ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការណែនាំដល់អាជីវករមួយចំនួន ដែលប្រកបអាជីវកម្ម ជុំវិញបរិវេណមណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំង៣០មណ្ឌល ទូទាំងរាជធានីភ្នំពេញ ត្រូវផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ធ្នូ ឆ្នាំ២០២២ ។ យោងតាមសេចក្តីជូនដំណឹង រស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីរួមចំណែកឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែធ្នូ...
ភ្នំពេញ៖ កម្ពុជា បានបណ្ដេញចេញជនបរទេស ១០៤នាក់ថែមទៀត ក្រោយចាប់ខ្លួនពីបទឆ្លងដែន និងស្នាក់នៅខុសច្បាប់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអន្តប្រវេសន៍ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១០៤នាក់ ស្រី២៤នាក់ មាន ៥សញ្ជាតិ ក្នុងនោះ ជនជាតិឥណ្ឌាចំនួន ២នាក់...
ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានធ្វើការណែនាំឱ្យអ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរក្រុង ត្រូវសម្រួលទីតាំងឱ្យបានល្អប្រសើរ ដល់អ្នកលក់ដូរ តាមកញ្ច្រែងល្អី និងមិនត្រូវយកថ្លៃភាស៊ី ។ ក្នុងឱកាស ចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករផ្សារថ្មីពោធិ៍សាត់ ដើម្បីសិក្សាស្វែងយល់ពីបញ្ហាប្រឈម ក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោក...
បរទេស៖ យន្តហោះដឹកអ្នកដំណើរប្រភេទ Tu-154M មួយគ្រឿងដែលត្រូវបានកាសែតបរទេស ចេញផ្សាយថា បានដឹកក្រុមគណប្រតិភូមួយក្រុម ដែលមានទាំងមេបញ្ជាការយោធាច្រើនរូប របស់ប្រទេសរុស្សីផងនោះ បានធ្វើដំណើរមកដល់ប្រទេសបេឡារូស នៅក្នុងមូលដ្ឋានទ័ពអាកាស Machulishchy ក្នុងទីក្រុងក្បែរទៅនឹងរដ្ឋធានី Minsk។ ទោះបីជាយ៉ាងណាក្តីមិនមាន ព័ត៌មានណាផ្សេងដែលបានបញ្ជាក់ អំពីជំនួបលើកនេះ ឬមេបញ្ជាការយោធារូបណាខ្លះ ដែលបានចូលរួមការបំពេញទស្សនកិច្ចនេះទេ ឬសូម្បីតែវិដេអូនិងរូបភាព ដែលអាចបញ្ជាក់បានថា ពួកគេនឹងត្រូវជួបជាមួយនឹង ប្រធានាធិបតីបេឡារូសលោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រាប់អភិបាលក្រុងអាស៊ាន ត្រូវធានាឱ្យបាននូវសុខសន្ដិភាព ដែលជាមូលដ្ឋានគ្រឹះចម្បង និងសំខាន់បំផុត សម្រាប់កសាងទីក្រុងឆ្លាត មានភាពធន់ និងចីរភាព។ ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន...
វ៉ាស៊ីនតោន៖ អាមេរិក បានប្រកាសដាក់ទណ្ឌកម្មបន្ថែម ដើម្បីទប់ស្កាត់កម្មវិធីអាវុធ របស់ទីក្រុងព្យុងយ៉ាង បន្ទាប់ពីការសាកល្បងមីស៊ីលអន្តរទ្វីប ចុងក្រោយបង្អស់កាលពីខែវិច្ឆិកា ដោយផ្តោតលើមន្ត្រីកូរ៉េខាងជើង ៣នាក់។ លោក Brian Nelson អនុរដ្ឋលេខាធិការរតនាគារ ទទួលបន្ទុកភេរវកម្ម និងហិរញ្ញវត្ថុបានឲ្យដឹងថា នាយកដ្ឋានរតនាគារ កំពុងចាត់វិធានការក្នុងការសម្របសម្រួល ត្រីភាគីយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត អាស៊ីសំខាន់ៗចំនួនពីរ គឺជប៉ុន និងកូរ៉េខាងត្បូង ប្រឆាំងនឹងមន្ត្រី...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អង្គការសហប្រជាជាតិ ទទួលបន្ទុកមនុស្សធម៍ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានអះអាងថា មនុស្សប្រមាណជា ២២២លាននាក់នៅជុំវិញពិភពលោក កំពុងរស់នៅដោយភាពអត់ឃ្លាន ដែលចាំបាច់យូអិនត្រូវតែបង្កើត យុទ្ធនាការស្វែងរកកញ្ចប់ថវិកាមនុស្សធម៍ ឲ្យបានយ៉ាងហោចណាស់ ៥១,៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ។ The Global Humanitarian Overview (GHO) បានបើកឲ្យដំណើរការភាពជាដៃគូគ្នា រវាងយូអិននិងដៃគូជាអង្គការមិនមែន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាព សង្គមសេដ្ឋកិច្ច ធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ឱ្យកាន់តែខ្លាំងឡើងថែមទៀត។ ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា អាស៊ាន មិនថានៅកម្រិតថ្នាក់ជាតិ ឬកម្រិតថ្នាក់ក្រោមជាតិ នៅតែបន្តពង្រឹង និងពង្រីកស្មារតី នៃកិច្ចសហប្រតិបត្តិការរួមគ្នានេះ ដើម្បីប្រជាជាតិអាស៊ាន ប្រជាជន នៃបណ្តារាជធានី រដ្ឋធានីអាស៊ាន និងដើម្បីឈានទៅសម្រេចបាន សហគមន៍អាស៊ានមួយ ដែលកាន់តែមានភាពស្អិតរមួតលើគ្រប់វិស័យ ។ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ នៃកិច្ចប្រជុំអភិបាលរាជធានី...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា លោកសង្ឃឹមយ៉ាងមុតម៉ាំថា សង្គ្រាមរវាងអ៊ុយក្រែននិងរុស្សី នឹងអាចបញ្ចប់ទៅក្នុងរយៈពេលប៉ុន្មានខែ ខាងមុខនេះជាមិនខាន។ លោកបានបន្តថា៖ សង្គ្រាមនឹងត្រូវបញ្ចប់នៅពេលអ៊ុយក្រែន ទទួលបានជ័យជំនះ ឬនៅពេលដែលសហព័ន្ធរុស្ស៊ី នឹងចង់បានតែពេលដែលខ្លួនដឹងថាខ្លួនខ្សោយ ឯកោ និងគ្មានដៃគូ។ ពួកយើងសង្ឃឹមថា វានឹងអាចបញ្ចប់ ទៅឆាប់ៗនេះក្នុងរយៈពេល ប៉ុន្មានខែខាងមុខនេះ។ ទោះបីជាយ៉ាងណាក្តីលោក...