ភ្នំពេញ៖លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣ ខែធ្នូ ២០២២ បានអញ្ជើញជួបជាមួយប្រជាកសិករ នៅភូមិផ្ទះកោះ ភូមិពោធិ៍ពីរ ភូមិចំការតាពោរ ឃុំស្រែស្តុក ស្រុកកណ្តៀង ដើម្បីពិនិត្យនូវការបង្កបង្កើនផល ដំណាំស្រូវ ដែលទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ផ្ដល់ជូនស្រូវពូជដើម្បីស្តារឡើងវិញ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ ដែលមានតួនាទីក្នុងរាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់បំពេញ តួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល...
ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការណែនាំ ដល់ម្ចាស់អាជីវកម្ម លក់សម្ភារៈ សិក្សាគ្រប់ប្រភេទ ក៏ដូចជាភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡង បិទជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ ចំពោះសេវាកម្ម ស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្ម ដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល កុំតម្លើងថ្លៃសេវាកម្ម ឬសម្រួល...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ចំនួន៣,៤៥៧នាក់ នៃខេត្តកណ្ដាល ដែលពិធីនេះបានធ្វើឡើងនៅវិមាន៧មករា។ តាមការឲ្យដឹង ពីលោក ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សខេត្តបានអោយដឹងថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ពង្រឹងយន្តការ សម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព ។ តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ នាថ្ងៃទី៣ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានបើកកិច្ចជំនួបពិភាក្សាគ្នាតាមទូរស័ព្ទ លើប្រធានបទមួយចំនួនដូចជា ការពង្រឹងចំណងទំនាក់ទំនង និងបញ្ហាតំបន់ជាច្រើនទៀត។ នៅក្នុងជំនួបនេះផងដែរមេដឹកនាំ ទាំងពីរបានធ្វើការពិភាក្សាគ្នា ទៅលើជំហ៊ានដែលគួរតែត្រូវធ្វើឡើង ក្នុងការពង្រឹងចំណងទំនាក់ទំនងទ្វេភាគី ឲ្យបាននៅគ្រប់វិស័យជាពិសេស ឧស្សាហកម្មការពារជាតិ និងវិស័យធ្វើជំនួញ។ លោក...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន បានដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង៣នាក់ ដែលពាក់ព័ន្ធនឹងការសាកល្បងមីស៊ីល នាពេលថ្មីៗនេះរបស់ប្រទេសនេះ ។ គួរបញ្ជាក់ថា ក្រុងព្យុងយ៉ាងបានបាញ់មីស៊ីល បាលីស្ទិកច្រើនជាង៦០គ្រាប់នៅក្នុងឆ្នាំនេះ ហើយបានសាកល្បងមីស៊ីលអន្តរទ្វីប ជាច្រើនគ្រាប់ ។ លោក Jon Il...
COPENHAGEN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំសុខភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះការកើនឡើងសក្តានុពល នៃការឆ្លងមេរោគផ្លូវដង្ហើម នៅទូទាំងតំបន់ក្នុងរដូវរងារនេះ ហើយបានអំពាវនាវឱ្យមាន ការការពារដោយយក ចិត្តទុកដាក់បំផុតចំពោះពលរដ្ឋ ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត ។ ដោយសារការព្រួយបារម្ភអំពី ការរីករាលដាលនៃមេរោគផ្លូវដង្ហើម ហៅកាត់ថា (RSV) ដែលបានកើនឡើង និងជំងឺកូវីដ-១៩...
ប្រ៊ុចសែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ សហភាពអឺរ៉ុប ហៅកាត់ (EU) បានព្រមព្រៀងគ្នាជាបណ្ដោះអាសន្ន លើតម្លៃ៦០ដុល្លារក្នុង១បារ៉ែល លើតម្លៃប្រេងសមុទ្ររបស់រុស្ស៊ី ដែលនេះជាគំនិតរបស់ក្រុមប្រទេសទាំង៧ ហៅថា (G7) ជាមួយនឹងយន្តការកែតម្រូវ ដើម្បីរក្សាកម្រិតតម្លៃ៥ភាគរយ ។ មន្ត្រីការទូត...
ព្រុចសែល៖ យោងតាមប្រភពបានឱ្យដឹងថា សហភាពអឺរ៉ុប កំពុងបិទកិច្ចព្រមព្រៀងមួយ ដើម្បីកាត់បន្ថយតម្លៃប្រេងឆៅ របស់រុស្ស៊ីនៅត្រឹម ៦០ ដុល្លារក្នុងមួយបារ៉ែល ដែលជាការព្យាយាមចុងក្រោយរបស់ពួកគេ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ មុនថ្ងៃផុតកំណត់នៅថ្ងៃច័ន្ទ។ ប្រភពបានឲ្យដឹងថា ប៉ុន្តែប៉ូឡូញ នៅតែបន្តជំរុញឱ្យរឹងកញ្ចប់ទណ្ឌកម្ម មុនពេលចុះហត្ថលេខាលើតម្លៃកំណត់ ហើយការពិភាក្សានឹងបន្តនៅថ្ងៃស្អែក។ ទីក្រុង WARSAW ចង់បានការដាក់ទណ្ឌកម្មថ្មី ដែលភ្ជាប់ទៅនឹងផែនការប្រេងរុស្ស៊ី។ កិច្ចពិភាក្សារបស់សហភាពអឺរ៉ុប បានបន្តអូសបន្លាយតាំងពីសប្តាហ៍មុន...