បរទេស៖ ប៉ូលិសភូមិន្ទថៃ បាននិយាយកាលពីថ្ងៃចន្ទថា សាច់ប្រាក់ជាង ៩ លានបាតនឹងត្រូវប្រគល់ នៅថ្ងៃអង្គារដល់សាច់ញាត្តិ នៃជនរងគ្រោះនៃការសម្លាប់រង្គាលនៅ Nong Bua Lamphu ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អតីតប៉ូលីសអាយុ ៣៤ ឆ្នាំម្នាក់បានផ្ទុះអាវុធ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឲ្យដឹងជាលើកដំបូង អំពីការផលិតនាឡិកាម៉ាក ASEAN ផលិតនៅកម្ពុជា (Made in Cambodia) ចំនួន ២៥គ្រឿង សម្រាប់ចែកជាកាដូជូនថ្នាក់ដឹកនាំកំពូលៗ នៃបណ្តាប្រទេសដៃគូ ដែលអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងពិធីប្រគល់សញ្ញាបត្រ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញជាអធិបតីភាព បិទសន្និបាតកាយរិទ្ធជាតិកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កាយរឹទ្ធិជាតិកម្ពុជា គឺជាចលនាអប់រំក្រៅប្រព័ន្ធ យ៉ាងសកម្មមួយដែលបានចូលរួម គាំទ្រដល់ប្រព័ន្ធអប់រំនៅកម្ពុជា និងបានចូលរួមយ៉ាងជោគជ័យ ក្នុងសកម្មភាពស្ម័គ្រចិត្ត ក៏ដូចជាអនុវត្តគម្រោងសហគមន៍ផ្សេងៗ តាមរយៈការផ្សារភ្ជាប់កុមារ និងយុវជនទៅក្នុងសហគមន៍នានា។ សូមរំលឹកថា កម្ពុជាបានបង្កើតក្រុមកាយរឹទ្ធកាលពីឆ្នាំ...
ភ្នំពេញ៖ ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ បន្តសម័យប្រជុំលើកទី៩ ព្រឹទ្ធសភានីតិកាលទី៤ ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធី សារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀង វិនិយោគទូលំទូលាយអាស៊ាន។ ការកំណត់កិច្ចប្រជុំនេះ ក្រោយព្រឹទ្ធសភាបើក កិច្ចប្រជុំក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភានៅព្រឹកនេះ៕
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការ នាំចេញស្រូវ និងអង្ករកម្ពុជា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ បានទឹកប្រាក់សរុបចំនួនប្រមាណ ៨៥០.៤៤លានដុល្លារ។ យោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាពេលថ្មីៗនេះ បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ៣ត្រីមាសកើនបាន១០% ដែលមានបរិមាណសរុបចំនួន ៤៤៩ ៣២៥ តោន...
ការ៉ាកាស៖ អនុប្រធានាធិបតី វេណេស៊ុយអេឡាលោកស្រី Delcy Rodriguez បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២២នាក់បានស្លាប់ និង ៥២នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីបាន កើតឡើងនៅភាគខាងជើងរដ្ឋ Aragua ក្នុងប្រទេសវេណេស៊ុយអេឡា។ លោកស្រី Rodriguez បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមកញ្ចក់ទូរទស្សន៍ថា “ប្រធានាធិបតីលោក នីកូឡា ម៉ាឌូរ៉ូ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសបារាំង លោកស្រី Elisabeth Borne បានធ្វើដំណើរមកដល់ទីក្រុង Algiers ហើយកាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅក្នុងប្រទេសអាល់ហ្សេរី សង្ឃឹមអាចពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ លោកស្រីនាយករដ្ឋមន្ត្រីដែលកំពុង ដឹកនាំគណប្រតិភូជាន់ខ្ពស់ចំនួន ១៦នាក់ នឹងត្រូវជួបពិភាក្សាជាមួយនឹង សមភាគីអាហ្សេរីលោកនាយករដ្ឋមន្ត្រី Ayman Benabderrahmane...
ប៉េកាំង៖ កូរ៉េខាងជើងបានឲ្យដឹង នៅថ្ងៃសៅរ៍នេះថា ការធ្វើតេស្តមីស៊ីលរបស់ខ្លួន គឺសម្រាប់ការពារខ្លួន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ផ្នែកយោធារបស់សហរដ្ឋអាមេរិក និងមិនបង្កគ្រោះថ្នាក់ដល់ ចរាចរណ៍ផ្លូវអាកាស ឬប្រទេសជិតខាងនោះទេ។ សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍ជាតិ របស់ប្រទេសនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានធ្វើការបាញ់បង្ហោះមីស៊ីលផ្លោងជុំទី៦ ចាប់តាំងពីចុងខែកញ្ញា រួមទាំងមីស៊ីល ដែលបានហោះពីលើប្រទេសជប៉ុន ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ។ ការសាកល្បងមីស៊ីលនេះគឺជា “ជំហានការពារខ្លួនជាប្រចាំ...
វ៉ាស៊ីនតោន៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា មានការផ្លាស់ប្តូរជាមូលដ្ឋាន នៅក្នុងសេដ្ឋកិច្ចពិភពលោក ដោយជំរុញឱ្យប្រទេសនានា កាត់បន្ថយអតិផរណា ដាក់គោលនយោបាយសារពើពន្ធ ប្រកបដោយការទទួលខុសត្រូវ និងរួមគ្នាគាំទ្រទីផ្សារ ដែលកំពុងរីកចម្រើន និងសេដ្ឋកិច្ច កំពុងអភិវឌ្ឍន៍។ សេដ្ឋកិច្ចពិភពលោកកំពុងផ្លាស់ប្តូរ “ពីពិភពនៃការទស្សន៍ទាយ ដែលទាក់ទងគ្នា ជាមួយនឹងក្របខ័ណ្ឌផ្អែកលើច្បាប់ សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអន្តរជាតិ អត្រាការប្រាក់ទាប និងអតិផរណាទាប។...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye បានអំពាវនាវឱ្យចក្រភពអង់គ្លេស ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅលើព្រំប្រទល់ឆ្នាំ១៩៦៧ ជាមួយទីក្រុងយេរ៉ូសាឡឹម ជារដ្ឋធានីរបស់ខ្លួន ហើយចាត់វិធានការធ្ងន់ធ្ងរប្រឆាំងនឹង ការតាំងទីលំនៅរបស់អ៊ីស្រាអែល។ លោក Ishtaye បានធ្វើការកត់សម្គាល់ ក្នុងអំឡុងពេលកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅទីក្រុងរ៉ាម៉ាឡា នៃទីក្រុង West Bank ជាមួយលោក Stephen Hickey...