បរទេស៖ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋរបស់ចិនបានទទូចថា ថ្នាក់ដឹកនាំនៅទីក្រុងតៃប៉ិ និងសហរដ្ឋអាមេរិក ជាអ្កទទួលខុសត្រូវក្នុងការ បង្កើតជម្លោះរវាងភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Ma បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Nikos Dendias រដ្ឋមន្រ្តីការបរទេសនៃ សាធារណរដ្ឋក្រិក បានឯកភាពបង្កើតការផ្សារភ្ជាប់ ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងស្វែងរកលទ្ធភាព សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងប្រទេសទាំងពីរ ។ ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី២ សីហា ប្រមុខការទូតកម្ពុជា-ក្រិក...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ឆាកប្រយុទ្ធគ្នានៅក្នុងតំបន់ Donbass នៅពេលនេះមានលក្ខខណ្ឌដូចទៅនឹង ឋាននារកហើយអះអាងថា យោធាអ៊ុយក្រែនកំពុងបន្ត ប្រតិបត្តិការរបស់ខ្លួនក្នុងទ្រង់ទ្រាយធំនៅឡើយ ហើយព្រមទាំងកំពុងប្រើប្រាស់អាវុធសំខាន់ៗ ដោយទទួលបានពីលោកខាងលិច ដូចជាប្រព័ន្ធរ៉ូក្កែត HIMARS ជាដើម។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលមានរយៈពេល៥នាទី ទៅកាន់ពលរដ្ឋអ៊ុយក្រែនលោក Zelensky ក៏បានធ្វើការថ្លែងអំណរគុណ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ និងលោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី នាថ្ងៃទី២ សីហា បានអញ្ជើញសម្ពោធជាផ្លូវការ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី (CSCC) នៅអាគារអាយខុន រាជធានីភ្នំពេញ ។ ក្នុងឱកាសនោះលោក ប្រាក់ សុខុនបានថ្លែងថា អបអរសាទរខួបលើកទី២០...
ប៉េកាំង៖ ប្រទេសចិន បានចូលកាន់តំណែងជា ប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខ សម្រាប់ខែសីហាជាមួយនឹង អាទិភាពនៃការសម្របសម្រួលកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ សម្រាប់សន្តិសុខរួម និងគាំទ្រដល់ការកសាងសមត្ថភាព របស់អាហ្វ្រិកសម្រាប់ការរក្សាសន្តិភាព។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា ចំពេលមានការផ្លាស់ប្តូរទិដ្ឋភាពអន្តរជាតិ ក្រុមប្រឹក្សាសន្តិសុខត្រូវតែពិនិត្យ មើលឡើងវិញនូវតួនាទីនៃការសន្ទនា និងកិច្ចសហប្រតិបត្តិការសម្រាប់សន្តិសុខរួម។ លោកបានប្រាប់សន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីការងារខែសីហា...
ប៉េកាំង៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Xie Feng បានកោះហៅឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំ នៅប្រទេសចិន លោក Nicholas Burns ជាបន្ទាន់កាលពីយប់ថ្ងៃអង្គារ ហើយបានតំណាងយ៉ាងតឹងរ៉ឹង និងការតវ៉ាយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន។ ដោយកត់សម្គាល់ថាលោកស្រី Pelosi...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បាននិងកំពុងអញ្ជើញជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅសណ្ឋាគារសុខា ភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ។ មុនឈានដល់កម្មវិធីបើក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ សម្តេចតេជោ អញ្ជើញទទួលស្វាគមន៍ រដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ាន...
ភ្នំពេញ ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ បើតាមការអះអាងពីលោក មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជាបានខិតខំប្រឹងប្រែងសងបំណុលបរទេស ក្នុងទឹកប្រាក់ចំនួន១៨៣លានដុល្លារ ខណៈជំពាក់ជាង៩ប៊ីលានដុល្លារ ។ ក្នុងសន្និសីទសារព័ត៌មាន រយៈពេល៥ឆ្នាំរបស់ក្រសួងសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក មាស...
ប៉េកាំង៖ កងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតកោះ Pingtan ចម្ងាយប្រហែល ១២០ គីឡូម៉ែត្រពីឆ្នេរសមុទ្រតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aerotime។ សមយុទ្ធនេះរួមមានការដាក់ឱ្យ ដំណើរការប្រព័ន្ធល្បឿនលឿនជាងសំឡេង DF-17 ពីវេទិកានៅលើដី ដូចដែលបានឃើញនៅក្នុងវីដេអូផ្សព្វផ្សាយដែលបាន ចេញផ្សាយមុនខួបលើកទី៩៥ នៃការបង្កើត PLA នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ ការបង្ហាញកម្លាំងក៏ស្របពេល...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ដើម្បីមានស្បៀងគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមប្រជាជនកម្ពុជា ត្រូវធ្វើវេទិកាតាមភ្លឺស្រែជាមួយប្រជាជន ហើយត្រូវធ្វើមន្ត្រីជើងពីរ មិនត្រូវធ្វើមន្ត្រីជើង១០ឡើយ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោបានរំលឹក ពីអតីតកាលកន្លងមកដែលសម្តេច បានជួបប្រជាកសិករដល់វាលស្រែតែម្តង ។ ក្នុងនោះ បានថ្លែងបញ្ជាក់ថា «ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនយើង...