បរទេស៖ វិមាន Elysee របស់បារាំងបានទទូចថា ប្រធានាធិបតីបារាំងលោក Emmanuel Macron “មិនដែល” បានស្នើឱ្យលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ធ្វើសម្បទានទឹកដី ដើម្បីបញ្ចប់ជម្លោះដែល កំពុងបន្តជាមួយរុស្ស៊ី ផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍ របស់មេដឹកនាំអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២២ បានបន្តប្រកាសបញ្ចូល សមាជិកថ្មី ក្នុងសង្កាត់កំពង់ចាម និងសង្កាត់សំបួរមាស ប្រមាណជិត ១,៥០០នាក់ ដែលស្ម័គ្រចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនខេត្តកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសសរ ១០០ សម្តេចតេជោ សួនក្រញូង...
ថ្ងៃទី១៤ ខែឧសភា ផ្លូវល្បឿន Nairobi នៅកេនយ៉ា បានចាប់ផ្តើមដំណើរការសាកល្បង ដែលជាផ្លូវល្បឿនលឿនខ្សែរដំបូង នៅអាហ្វ្រិកខាងត្បូងដែលសហគ្រាសចិន ម៉ៅការសាងសង់។ វាមានប្រវែង ២៧,១គីឡូម៉ែត្រ បានតភ្ជាប់ព្រលានយន្តហោះ JomoKenyatta សង្កាត់ធុរកិច្ចកណ្តាលនៃក្រុង Nairobi និងតំបន់ទីស្តីការប្រធានាធិបតីជាដើម ល្បឿនរចនាគឺ ៨០គីឡូម៉ែត្រ/ម៉ោង។ លោក JamesMacharia រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ...
ប្រេន LG TRADE IN PROMOTION ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ គោរពជំរាបសួរអតិថិជន របស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូទាំងអស់គ្នានៅក្នុងខែឧសភានេះ យើងខ្ញុំមានរៀបចំប្រូម៉ូសិន ដ៏ពិសេសសម្រាប់អតិថិជន ដែលជារដូវក្តៅផងដែរ ជាមួយLG មាន TRADE IN PROMOTION ពិសេសដោយអតិថិជន អាចយកម៉ាស៊ីនបោកចាស់គ្រប់ម៉ូឌែល យកមកប្តូរម៉ាស៊ីនបោកគក់ថ្មី ដែលលក់ក្នុងតម្លៃទាបជាងគេនឹងមានការថែមជូនច្រើនជាងគេ។ កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី៦...
ភ្នំពេញ៖ សមាជិកថ្មី មកពីសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ចំនួនជាង១០០០នាក់ បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់មើលឃើញពីការដឹកនាំ ដ៏ត្រឹមត្រូវ និងល្អប្រសើរ របស់គណបក្សប្រជាជនកម្ពុជា ដែលនាំប្រទេសមានការអភិវឌ្ឍ រីកចំរើន និងធ្វើឱ្យប្រទេសជាតិ ស្មើមុខស្មើមាត់ នៅលើឆាកអន្តរជាតិ។ ពិធីបញ្ចូលសមាជិកថ្មី ខាងលើនេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៤ ខែឧសភា...
ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា លើកបណ្តឹងសារទុក្ខ បុរសជាប់ចោទជនជាតិចិនម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង ការសម្លាប់ស្រ្តីជនជាតិចិនម្នាក់ ដែលត្រូវជាសង្សារ រួចខ្ចប់សាកសពនាង យកទៅបោះចោល...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងចំពោះ ការសម្លាប់អ្នកកាសែតជនជាតិអាមេរិក ដើមកំណើតប៉ាឡេស្ទីនរបស់កាសែត Al-Jazeera គឺអ្នកនាង Shireen Abu Akleh និងបង្កឲ្យរងរបួសរបស់ អ្នកកាសែតម្នាក់ទៀតនៅ Jenin នៅតំបន់ West Bank ដែលកំពុងកាន់កាប់...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ថា នៅគ្រាដែលរុស្ស៊ីបានផ្លាស់ប្តូរ ការផ្តោតអារម្មណ៍របស់ខ្លួន ទៅកាន់តំបន់ Donbas នៅភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីបរាជ័យក្នុងការ ដណ្តើមយកទីក្រុងគៀវ ហើយប្រទេសមហាអំណាច លោកខាងលិចភ័យខ្លាចការវាយលុក ដែលនឹងឃើញកងកម្លាំងអ៊ុយក្រែន ដួលរលំក្នុងរយៈពេលប៉ុន្មានថ្ងៃ ។ អ្នកជំនាញបានលើកឡើងថា ប៉ុន្តែការធ្វើផែនការមិនល្អ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ថា នៅថ្ងៃសៅរ៍នេះប្រទេសកូរ៉េខាងជើង បានរាយការណ៍ថា មានអ្នកស្លាប់បន្ថែមចំនួន២១នាក់ដោយសារ “គ្រុនក្តៅ” ២ថ្ងៃបន្ទាប់ពី ប្រទេសនេះបានប្រកាសករណីស្លាប់មនុស្ស ជាលើកដំបូងរបស់ខ្លួនដែលផ្ទុះជំងឺកូវីដ-១៩ និងបានបញ្ជាឱ្យបិទទូទាំងប្រទេស ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ករណីគ្រុនក្តៅថ្មីចំនួន ១៧៤.៤៤០នាក់ ត្រូវបានរកឃើញនៅថ្ងៃសុក្រតែមួយថ្ងៃប៉ុណ្ណោះ ហើយមនុស្ស...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន SANA កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាអ៊ីស្រាអ៊ែលបានបើកការវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុង Masyaf ប្រទេសស៊ីរីនិងបានសម្លាប់មនុស្ស ៥នាក់និង ៧នាក់ទៀតរងរបួស។ វិដេអូត្រូវបានបង្ហោះនៅលើ បណ្តាញសង្គមបានបង្ហាញថា ប្រព័ន្ធការពារអាកាសរបស់ស៊ីរី បានបាញ់ទំលាក់មីស៊ីលមួយចំនួនរបស់អ៊ីស្រាអ៊ែលដែរតែមិនអាចទប់ជាប់ ហើយរបាយការណ៍ជាច្រើន បានអះអាងថា អ៊ីស្រាអ៊ែល បានសំដៅលើទីតាំងរោងចក្រផលិតមីស៊ីល របស់ស៊ីរីប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការអះអាង ដោយភាគីណានៅឡើយ។...