ភ្នំពេញ៖ សម្ដេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានណែនាំសមាជិក សមាជិការ គណបក្ស ជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិថ្មី ត្រូវខិតខំដោះស្រាយក្ដីកង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លទ្ធផលសន្និបាតវិសាមញ្ញរបស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com នៅថ្ងៃនេះបានឲ្យដឹងថាកងកម្លាំង របស់កូសូវ៉ូដែលដឹកនាំ ដោយណាតូឬ KFOR ត្រូវបានគេមើលឃើញថា កំពុងត្រៀមរៀបចំខ្លួនយ៉ាងតឹងតែងកាលពីល្ងាចថ្ងៃសៅរ៍ នៅក្នុងទីក្រុងKosovska Mitrovica ដែលស្ថិតនៅក្នុងតំបន់កូសូវ៉ូ Kosovo ជាតំបន់បំបែកខ្លួនចេញពី ប្រទេសស៊ែប៊ី នាពេលកន្លងមក។ កងកម្លាំងដែលភាគច្រើន គឺជាកងកម្លាំងរបស់ ប្រទេសអ៊ីតាលីត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមានជាច្រើន នៅក្នុងទីតាំងក្បែរទៅនឹងស្ពានឆ្លងទន្លេ Ibar...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាកងកម្លាំង និងអង្គភាពប៉ូលីស ការពារព្រំដែននៃប្រទេសអ៊ីរ៉ង់បានឈាន ទៅដល់ការប៉ះទង្គិចគ្នាជាមួយនឹងកងកម្លាំងយោធារបស់ តាលីបង់នៅភាគខាងកើតនៃប្រទេសកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ មន្ត្រីជាន់ខ្ពស់នៃ ក្រសួងមហាផ្ទៃរបស់អ៊ីរ៉ង់លោក Majid Mir-Ahmadi បាននិយាយថាកងកម្លាំងយោធាព្រំដែន របស់អាហ្គានីស្ថានបានបង្កជម្លោះ ថ្មីមួយតាមរយៈការបាញ់គ្រាប់កាំភ្លើងជាច្រើនគ្រាប់ មកលើកងកម្លាំងការពារសន្តិសុខរបស់អ៊ីរ៉ង់ដែលនេះគឺជា មូលហេតុសំខាន់ដែលនាំឲ្យមានការប្រយុទ្ធគ្នា បានកើតឡើង។ ប្រភពដដែលបានបន្តទៀតថា ការប៉ះទង្គិចគ្នាបានអូសបន្លាយអស់រយៈពេលប្រហែលជា មួយម៉ោងមុនពេលដែលកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ង់អាច ធ្វើឲ្យស្ថានភាពត្រឡប់មករកការគ្រប់គ្រងបានឡើងវិញ។ ដោយឡែកនៅលើបណ្តាញ...
កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ពួកគេបានចាប់ខ្លួនមេដឹកនាំសហជីពស្រីលង្កា ដែលចោទប្រកាន់ថា បានយកទង់ជាតិផ្លូវការចំនួន២ពីវិមានរបស់ប្រធានាធិបតី Gotabaya Rajapaksa ដែលត្រូវគេទម្លាក់ ហើយប្រើវាជាក្រណាត់គ្រែ និងសារុង។ មនុស្សរាប់ម៉ឺននាក់ ដែលខឹងសម្បារដោយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសដែនកោះមួយនេះ បានសម្រុកចូលលំនៅដ្ឋាន និងការិយាល័យនៅមាត់សមុទ្ររបស់លោក Rajapaksa...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថា អ៊ុយក្រែនបានលើកឡើងថាការបាញ់ផ្លោង “ខ្លាំងបំផុត” ដោយក្រុងម៉ូស្គូមកទល់ពេលនេះ នៃទីក្រុងភាគខាងត្បូង Mykolaiv បានសម្លាប់មហាសេដ្ឋីនាំចេញ គ្រាប់ធញ្ញជាតិកាលពីថ្ងៃអាទិត្យ ខណៈដែលរុស្ស៊ីបានអះអាងថា ការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកបានធ្វើឱ្យបុគ្គលិក៦នាក់រងរបួសនៅឯទីស្នាក់ការកណ្តាលនៃ កងនាវាសមុទ្រខ្មៅរបស់ខ្លួននៅក្នុងឧបទ្វីបគ្រីមេ ។ អ្នកកាសែតមកពីទីភ្នាក់ងារព័ត៌មាន AFP បានមើលឃើញពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ី យ៉ាងខ្លាំងក្លាទៅលើទីក្រុង Bakhmut ភាគខាងកើត បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវឱ្យជនស៊ីវិលចាកចេញពីជួរមុខនៃតំបន់ Donetsk ដោយសារតែការវាយលុករបស់វិមានក្រឹមឡាំង ។ អាជ្ញាធររុស្ស៊ីនៅឧបទ្វីប Crimean Black Sea ដែលត្រូវបានរឹបអូសដោយទីក្រុងម៉ូស្គូ ពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤ បានឲ្យដឹងថាឧបករណ៍បំផ្ទុះតូចមួយពី យន្តហោះគ្មានមនុស្សបើកដែលទំនងជាត្រូវបានបាញ់បង្ហោះ នៅក្បែរនោះ បានវាយប្រហារបញ្ជាការកងទ័ពជើងទឹកនៅក្រុង Sevastopol ។ អភិបាលក្រុងក្នុងតំបន់បានស្តីបន្ទោស “អ្នកជាតិនិយមអ៊ុយក្រែន” សម្រាប់ការវាយប្រហារដែលបានបង្ខំឱ្យលុបចោលពិធីបុណ្យនៅក្នុងទីក្រុង ដែលជាថ្ងៃបុណ្យប្រចាំឆ្នាំរបស់រុស្ស៊ីដែល ប្រារព្ធពិធីកងទ័ពជើងទឹក ។ ប៉ុន្តែកងទ័ពជើងទឹកអ៊ុយក្រែន បានចោទរុស្ស៊ីថា រៀបចំការវាយប្រហារនេះថា ជាលេសដើម្បីលុបចោលពិធីបុណ្យតែប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤៧នាក់ទៀត ខណៈជាសះស្បើយចំនួន ២៦នាក់ និងស្លាប់គ្មាន ។ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ៧៥៣នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ៤៩៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់ ៕
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ថា ចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីដ៏ធំមួយនៅភាគខាងជើង ប្រទេសហ្វីលីពីន បានកើនឡើងដល់១០នាក់ហើយ គិតត្រឹមថ្ងៃសុក្រ បន្ទាប់ពីសាកសពចំនួន ៤នាក់ផ្សេងទៀត ត្រូវបានគេរកឃើញនៅក្នុងគំនរបាក់បែក ខណៈការរញ្ជួយដីនៅតែបន្តកក្រើកតំបន់ភ្នំ។ ការិយាល័យការពារជនស៊ីវិលខេត្ត បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមអ្នកជួយសង្គ្រោះនៅទីក្រុង...
បរទេស៖ កងកម្លាំងយោធារបស់ចិនមួយ បានធ្វើការបង្ហោះអំពីការត្រៀមខ្លួន ធ្វើសង្គ្រាមនៅលើបណ្តាញសង្គមចិនដ៏ល្បី Weibo ហើយជាលទ្ធផលខ្លួន បានទទួលការយល់ព្រម និងគាំទ្រយ៉ាងខ្លាំងសំណាក់ អ្នកប្រើប្រាស់បណ្តាញសង្គម ដល់ទៅរាប់រយពាន់នាក់។ ការបង្ហោះនៅលើបណ្តាញសង្គម ដោយប្រើប្រាស់ពាក្យថា Preparing for war ជាភាសាចិនលើកនេះ បានធ្វើឡើងនៅចំពេលដែល កំពុងមានភាពតានតឹងខ្លាំងរវាងរដ្ឋាភិបាល ក្រុងប៉េកាំងជាមួយនឹង រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ជុំវិញបញ្ហាកោះតៃវ៉ាន់។ ការបង្ហោះសារដែលត្រូវធ្វើឡើង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាប្រធានាធីបតីអាមេរិកលោក Joe Biden នឹងបន្តចូលរួមប្រកួតប្រជែង តំណែងប្រធានាធិបតីអាណត្តិឆ្នាំ២០២៤ ដដែលទោះបីជាកន្លងមកនេះ បានទទួលសម្លេងគាំទ្រពីការស្ទាបស្ទង់មានការធ្លាក់ចុះខ្លាំងក្តី។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់ របស់សេតវិមានលោក Karine Jean Pierre បានថ្លែងបែបនេះថា៖ប្រធានាធិបតីរូបនេះមានបំណង ចង់បន្តការប្រកួតប្រជែងនៅឆ្នាំ២០២៤ ម្តងទៀត ហើយរដ្ឋាភិបាលរបស់លោកនឹង ផ្តោតសំខាន់ទៅលើកិច្ចការងារ ជំនួញនិងអាជីវកម្មរបស់...
បរទេស៖ ការបញ្ជូនប្រព័ន្ធរ៉ុក្កែត HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក គឺជា “ជំហានដំបូងដ៏ល្អ” ប៉ុន្តែលោកខាងលិចមិនបាន ផ្តល់នូវបច្ចេកវិទ្យាចាំបាច់នានា ដើម្បីវាយប្រហារគោលដៅឱ្យ បានត្រឹមត្រូវនោះទេ , នេះបើតាមមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានត្អូញត្អែរនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Anton...