្មើសធំៗមួយចំនួន ពិសេសបញ្ហាគ្រឿងញៀន អំពើជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា ជាដើម។ ក្នុងជំនួបពិភាក្សាការងាររវាងសម្ដេច ស ខេង និងលោក ធាវ ឈី...
ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្ស ប្រជាជនរាជធានីភ្នំពេញ លោមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា, ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានរាជធានី ភ្នំពេញ បានអញ្ជើញចូលរួមជា អធិបតីក្នុងពិធីសំណេះសំណាល ជាមួយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌទាំង១៤ និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ទាំង១០៥...
ភ្នំពេញ ៖ កីឡាការិនី ស្រួង ភាវី ជាស្រ្តីខ្មែរបានស្វាមីជាជនជាតិកូរ៉េ បានបង្ហាញក្តីរំភើបជាខ្លាំង បន្ទាប់ពីដណ្តើមបានមេដាយមាសជូនជាតិនៃការប្រកួតកីឡាស្នូកឃ័រ និងប៊ីយ៉ា លើវិញ្ញាសា ប៊ីយ៉ាការ៉ុម៣ បាំង (3-Cushion Carom)ក្រោយឈ្នះលើកីឡាការិនីវៀតណាម។ ដោយអ្នកនាងលើកឡើងថា ក្តីស្រម៉ៃ បានក្លាយជាការពិតហើយដែល បាននាំមេដាយមាសជូនជាតិមាតិភូមិខ្លួន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ។ ទោះបីជាជោគជ័យលើវិស័យកីឡាផ្នែកស្នូកឃ័រ និងប៊ីយ៉ា...
ស្វាយរៀង៖ លោកប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង និងលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត ព្រមទាំងលោក YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ នៃប្រទេសចិននៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចែក កាតាបដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាស្វាយតឿ ក្រុងស្វាយរៀង...