ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ មានបេក្ខជនចំនួន ៥នាក់ មកពីខេត្តឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ មណ្ឌលគិរី មានបញ្ហាសុខភាព នៅក្នុងពេលដំណើរសំណេរការប្រឡង ។ បើតាមក្រសួងអប់រំ បានឲ្យដឹងថា ក្នុងចំណោមបេក្ខជន ដែលមានបញ្ហាសុខភាពនោះ...
ភ្នំពេញ ៖ អនុរក្ស និងក្រុមអ្នកសង្កេតការណ៍ អ.ប.ព. ចាប់បាននូវសំណៅឯកសារពីបេក្ខជន មណ្ឌលសកលវិទ្យាល័យជាតិមានជ័យ នៅបន្ទប់លេខ៥ ក្នុងខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ អង្គភាពប្រឆាំងអំពើពុករលួយ ACU នាថ្ងៃទី៥ ធ្នូ នេះ។ សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹង...
ភ្នំពេញ៖ រកឃើញបេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ម្នាក់ ឈ្មោះ វ៉ាន់ សុខឿន ភេទស្រី ក្នុងខេត្តឧត្តរមានជ័យ កើតជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យនៅបន្ទប់ ប្រឡងដាច់ដោយឡែក ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អង្គភាពប្រឆាំងអំពើពុករលួយ ACU នាថ្ងៃទី៥ ធ្នូ នេះ បញ្ជាក់ថា លោកប្រធានមន្ទីរ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានឈានទៅដល់ ការកាត់ទោសប្រហារជីវិតបុរស ៤នាក់ ដែលត្រូវបានចោទប្រកាន់ថា បានធ្វើការឲ្យទីភ្នាក់ងារស៊ើបការណ៍ សំងាត់របស់ប្រទេសអ៊ីស្រាអ៊ែល ។ ទីភ្នាក់ងារសារព័តមានក្នុងស្រុក Mizan បានចេញផ្សាយថា ការកាត់ទោសប្រហារជីវិត បានធ្វើឡើងក្រោយអ៊ីរ៉ង់ បានរកឃើញថា ពួកគេទាំង៤នាក់ បានធ្វើការងារឲ្យប្រទេសអ៊ីស្រាអ៊ែល និងព្រមទាំងមានផែនការចាប់ពង្រត់ផងដែរ ហើយការកាត់ទោសនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះផងដែរ។...
បរទេស៖ ប្រធានទីភ្នាក់ងារ អាតូមិកអន្តរជាតិ IAEA លោក Rafael Grossi កាលពីថ្ងៃម្សិលមិញ បានធ្វើការលើកឡើងថា កិច្ចព្រមព្រៀងទាំងឡាយណា ដែលអាចការពារដល់រោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporozhye បានគឺទាមទារចាំបាច់ឲ្យ មានការដកអាវុធរបស់រុស្សី ទាំងអស់ចេញពីទីតាំងនេះជាមុនសិន។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ IAEA រូបនេះធ្វើឡើងនៅក្នុងពេលដែល ទាំងប្រទេសរុស្សីនិងប្រទេសអ៊ុយក្រែន កំពុងតែបន្តធ្វើការចោទប្រកាន់ ដាក់គ្នាយ៉ាងខ្លាំងថាបានយកទីតាំង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាក្រុមអ្នកគាំទ្រ មកពីគណបក្សឆ្វេងនិយមជាច្រើនពាន់នាក់ បាននាំគ្នាធ្វើការតវ៉ាប្រឆាំង នៅក្នុងទីក្រុងរ៉ូមតាំងតែពីថ្ងៃសៅរ៍ដើម្បីទាមទារ ឲ្យមានការតម្លើងប្រាក់ខែថ្មី ហើយជាពិសេសក៏កំពុងបាន ថ្កោលទោសយ៉ាងខ្លាំងទៅលើ រដ្ឋាភិបាលអ៊ីតាលីសម្រាប់ការ សម្រេចចិត្តបញ្ចូនអាវុធជាច្រើនបន្ថែមទៀតទៅឲ្យប្រទេសអ៊ុយក្រែន រហូតដល់ឆ្នាំ២០២៤ ។ បាតុកម្មដែលជាការរៀបចំដោយសហជីព USB trade union និងមានការគាំទ្រដោយ ក្រុមអ្នកនយោបាយឆ្វេងនិយម ជាច្រើនផងចំនួននៃអ្នកចូលរួម តវ៉ាប្រឆាំងមានការកើនឡើង...
បរទេស៖ យោងតាមប្រភពពីខាងក្នុង ក្រសួងការពារជាតិរបស់ ប្រទេសអាមេរិកបានរាយការណ៍ ជូនឲ្យក្រុមការងាររបស់ The Politico កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា មន្ទីរប៉ង់តាហ្គោនកំពុងរៀបចំ កាត់បន្ថយប្រាក់ចំណាយយ៉ាងច្រើន សន្ធឹកមួយពីកញ្ចប់ថវិកាដែល ត្រូវផ្តល់ជំនួយទៅឲ្យយោធា របស់ប្រទេសអ៊ុយក្រែន ។ សភាជាតិអាមេរិកមានពេលវេលា សម្រាប់ការសម្រេចចិត្តចុងក្រោយ នៅត្រឹមថ្ងៃទី១៦ ខែធ្នូប៉ុណ្ណោះ ដើម្បីអាចអនុម័តកញ្ចប់ថវិកា ពេញមួយឆ្នាំបានខណៈដែល ខាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណៈកំពុងបន្ត...
បន្ទាប់ពិធីបិទកីឡាជាតិលើកទី ៣ កាលពីល្ងាចថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ មានការសង្កេតឃើញថា សាធារណៈជនមួយចំនួនមានប្រតិកម្ម នៅតាមបណ្តាញសង្គម ចំពោះការមិនចាក់ផ្សាយនូវ ការសម្តែងរបស់តារាល្បី ម៉ាន់ វណ្ណដា នៅលើហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន Smart Axiata និង Pleng។ ថ្មីៗនេះ ក្រុមហ៊ុន Smart...
ភ្នំពេញ៖លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៣ ខែធ្នូ ២០២២ បានអញ្ជើញជួបជាមួយប្រជាកសិករ នៅភូមិផ្ទះកោះ ភូមិពោធិ៍ពីរ ភូមិចំការតាពោរ ឃុំស្រែស្តុក ស្រុកកណ្តៀង ដើម្បីពិនិត្យនូវការបង្កបង្កើនផល ដំណាំស្រូវ ដែលទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ផ្ដល់ជូនស្រូវពូជដើម្បីស្តារឡើងវិញ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកដល់ សមាជិក សមាជិកា គណបក្សទាំងអស់ ដែលមានតួនាទីក្នុងរាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់បំពេញ តួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល...