ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា នាពេលបច្ចុប្បន្ននេះ មានយានយន្តជាង១៥០ពាន់គ្រឿង មិនទាន់បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) និងបណ្ណបើកបរជាង ៣០០ពាន់បណ្ណ ហួសសុពលភាព។ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់បារាំង និងចក្រភពអង់គ្លេស គឺស្ថិតនៅក្រោមការគ្រប់គ្រង របស់សហរដ្ឋអាមេរិក ហើយក្នុងន័យនេះ ការកាត់បន្ថយសក្តានុពល នុយក្លេអ៊ែររបស់រុស្ស៊ី និងសហរដ្ឋអាមេរិក គួរតែត្រូវបានពិភាក្សា ដោយគិតគូរពីកត្តានេះ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ថា លោក Elon Musk ម្ចាស់ក្រុហ៊ុនបណ្តាញសង្គមTwitter បានគំរាមប្តឹងក្រុមហ៊ុន Microsoft ខណៈដែលគាត់បានចោទប្រកាន់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះថា បានប្រើប្រាស់ទិន្នន័យពីក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសង្គម របស់គាត់ដោយគ្មានការអនុញ្ញាត ។ មហាសេដ្ឋីរូបនេះ បានលើកឡើងនៅក្នុងបណ្តាញ Twitter ថា...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងបញ្ចេញពូជដង្កូវនាងប្រភេទថ្មី មានឈ្មោះថា «នាងសូត្រស» ដែលស្របទៅនឹងតម្រូវការទីផ្សារ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុផងដែរ។ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការ បញ្ចេញប្រភេទពូជដង្កូវនាង បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាវាយតម្លៃលើប្រភេទពូជដង្កូវនាង...
កាលពីថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក លោក Antony Blinken បានមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។ យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក គោលបំណងចម្បងនៃដំណើរទស្សនកិច្ចរបស់លោក Antony Blinken គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ជាក់ស្ដែង វៀតណាមមិនមានឆន្ទៈស្របគ្នា ជាមួសហរដ្ឋអាមេរិកនោះឡើយ លើសពីនេះទៀត វៀតណាមមានចេតនាធ្វើឱ្យ សហរដ្ឋអាមេរិកអាម៉ាស់មុខ...
ហ្សឺណែវ៖ អតីតអ្នកការទូតអាមេរិកម្នាក់ ដែលបានរួមចំណែកជួយ សេចក្តីថ្លែងការណ៍រួមចិន-អាមេរិក បានជំរុញឱ្យអាជ្ញាធរនៃគណបក្ស វឌ្ឍនភាពប្រជាធិបតេយ្យ (DPP) នៅតៃវ៉ាន់ និងអ្នកនយោបាយអាមេរិក ធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ និងអនុលោមតាមសេចក្តីថ្លែងការណ៍រួម ដែលជាផ្លូវការពារដ៏សំខាន់មួយ នៅក្នុងប្រទេសទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ក្រែងលោមានការមិនទុកចិត្ត និងភាពតានតឹងនឹងរលត់ទៅក្នុងការគ្រប់គ្រង។ នៅក្នុងបទសម្ភាសន៍និម្មិត នាពេលថ្មីៗនេះជាមួយស៊ីនហួ លោក Chas Freeman អតីតជំនួយការរដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិកសម្រាប់...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីមួយរូប នៅការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ថា ប្រទេសកូរ៉េខាងត្បូង មិនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដើម្បីជាស្ថិរភាពក្នុងទំនាក់ទំនងជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់មន្រ្តីរូបនោះថា “មិនមានច្បាប់ណាមួយនៅក្នុងច្បាប់ របស់កូរ៉េខាងត្បូងដែលហាមឃាត់...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងសាធារណការ, ក្រសួងបរិស្ថាន, ក្រសួងសេដ្ឋកិច្ចបានពិភាក្សាគ្នា ដើម្បីបិទការនាំចូលរថយន្ដមួយទឹកមកកម្ពុជា ដោយកំណត់អាយុកាលផងដែរ។ ក្រោយបញ្ចប់ពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែត នាថ្ងៃទី ២១ មេសា ២០២៣...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធតុលាការកំពូល របស់ប្រទេសមីយ៉ាន់ម៉ា បានយល់ព្រម ដើម្បីស្តាប់ការប្តឹងឧទ្ធរណ៍ ចំពោះការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែង និងស្នើសុំកាត់បន្ថយការកាត់ទោស នៅក្នុងករណីជាច្រើន ដែលលោកស្រីត្រូវបាន ចោទប្រកាន់ពីបទពុករលួយ ការក្លែងបន្លំការបោះឆ្នោត និងរំលោភលើសកម្មភាពសម្ងាត់ផ្លូវការ...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ថា លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា តុល្យភាពសិទ្ធិក្នុងនាមជាអ្នកនយោបាយ គឺពិបាកខ្លាំងណាស់ លោកបានថ្លែងដូច្នេះ នៅក្នុងបទសម្ភាសន៍មួយ ប៉ុន្មានថ្ងៃក្រោយពីរងការវាយប្រហារ ខណៈដែលកំពុងធ្វើការឃោសនារកសំឡេងគាំទ្រ ។ គេបានដឹងថា សន្តិសុខជុំវិញក្រុមមន្ត្រីត្រូវបានរឹតបន្តឹង...