តេអេរ៉ង់៖ អ៊ីរ៉ង់បានដាក់ពាក្យសុំ ចូលជាសមាជិក ក្នុងក្រុមប្រទេសដែលមាន សេដ្ឋកិច្ចកំពុងរីកចម្រើន ដែលគេស្គាល់ថា ជា BRICS នេះបើតាមមន្ត្រីអ៊ីរ៉ង់ បាននិយាយនៅថ្ងៃចន្ទ ទី២៧ មិថុនា។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា សមាជិកភាពរបស់អ៊ីរ៉ង់ នៅក្នុងក្រុមប្រទេស BRICS ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃពុធម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា ការបង្កើនចំនួនយោធានៅអឺរ៉ុបខាងកើត តាំងតែពីឆ្នាំ២០១៤ របស់ខ្លួនគឺធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីប្រឈមមុខទៅនឹងជម្លោះ ជាមួយនឹងអ៊ុយក្រែន។ ថ្លែងទៅកាន់អង្គប្រជុំរបស់ អង្គការណាតូនិងសមាជិក ផ្សេងទៀតនៅក្នុងទីក្រុង Madrid លោក Stoltenberg បានចោទរុស្សីថាបានប្រើប្រាស់ កងកម្លាំងនៅក្នុងតំបន់ Donbass ភាគខាងកើតតាំងតែពី ឆ្នាំ២០១៤មកម្ល៉េះ...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវលើកកម្ពស់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ជូនដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងបានឆាប់រហ័ស។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៩ មិថុនា លោក ម៉ម ប៊ុនហេង...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ថ្ងៃនេះក្រុមហ៊ុន Google បានប្រកាសថា កម្មវិធី Switch to Android ដែលជាកម្មវិធីសម្រាប់ផ្ទេរទិន្នន័យ ពីទូរស័ព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS ទៅទូរស័ព្ទប្រភេទ Android អាចដំណើរការបានជាមួយ នឹងទូរស័ព្ទស្មាតហ្វូន Android 12 ទាំងអស់ ។ នេះមានន័យថា...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron មិនគាំទ្រសំណើរបស់ សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ដើម្បីចាត់តាំងប្រទេសរុស្ស៊ីជា “អ្នកឧបត្ថម្ភភេរវកម្ម” នោះទេ ដោយលោកពន្យល់ថា រដ្ឋាភិបាលទីក្រុងប៉ារីសមិនត្រូវការ “និយមន័យ” ណាមួយដើម្បីដាក់ទណ្ឌកម្មទីក្រុងម៉ូស្គូ ឬថ្កោលទោស “ឧក្រិដ្ឋកម្មសង្រ្គាម” ដែលត្រូវបានចោទប្រកាន់ឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា...
ប៉េកាំង៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យ ការងារនៅទីក្រុង Wuhan ខេត្ត Hubei។ លោកបានទៅដល់ ក្រុមហ៊ុនវិស្វកម្មឡាស៊ែរ HGTECH និងសហគមន៍ Zhiyuan។ ទីក្រុងWuhan មានទំហំផ្ទៃដីជាង ៨៥៦៩ គីឡូម៉ែត្រការ៉េ ប្រជាជនមានចំនួន...
ភ្នំពេញ៖ ឆ្នាំនេះ ជាខួបទី១០១នៃការបង្កើតបក្សកុម្មុយនិស្តចិន ហើយក៏ជាឆ្នាំដែលនឹងបើកធ្វើសមាជលើទី ២០នៃបក្សកុម្មុយនិស្តចិនផងដែរ ។ សមាជលើទី ២០នៃបក្សកុម្មុយនិស្តចិន ជាមហាសន្និបាតដ៏សំខាន់មួយ លើករបស់ប្រទេសចិន ក្នុងពេលឈានចូលដំណើរថ្មី ដើម្បីកសាងប្រទេសសង្គមនិយម ទំនើបដោយគ្រប់ជ្រុងជ្រោយ និងឆ្ពោះទៅកាន់គោលដៅ តស៊ូមួយរយឆ្នាំទីពីរ ។ ដូច្នេះ ប្រទេសចិនបានរៀបចំធ្វើការងារ សុំមតិយោបល់ក្នុងសង្គមតាមរយៈ បណ្តាញអ៊ីនធឺណែតដែលបាន ដំណើរការអស់រយៈពេល១ខែ នេះជាលើកទីមួយហើយ...
ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្រកាសពីគំនិតផ្តួចផ្តើមស្តីពី “ទំនាក់ទំនងភាពជាដៃគូ ហេដ្ឋារចនាសម្ព័ន្ធសកល” (PGII) នៅក្នុងកិច្ចប្រជុំកំពូលនៃប្រទេស G7 ដែលបើកធ្វើនៅប្រទេសអាល្លឺម៉ង់ ដោយបានអះអាងថា នឹងរួមសហការជាមួយប្រទេស ដើម្បីប្រមូលប្រាក់ទុនចំនួន ៦០០ ពាន់លានដុល្លារអាមេរិកសម្រាប់ ការវិនិយោគក្នុងកិច្ចកសាង ហេដ្ឋារចនាសម័្ពន្ធនៅមុនឆ្នាំ...
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ China Huaneng Group ដែលជាអ្នកសាងសង់ និងដំណើរការស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ នៅកម្ពុជាបានប្រារព្ធកម្មវិធី “ថ្ងៃបើកលើប្រព័ន្ធអ៊ីនធឺណិត” ក្រោមប្រធានបទ “ឈានទៅអនាគត ឱ្យផ្កាតំណាងសុភមង្គលរីកស្គុសស្គាយ” ។ កម្មវិធី”ថ្ងៃបើកលើប្រព័ន្ធអ៊ីនធឺណិត “លើកនេះបានយកក្មេងប្រុសឈ្មោះ សុខា ដែលមានអាយុ១០ឆ្នាំ ជាតំណាងដើម្បីទៅយល់ដឹងពីរឿងរ៉ាវជីវិតនៅក្នុងភូមិស្រែគរ ដែលបង្ហាញនូវការយកចិត្តទុកដាក់ជានិច្ ចរបស់ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ចំពោះការអភិវឌ្ឍផ្នែកអប់រំក្នុងភូមិស្រែគរ...
បរទេស៖ ប្រមុខនៃគោលនយោបាយវិសមភាពរបស់ អង្គការ Oxfam លោក Max Lawson បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញកាលពីថ្ងៃអង្គារ ដោយថ្កោលទោសប្រាក់ត្រឹមតែ 4,5 ពាន់លានដុល្លារ ដែលប្រទេសឧស្សាហកម្មបានសន្យាថា នឹងប្រយុទ្ធប្រឆាំងនឹងវិបត្តិអត់ឃ្លាន ដ៏អាក្រក់បំផុតនៅក្នុងប្រទេស G7 ប្រទេស G7 កំពុង “ទុកឱ្យមនុស្សរាប់លាននាក់ដើម្បីស្រេកឃ្លាន នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ទៀត។ Oxfam...