ថ្ងៃទី២១ ខែមករា គឺជាថ្ងៃដាច់ឆ្នាំតាមប្រតិទិនចន្ទគតិរបស់ចិន ។ នៅយប់ថ្ងៃដាច់ឆ្នាំ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងផ្សាយផ្ទាល់កម្មវិធី “រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៣” ។ នៅថ្ងៃទី ១៦ ខែមករានេះ រូបភាពដ៏ស្វាហាប់នៃ រូបតុក្កតាម៉ាស្កូតផ្លូវការនៃកម្មវិធី “រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៣” បានបង្ហាញមុខជាលើកដំបូង ។ រូបរាងដ៏រស់រវើកនិងគួរឱ្យស្រលាញ់របស់វា...
ព្រឹកថ្ងៃទី១៦ ខែមករា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានជួបសំណេះសំណាល ជាមួយគណៈកម្មាធិការមជ្ឈិម នៃបណ្តាគណបក្សប្រជាធិបតេយ្យនានា អ្នកទទួលខុសត្រូវនៃសមាគមឧស្សាហកម្ម និងពាណិជ្ជកម្មទូទាំងប្រទេសចិន តំណាងនៃឥស្សរជនមិន បានចូលរួមគណបក្សណាមួយ ព្រមនិងអបអរសាទរថ្ងៃបុណ្យចូលរួមឆ្នាំថ្មី ប្រពៃណីចិននៅវិមានសភា ប្រជាជនក្រុងប៉េកាំង។ លោក Xi Jinping...
ភ្នំពេញ៖ បន្ទាប់ពីបានស្នាក់អាស្រ័យ បំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រយៈពេល២យប់៣ថ្ងៃរួចមក នៅម៉ោង៨.០០នាទី(ម៉ោងនៅម៉ាល់ឌីវ) ត្រូវនឹងម៉ោង១០.០០នាទី(ម៉ោងនៅកម្ពុជា) ព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងម៉ាល នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅអាកាសយានដ្ឋានអន្តរជាតិវ៉ាឡេណា...
តេអេរ៉ង់៖ សមាជិកសភាអ៊ីរ៉ង់ម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ថា អ៊ីរ៉ង់នឹងទទួលយកយន្តហោះចម្បាំងធុន Su-35 ជាច្រើនគ្រឿងពីប្រទេសរុស្ស៊ី នៅក្នុងថ្ងៃដំបូងនៃឆ្នាំបន្ទាប់របស់អ៊ីរ៉ង់ ដែលនឹងចាប់ផ្តើម នៅថ្ងៃទី២១ ខែមីនា។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Shahriar Heydari សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បានបង្ហើបថា អ៊ីរ៉ង់ បានបញ្ជាទិញយន្តហោះចម្បាំង...
ហ្សាកាតា៖ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ បានវាយប្រហារខេត្ត អាឆេ ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃច័ន្ទនេះ ប៉ុន្តែមិនមានការបំផ្លិចបំផ្លាញ ឬអ្នករងគ្រោះនោះទេ ។ ទីភ្នាក់ងារនេះបានឲ្យដឹងថា ការរញ្ជួយដីបានកើតឡើងនៅម៉ោង ៥ និង ៣០នាទីព្រឹក ម៉ោងក្នុងស្រុក ជាមួយនឹងចំណុចកណ្តាលនៃ...
នាថ្ងៃទី១៦ ខែមករាឆ្នាំ ២០២៣ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានបើកធ្វើសន្និសីទព័ត៌មានអំពី កម្មវិធីរាត្រីសមោសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៣ ដើម្បីធ្វើបទបង្ហាញអំពីការច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យា និងចំណុចគួរឱ្យចាប់អារម្មណ៍នៃរាត្រី សមោស ប្រកាសពីឈ្មោះក្រុមពិធីករពិធីការិនី ព្រមទាំងបានប្រកាសជាលើកដំបូងនូវភាពយន្ត ឃោសនារបាំនិងសិល្បៈនៃរាត្រីសមោស ក៏ដូចជាភាពយន្តគំនូរជីវចលខ្នាតខ្លី ស្តីពីតុក្កតាសិរីមង្គលឈ្មោះ Tuyuanyuan។ ពេលធ្វើបទបង្ហាញពី សភាពការណ៍ច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា នៃកម្មវិធីរាត្រីសមោសអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣...
តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន និងឥណ្ឌា នៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមសមយុទ្ធ យន្តហោះចម្បាំងរួមគ្នាជាលើកដំបូង របស់ពួកគេនៅជិតទីក្រុងតូក្យូ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ របស់ពួកគេក្នុងការពង្រឹង ទំនាក់ទំនងការពារជាតិ ខណៈដែលពួកគេប្រឈមមុខនឹង អំណាចយោធា ដែលកំពុងកើនឡើងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យោងតាមក្រសួងបានឱ្យដឹងថា យន្តហោះចម្បាំងធុន F-2 និង F-15 ៤គ្រឿង មកពីកងកម្លាំងស្វ័យការពារដែនអាកាស...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនបានជំរុញឱ្យសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បន្តដោះស្រាយ និងគ្រប់គ្រងបញ្ហា THAAD ឱ្យបានត្រឹមត្រូវ ដើម្បីការពារកុំឱ្យវាក្លាយជា ឧបសគ្គរារាំងដល់ទំនាក់ទំនងទ្វេភាគី។ អ្នកនាំពាក្យ Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរឱ្យ ធ្វើអត្ថាធិប្បាយលើការរៀបចំសេចក្តីព្រាង របាយការណ៍របស់កូរ៉េខាងត្បូង ស្តីពីការវាយតម្លៃផលប៉ះពាល់ បរិស្ថាននៃមូលដ្ឋាន THAAD...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ត្រីខកំប៉ុងរបស់ប្រទេសម៉ាល់ឌីវ ប្រហែលជាមានលទ្ធភាពច្រើនជាងគេ ក្នុងការនាំចូលមកកម្ពុជា ព្រោះមួយឆ្នាំៗ កម្ពុជាប្រើប្រាស់ត្រីខកំប៉ុងច្រើនណាស់។ ឱកាសអញ្ជើញធ្វើសន្និសីទ សារព័ត៌មានរួមពីវិមាន ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣...
ភ្នំពេញ៖ ថ្លែងចំពោះមុខ ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៊ីប្រាហ៊ីម សាឡេះ, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា អង្កររបស់កម្ពុជា នាំចូលមកប្រទេសម៉ាល់ឌីវនេះ នឹងទទួលបានការពេញនិយមពីប្រជាជន និងអ្នកទេសចរណ៍នៅពេញម៉ាល់ឌីវ ព្រោះ អង្ករកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកចំនួន ៥ឆ្នាំ...